(វីដេអូ) ទីបំផុត ប៊ី សុធារី ចេញមុខនិយាយរឿងកុងត្រាជាមួយក្រុមហ៊ុនចាស់ ចំពោះការចូលប្រកួត MCC 2025

Share This

អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា ច្បាស់ជាបានជ្រាបមកហើយនូវរឿងរសើបនៃការដាក់ពាក្យចូលរួមប្រកួតរបស់កញ្ញា ប៊ី សុធារី ក្នុងកម្មវិធី Miss Cosmo Cambodia 2025 គេឃើញមានការបញ្ចេញមតិវែកញែកជាច្រើន បន្ទាប់ពីអ្នកស្រី អ៊ឹម សុគន្ធា អតីត ND Miss Grand Cambodia 2024 បង្ហោះសារហាក់មិនសូវរីករាយមួយដូចជាចង់សំដៅដល់ការដាក់ពាក្យចូលប្រកួតរបស់កញ្ញា ប៊ី សុធារី។

កាលនោះ គេចាំបានថា អ្នកស្រី អ៊ឹម សុគន្ធា បានបង្ហោះសារមួយ ក្រោយកញ្ញា ប៊ី សុធារី បានប្រកាសចូលរួមប្រកួតកម្មវិធី Miss Cosmo Cambodia 2025 ថា៖ «ថ្លើមធំណាស់! ហ៊ានចូលប្រកួតរំលងខ្ញុំផង។ មិនដឹងថាដាក់ឈ្មោះអីឱ្យចំទេ អាត្មានិយមណាស់។ បើអ្នករំលងខ្ញុំបែបនេះ មិនគិតដល់ខ្ញុំ ចឹងខ្ញុំក៏មិនទុកដែរ រង់ចាំមើលថាខ្ញុំនឹងធ្វើបែបណាក្មេងឈ្លើយ»។ បន្ទាប់ពីនោះ រវាងអ្នកទាំងពីរក៏ស្ងប់ស្ងាត់មិនមានការឆ្លើយឆ្លងអ្វីទៀតឡើយ។

យ៉ាងណាមិញ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ នៅក្នុងថ្ងៃបំពាក់ឆៀងផ្លូវការ Miss Cosmo Cambodia 2025 កញ្ញា ប៊ី សុធារី ក៏បានផ្តល់កិច្ចសម្ភាសក្នុងកម្មវិធី Pop Show ជាមួយ «ប្រជាប្រិយ» ឆ្លើយតបជុំវិញរឿងរ៉ាវផ្ទុះការវែកញែកនឹងក្រុមហ៊ុនចាស់របស់នាង។

ក្នុងនោះ កញ្ញា ប៊ី សុធារី បានបញ្ជាក់ថា៖​ «សម្រាប់រឿងនេះ នាងសុំនិយាយត្រង់ ជារឿង confidential រវាងខ្ញុំ និង ក្រុមហ៊ុនចាស់! វាមានរឿងខ្លះ ដែលមានភាពយល់ច្រឡំមួយចំនួន ដែលធ្វើឱ្យយើងយល់ច្រឡំគ្នាទៅវិញទៅមក ហើយយើងក៏ព្យាយាមដោះស្រាយគ្នាតាមសន្តិវិធីដែរ ហើយខ្ញុំសូមអត់បញ្ជាក់ទេ ថាពាក់ព័ន្ធកុងត្រារបៀបណា ព្រោះវាជារឿង confidential រវាងខ្ញុំ និង ក្រុមហ៊ុនចាស់។ តែខ្ញុំហ៊ាននិយាយតែមួយម៉ាត់ទេថា មុនខ្ញុំសម្រេចចិត្តចូលរួមប្រកួត ខ្ញុំដឹងខ្លួនឯងច្បាស់ ថាខ្ញុំបានធ្វើអី ខ្ញុំបានដោះស្រាយអ្វីខ្លះ ដែលខ្ញុំអាចដាក់ពាក្យចូលប្រកួតហើយ វាអត់ប៉ះពាល់ដល់ខ្ញុំខ្លួនឯង ក៏ដូចជាកិត្តិយសរបស់ខ្ញុំ និង គ្រួសាររបស់ខ្ញុំដូចគ្នា ពីព្រោះមុននឹងធ្វើអ្វីមួយខ្ញុំគិតគូរដល់ខ្លួនឯង និង មនុស្សជុំវិញខ្លួន កុំឱ្យមានបញ្ហាអ្វីទាំងអស់ ខ្ញុំសង្ឃឹមថា អ្នកតាមដានរឿងនេះ នឹងយល់ដូចគ្នា»។

លើសពីនេះ ប៊ី សុធារី ក៏បានបន្ថែមដែរថា៖ «ជាចុងក្រោយខ្ញុំសូមសំណូមពររឿងមួយ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងអត់ស្អប់អ្នកណាគេម្នាក់ទេ មិនថាខាងណាក៏ដោយ ព្រោះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាយល់ថា រឿងខ្លះយើងអត់អាចស្តាប់តែម្ខាងទេ តែមិនប្រាកដម្ខាងទៀតអត់បកស្រាយគេខុស ប៉ុន្តែថ្វីដ្បិតខ្ញុំអត់បកស្រាយ ខ្ញុំទទួលខុស ហើយខ្ញុំបកស្រាយហើយខាងនោះខុសទេ ខ្ញុំគ្រាន់តែចង់ឱ្យរឿងគ្រប់យ៉ាងបញ្ចប់ដោយរលូន បញ្ចប់ដោយសន្តិវិធី និង ចង់ឱ្យប្រជាជនខ្មែរផ្តោតលើព័ត៌មានសង្គម ជាងព័ត៌មានរសើប»៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូលម្អិត៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ព័ត៌មានបន្ថែម

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

សោកស្ដាយ! លោក ប៊ុន ខេវិន តួប្រុស «ភ្លើងឆេះក្លឹបក្រោមដី» ជួបទុក្ខធំបាត់បង់លោកប៉ាជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

ឆាប់រឹងប៉ឹងណាស់! ទើបសម្រាលកូនជាង ១ ខែ អ្នកម៉ាក់ថ្មីថ្មោង ហ៊ិន ច័ន្ទនីរ័ត្ន ត្រលប់មកធ្វើការវិញ មើលទៅអត់ដូចអ្នកសរសៃខ្ចីសោះ

មានទឹកចិត្តមែន! តារាចម្រៀងរ៉េប Kwan ម្ចាស់បទ «មេឃបើកថ្ងៃ» ចង់យកគំនូរលោកគូរ ១០ ផ្ទាំងដាក់ដេញថ្លៃ យកប្រាក់ជួយសង្គម

(វីដេអូ) តារាភាពយន្តជើងចាស់ សុខ ស្រីមុំ ភ្ញាក់រឭកដឹងខ្លួនសាងកំហុសធំ ចេញមកក្រាបបង្គំសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និង ហ្លួងម៉ែ

អ្នកគាំទ្ររំភើប! ទីបំផុត Taylor Swift ប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍ ជាមួយពាក្យសម្ដីដ៏សែនរ៉ូមែនទិច

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ស្វែងរកព័ត៌មាន​ ឬវីដេអូ