ពិតណាស់ ជុំវិញរឿងរ៉ាវស្នេហារបស់តារាសម្ដែងជើងចាស់អ្នកនាង ស្វែង សុជាតា ក្រោយពីស្ពាយឈ្មោះជាស្រ្តីមេម៉ាយច្រើនឆ្នាំ ថ្មីៗកន្លងទៅនេះ អ្នកនាងក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តអ្នកសិល្បៈ ផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈឃើញអ្នកនាងបង្ហាញរូបភាពនឹងបុរសរូបសង្ហាម្នាក់លើបណ្ដាញសង្គម ក្នុងន័យបើកបង្ហាញចំណងស្នេហ៍ថ្មី។
លើសពីនេះ អ្នកនាង ស្វែង សុជាតា ក៏បានបង្ហើបពីគម្រោងត្រៀមរៀបការសាងគ្រួសារនឹងគូស្នេហ៍រូបសង្ហានោះ ឆាប់ៗទៀតផង ដែលត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តក្នុងសិល្បៈ ចូលរួមអបអរសាទរចំពោះដំណឹងដ៏ល្អនេះដែរ។
យ៉ាងណាមិញ ក្រោយបើកបង្ហាញចំណងស្នេហ៍ និង ប្រកាសត្រៀមរៀបការ មកដល់ថ្មីៗនេះ ក៏បានឃើញអ្នកនាង ស្វែង សុជាតា និង គូស្នេហ៍ថ្មីរូបសង្ហា បានកាន់ដៃគ្នាទៅថតឈុតរៀបការយ៉ាងស្រស់ស្អាតផ្អែមល្ហែមនៅលើទឹកដីអង្គរ ត្រៀមសម្រាប់ថ្ងៃពិសេសខាងមុខ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖