ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok មានការចាប់អារម្មណ៍នឹងវីដេអូមួយរបស់ម្ចាស់គណនី Tiktok ម្នាក់ឈ្មោះថា MengEimm បានប្រាប់ពីបទពិសោធជិះកង់បី ដែលមិនបានហៅតាម App និង មានបញ្ហាតាមផ្លូវត្រូវបោកបញ្ឆោតយកទូរស័ព្ទបាត់។
តាមគណនីខាងលើបានរៀបរាប់ថា៖ «បងៗណាហៅកង់បីឥណ្ឌា អត់បាន Booking ដូចខ្ញុំ ប្រយ័ត្នគេធ្វើស៊ី… ខ្ញុំអត់សំដៅ លើបងៗកង់បីទាំងអស់ទេ គឺអ្នកគាត់ខូចមួយចំនួនទេ គាត់ធ្វើស៊ីយើង។ ទូរស័ព្ទខ្ញុំអស់ថ្ម ហើយខ្ញុំសុំគាត់សាកថ្មទូរស័ព្ទ ដើម្បី Pay លុយឱ្យគាត់ ហើយសុំ Pay លុយគាត់មុន តែគាត់អត់ព្រម ចឹងពាក់កណ្តាលផ្លូវសុំគាត់ដកទូរស័ព្ទចេញវិញ ហើយគាត់ធ្វើជ្រុះទូរស័ព្ទយើង ហើយយើងឃើញគេធ្វើជ្រុះទូរស័ព្ទចឹង យើងស្រឡាញ់របស់យើងចុះរើស ហើយគាត់មានបានធ្វើធ្លាក់ទូរស័ព្ទយើងណា នេះគាត់យកស្រោមទូរស័័ព្ទរុំស្កុតខ្មៅដាក់ថ្ម ហើយពេលយើងចុះរើស គាត់ជិះរត់ទៅបាត់»។ លើសពីនោះ នារីខាងលើបន្ថែមថា ឱ្យបងៗជិះកង់បីឥណ្ឌា ប្រយ័ត្នចាញ់បោកគេដូចនាង។
ក្នុងនោះ ក្រោយគណនីខាងលើបានបង្ហោះហើយ មហាជនក៏បានចូលទៅបញ្ចេញមតិ និង អរគុណសម្រាប់ការចែករំលែកជាបទពិសោធផងដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖