មហាជននិយមតាមដានពីរឿងរ៉ាវរបស់តារាសម្តែងប្រុស សឿន វីតា ច្បាស់ជាបានជ្រាបហើយ នូវស្ថានភាពហិរញ្ញវត្ថុរបស់លោក ដែលជាប់បំណុលរាប់ម៉ឺនដុល្លារឯណោះ។ យ៉ាងណាមិញ រយៈពេលប្រមាណ ១ ឆ្នាំ មកនេះ លោកក៏បានប្រឹងប្រែងរកស៊ី ជាមួយភរិយា ដោះបំណុលបានប្រមាណពាក់កណ្តាលមកហើយ។
ជាការពិតណាស់ មហាជនធ្លាប់បានសរសើរមកហើយពីការប្រឹងប្រែងរបស់លោក សឿន វីតា និង ភរិយា ដែលមិនរត់ទៅណា ប្រឈមនឹងឧបសគ្គ រកស៊ីមួយថ្ងៃៗ ដើម្បីបានចំណូលសងបំណុលគេ ស្ទើរគ្មានពេលសម្រាក។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ម៉ោងប្រមាណជិត ១២ យប់ លោក សឿន វីតា បានបង្ហោះវីដេអូបង្ហាញអារម្មណ៍ភ័យព្រួយ ខណៈភរិយារបស់លោកត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអាការពិបាកដកដង្ហើម និង ត្រូវដាក់អុកស៊ីសែន។
ក្នុងនោះ លោក សឿន វីតា បានឆ្លើយតបនៅក្នុងខមមិនរបស់មហាជន ដែលបានសួរនាំពីភរិយារបស់លោកថា មិនដឹងមូលហេតុអ្វី សុខៗភរិយារបស់លោកដងដង្ហើមអត់បាន។ មកដល់ពេលនេះ លោក សឿន វីតា ក៏មិនទាន់បានជម្រាបបន្ថែមពីអាការភរិយានៅឡើយនោះទេ ដោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបន្តជូនពរភរិយាលោក ឱ្យបានធូរស្បើយឆាប់ៗផងដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖