កាលពីចុងខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រវិស័យចម្រៀង K-Pop នៅកម្ពុជា ច្បាស់ជាបានជ្រាបមកហើយ ពីក្រុមចម្រៀង K-Pop ផ្នែកបុរស NCHIVE ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។

ក្នុងការអញ្ជើញមករបស់ក្រុមចម្រៀង K-Pop ផ្នែកបុរស NCHIVE នេះ គឺជាកម្មវិធី «NCHIVE Promotion Cambodia Tour» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ដោយបានរៀបចំដោយផលិតកម្ម K’VE Entertainment ផងដែរ។

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាង ២ ខែមកហើយ ដែលក្រុមចម្រៀង NICHIVE បានវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ ប៉ុន្តែបើតាមសកម្មភាពរបស់អ្នកគាំទ្រ និង ក្រុមចម្រៀង K-Pop ខាងលើ នៅតែចងចំណងគាំទ្រយ៉ាងរឹងមាំ។

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមចម្រៀង NCHIVE បានធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្តយ៉ាងខ្លាំង ដោយកំលោះៗទាំង ៧ បានចេញចម្រៀងក្នុង Album ថ្មី ដែលបានថតនៅក្នុងប្រទេសកម្ពុជា ដែលមានចំណងជើងថា «LUV+ME»។ ក្នុងនោះ MV នោះដែរ NCHIVE បានផ្តិតយករូបភាពជាច្រើនទីតាំងរួមមាន មុខព្រះបរមរាជវាំង វិមានឯករាជ្យ កោះពេជ្រ កោះនរាហ៍ វត្តភ្នំ និង កោះរ៉ុងទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖







