កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រ Influencers ល្បីឈ្មោះលោក ណារ៉ូ និង អ្នកនាង លីនដា បានចូលរួមអបអរសាទរដល់គូស្វាមីភរិយាមួយគូនេះ ក្រោយប្រកាសដំណឹងមានទាយាទដំបូងក្នុងគ្រួសារបន្ទាប់ពីរៀបការបានប្រមាណជាជិត ១ ខែ។
ក្នុងនោះ ក្រោយប្រកាសដំណឹងល្អជិតក្លាយជាឪពុកម្ដាយគេរួចហើយ អ្នកនាង លីនដា ក៏បានបង្ហោះរូបភាពពពោះ និង សារនៅលើផេកហ្វេសប៊ុកផ្លូវការថា៖ «អរគុណបងៗ អូនៗ អ៊ំ ពូ មីង ទាំងអស់គ្នា ដែលបានអបអរ សប្បាយចិត្ត និង រីករាយក្រោយពេលឮដឹងដំណឹងពីការមានផ្ទៃពោះរបស់ខ្ញុំទាំងពីរ»។
លើសពីនោះ ក្រឡេកទៅមើលគណនី Tik Tok ឯណោះវិញ អ្នកនាង លីនដា ក៏បានបញ្ជាក់ពីអារម្មណ៍នៅពេលជិតបានក្លាយទៅជាប៉ាម៉ាក់គេថា ៖ «ទោះកូនមកលឿនពេកក៏ដោយ យឺតក៏ដោយ ម៉ាក់ និង ប៉ាក៏នៅតែជ្រើសរើសការពារកូនដែរ»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖