(វីដេអូ) ទឹកមុខស្រស់បស់ជាងមុន! នាដការបាំ សាលី ស្រីមាស ប្រាប់ពីស្ថានភាពក្រោយវះកាត់ប្តូរក្រលៀនរួច

Share This

កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកស្នេហាវិស័យរបាំបុរាណច្បាស់ជាបានជ្រាបមកហើយនូវដំណឹងសុខភាពរបស់នាដការបាំ កញ្ញា សាលី ស្រីមាស ដែលមានជំងឺខូចក្រលៀន ដោយត្រូវការចំណាយថវិកាជាច្រើនសម្រាប់ព្យាបាលបញ្ជូលឈាម និង លាងឈាមរៀងរាល់អាទិត្យ។

ក្នុងនោះដែរ អ្នកសិល្បៈ និង មិត្តភក្តិជាច្រើនបានបន្តចែករំលែកព័ត៌មាន និង ទទូចស្នើសុំសប្បុរសជនមេត្តាចូលរួមបរិចា្ចគថវិកា ដើម្បីសម្រួលដល់ការព្យាបាលនាដការបាំ សាលី ស្រីមាស ខណៈក្រុមគ្រួសារអស់លទ្ធភាពក្នុងការព្យាបាល និង ជួយដល់ជីវិតធនធានមនុស្សក្នុងវិស័យរបាំបុរាណដូចជានាងផង។

ក្រោយការអំពាវនាវខាងលើក៏មានមហាជន មានទឹកចិត្តសប្បុរសធម៌បានចូលរួមបរិច្ចាគថវិកាទៅតាមទឹកចិត្តរៀងៗខ្លួនជូនដល់ សាលី ស្រីមាស ជាបន្តបន្ទាប់ផងដែរ។ លើសពីនោះ អ្វីដែលកាន់តែរំភើបចិត្តអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ បានប្រកាសទទួលរ៉ាប់រងថ្លៃព្យាបាលទាំងស្រុងដល់ សាលី ស្រីមាស។

ក្រោយពីទទួលបាន ការរ៉ាប់រងថ្លៃព្យាបាលទាំងស្រុង អ្នកឧកញ៉ា លាង ម៉េង និង លោកជំទាវ ហើយនោះ នាដការបាំ សាលី ស្រីមាស ក៏បានចាកចេញពីប្រទេសកម្ពុជាកាលពីអំឡុងដើមខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ដើម្បីព្យាបាលនៅឯប្រទេសឥណ្ឌា។

យ៉ាងណាមិញ ក្រោយពីបានចាកចេញទៅព្យាបាលអស់រយៈពេលប្រមាណជាង ២ ខែ ហើយនោះ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ កញ្ញា សាលី ស្រីមាស បានបង្ហោះវីដេអូមួយ ធ្វើឱ្យមហាជន និង មិត្តភក្តិមានក្តីរំភើបយ៉ាងខ្លាំង ដោយនាងបានឱ្យដឹងថា ការវះកាត់ប្តូរក្រលៀនរបស់នាងបានជោគជ័យហើយ។ ក្នុងនោះ ក្រោយការជម្រាបពីស្ថានភាពជំងឺរបស់ សាលី ស្រីមាស ហើយ មហាជន និង មិត្តភក្តិ ទាំងក្នុងក្រៅសិល្បៈបានបង្ហាញការអបអរ និង សង្ឃឹមថា សាលី ស្រីមាស នឹងបង្ហាញវត្តមានឆាប់ៗនេះ នៅលើអាជីពចាស់ជានាដការបាំរបស់នាងផងដែរ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ផ្អើលពិភពលោក! តារាស្រីដ៏ល្បីតែងខ្លួនជាតួអង្គ Medusa ថ្ងៃ Halloween មិនស្ដាយនឹងការចំណាយដើមទុនតែងខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

បើកក្បាលប្រកួតបាន ២ ថ្ងៃ កម្មវិធីប្រកួត MU នៅថៃកើតកលិយុគ ក្រោយការប្រទាំងប្រទូស្តរវាងតា Nawat ម្ចាស់ផ្ទះ និង ម្ចាស់ស្ថាប័ន MU

តាមពិតអ៊ីចឹងសោះ! តា Nawat យកតួនាទីនេះមកសង្កត់ស្ថាប័ន MU ដើម្បីមានសិទ្ធិក្នុងកម្មវិធី

ទោះបានសុំទោស តែក្នុងនាមជាអ្នកតាកែវ អ៊ឹម ជីវ៉ា មិនអស់ចិត្ត ចង់ឱ្យនគរបាលកោះហៅអ្នកផលិតមាតិកា បញ្ញា ទៅបកស្រាយនៅស្នងការ

ខ្លាំងប៉ះខ្លាំង! ផេក MUT គ្រោងចង់ប្ដឹងស្ថាប័ន MU រឿងហាមមិនឱ្យបង្ហោះ Vote បាយល្ងាចជាមួយតា Nawat

លេងគ្នាហើយ! ផេក MUT របស់តា Nawat ចេញប្រកាសតបភ្លាមៗទៅស្ថាប័ន MU រឿងហាមមិនឱ្យផេកបង្ហោះកម្មវិធី Vote បាយល្ងាចជាមួយតា Nawat

(វីដេអូ) ទៅដល់ទឹកដីថៃ ១ ថ្ងៃ បវរកញ្ញា ហ្វីយ៉ាតា ប្រាប់ពីសុខទុក្ខពេលចូលកងប្រកួត MU នៅប្រទេសថៃ ថ្ងៃដំបូង

ស្វែងរកព័ត៌មាន​ ឬវីដេអូ