ពិតណាស់ និយាយពីកញ្ញា ដេត ស្រីនាឌ ក្រោយពីផ្ទុះវែកញែកបែកផ្សែងលើបណ្ដាញសង្គមមួយរយៈ កាលពីថ្មីៗកន្លងទៅ ក៏បានឃើញនាងប្រកាសដាក់ពាក្យចូលប្រកួតបវរកញ្ញាជាថ្មី ដែលគេបានឃើញវត្តមានរបស់នាងជាបេក្ខភាពផ្លូវការក្នុងកម្មវិធីប្រួកួតថ្មីមួយគឺ Miss Lakamo Cambodia 2025។
ជាមួយគ្នានោះ ងាកមើលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ក្រោយឃើញវត្តមានរបស់កញ្ញា ដេត ស្រីនាឌ ក្នុងកម្មវិធីប្រកួត Miss Lakamo Cambodia នេះដែរ ឃើញថាលើបណ្ដាញសង្គមក៏បានផ្ទុះចាប់អារម្មណ៍ចែករំលែកវែកញែកជាច្រើន ដែលមានទាំងមតិគាំទ្រ និង មតិយោបល់ផ្សេងៗរៀងៗខ្លួន។
ជាក់ស្ដែង មកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នេះ ខណៈកម្មវិធីដំណើរការប្រកួតដល់វគ្គបង្ហាញខ្លួនលើកដំបូង និង ជាកម្មវិធីបំពាក់ឈៀងសម្រាប់បេក្ខភាពផ្លូវការទាំង ២៥ រូបនេះ ឃើញថាអ្នកគាំទ្រមួយចំនួនលើបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ក៏បានចែករំលែកវីដេអូរបស់ ដេត ស្រីនាឌ ដោយមើលឃើញពីសមត្ថភាព និង សម្រស់ដ៏លេចធ្លោពោរពេញដោយភាពជឿជាក់របស់នាង បង្កឱ្យមានការលើកឡើងថា ស្រីនាឌ ហាក់នៅតែមានចំហាយមកុដទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖