ស្របពេលកម្ពុជារងការឈ្លានពានកន្លងទៅ ចំពោះតារាចម្រៀងប្រុស ណាន វីសារ ក្រៅពីបង្ហាញសកម្មភាពយ៉ាងសកម្មចុះផ្ដល់ជំនួយដល់កងទ័ពជួរមុខ និង គ្រួសារភៀសសឹក លោកក៏តែងបង្ហាញការបារម្ភបួងសួងឱ្យវត្ថុស័ក្ដិសិទ្ធិជួយថែរក្សាសុវត្ថិភាពរបស់ឪពុកបង្កើតរបស់លោក ដែលជាកងទ័ពជួរមុខមួយរូបកំពុងឈរជើងក្នុងសមរភូមិ។
ក្រោយពេលស្ថានភាពប្រទេសស្ងប់ស្ងាត់ពីការឈ្លានពានថៃមួយរយៈ លោក ណាន វីសារ ក៏បានប្រាប់ពីស្ថានភាពរបស់លោកឪពុក ដែលបានរងបួសធ្ងន់ក្នុងសមរភូមិដោយសារតែត្រូវផ្សែងពុលរបស់ថៃ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែក មកដល់ថ្មីៗនេះ តារាចម្រៀង ណាន វីសារ ក៏បានបង្ហាញស្ថានភាពលោកឪពុកជាថ្មី ក្រោយបន្តសម្រាកព្យាបាលប៉ុន្មានថ្ងៃកន្លងមក ពេលនេះសុខភាពឪពុករបស់លោកកាន់តែធ្ងន់ ខណៈធ្វើទុក្ខខ្លាំងដោយសារផ្សែងពុលបណ្ដាលឱ្យប៉ះពាល់ដល់ផ្លូវដង្ហើម និង កំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ។
ក្នុងនោះ លោក ណាន វីសារ បានបង្ហោះរៀបរាប់លើហ្វេសប៊ុកបន្តបន្ទាប់ថា ៖ «ខណៈពេលនេះស្ថានភាពប៉ារបស់ខ្ញុំកំពុងធ្វើទុក្ខខ្លាំង ដោយសារផ្សែងពុលពួកសៀមបាញ់មកពេលគាត់ឈរនៅកងទ័ពជួរមុខ», «ប៉ាលះបង់ធំធេងណាស់សម្រាប់ទឹកដីកម្ពុជាយើង ពួកកូនមានមោទកភាពចំពោះប៉ាណាស់ សូមទេវតាតាមថែរក្សាប៉ាឱ្យសុវត្ថិភាពផងចុះ», «ផ្សែងពុលនេះ មិនធម្មតាទេ ភ្លាមៗវាមិនទាន់ធ្វើទុក្ខខ្លាំង តែបន្ទាប់ពីស្រូបហើយ កងទ័ពប៉ះពាល់ផ្លូវដង្ហើមជាបន្តបន្ទាប់ រួមទាំងប៉ារបស់ខ្ញុំដែរ»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖