ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បានចែករំលែកនូវវីដេអូមួយរបស់តារាសម្តែងជើងចាស់ល្បីឈ្មោះ អ្នកស្រី ច័ន្ទ តារាទី លើកឡើងពីក្មេងសម័យបច្ចុប្បន្ន ដែលចូលចិត្តហៅគ្នាថា «ម៉ែៗ»។
ក្នុងវីដេអូនោះ អ្នកស្រី ច័ន្ទ តារាទី បានរៀបរាប់ក្នុងន័យថា៖ «… ហើយក៏ចង់និយាយដែរ មនុស្សឥលូវមិនដឹងយ៉ាងម៉េច ឃើញអ្នកណាក៏ អ្នកគ្រូ ម៉ែ អ្នកគ្រូ ម៉ែ បងថាឱ្យទៀត! អ្នកខ្លះចាស់សឹងចំណាស់ប្តីយើង ទាល់ពេលឃើញយើង ម៉ែ ខ្ញុំថា នែក ហៅម៉ែហ្នឹង អាម៉េចខ្ញុំធ្លាប់យកឪខ្លួនឯងនុងពីកាល ព្រោះអត់ចូលចិត្ត និយាយឱ្យត្រង់ ភាគច្រើនអ្នកនៅក្នុងសិល្បៈ ប្រហែលជាដឹងហើយ…»។
យ៉ាងណាមិញ ក្នុងវីដេអូនោះដែរ ក៏មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិរៀងៗខ្លួន ដោយក្នុងនោះ គេក៏ឃើញមានតារាសម្តែងប្រុស លោក មុំ សុទ្ធារ៉ា ក៏បានចែករំលែកវីដេអូនោះ ហើយលើកឡើងថា៖ «នេះគេហៅថា ប្រកាន់ច្រើនហើយអ្នកមីង បើមីងមិនចូលចិត្តគ្រាន់ញញឹម ហើយដើរចេញទៅ គាត់ក៏មិនទៅនិយាយជាមួយអ្នកមីងទៀតដែរ ផ្នត់គំនិតមនុស្សផ្សេងគ្នាអ្នកមីង»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖