ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។

កៀកនឹងពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខិតជិតមកដល់ហើយនោះ ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ ២០២៥ ក៏បានរៀបចំរួចរាល់ និង ចាប់ផ្តើមសាងសង់ហើយដែរ នៅឯទឹកដីខេត្តសៀមរាប។

មិនត្រឹមតែប៉ុណ្ណោះ ងាកទៅកាន់ទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះដ៏សម្បូរបែប និង កម្មវិធីកម្សាន្តជាច្រើន ក៏នឹងមានវត្តមានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នេះដែរ ដោយពេលនេះ សិល្បករ សិល្បការិនី និង យុវជនស្ម័គ្រចិត្តជាច្រើនកំពុងតែចាប់ផ្តើមចូលរួមជាបណ្តើរៗហើយ។

ម្យ៉ាងវិញទៀត អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ខាងមុខនេះ ក៏មានវត្តមានតួត្លុកជំនាន់ថ្មី កំពុងមានប្រជាប្រិយភាព គឺលោក រិទ្ធ ដារ៉ូ ហៅព្រះនាងតូច និង លោក មុំវណ្ណ ដាវីន ហៅទេវតាក្ងែងក្ងង់ ក៏នឹងត្រៀមខ្លួនបង្ហាញនូវការសម្តែងក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដូចគ្នាដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖






