និយាយពីក្រុមកុមារ Moonlight មហាជនជាច្រើនស្គាល់មកហើយ ដែលជាក្រុមកុមារដ៏មានទេពកោសល្យ សមត្ថភាពគួរឱ្យសរសើរលើការបង្ហាញក្បាច់រាំ និង ភាពប៉ិនប្រសប់ក្នុងការសម្ដែងផ្សេងៗ ដែលពន្លកចេញពីការបង្ហាត់បង្រៀនរបស់ខ្លឹបតារាស្រី ព្រះកាយច័ន្ទ។
ពិតណាស់ ក្រុមសម្ដែងកុមារ Moonlight កន្លងមក តែងទទួលបានការចាប់អារម្មណ៍សរសើរខ្លាំងពីទេពកោលស្យរបស់កុមារតូចៗប៉ុន្មានរូបនេះ ដែលបានបង្ហាញក្បាច់រាំលើឆាកតន្រ្តីផ្សេងៗ និង ធ្លាប់ចូលប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent ជោគជ័យជាច្រើនវគ្គទៀតផង។
ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ និង ផ្ទុះចែករំលែកសរសើរខ្លាំងចំពោះក្រុមកុមារដ៏មានសមត្ថភាពនេះ ក្រោយពីបានឃើញការសម្ដែងក្បាច់រាំលើឆាកតន្រ្តីមួយ ដែលបានលើកយកបទចម្រៀង «មហានរគ» មកសម្ដែងក្បាច់រាំយ៉ាងទាក់ទាញ ដែលបានរំលេចនូវរបាំអប្សរា ក្បាច់គុន និង វប្បធម៌ខ្មែរជាច្រើនបង្ហាញក្នុងបទចម្រៀងមួយនេះយ៉ាងអស្ចារ្យ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖