(វីដេអូ) ដួង ម៉ានិច និង ស្វាមី ទម្លាយមូលហេតុច្បាស់ៗ ប្ដូរជីវិតពីឆើតឆាយហាយសូរ មករស់នៅបែបសាមញ្ញរកក្ដីសុខតាមផ្លូវព្រះធម៌

Share This

ពិតណាស់ ក្រោយរៀបការជិត ១ ឆ្នាំ តារាស្រី ដួង ម៉ានិច និង លោក Lyderzz បច្ចុប្បន្នបានបង្ហាញពីសកម្មភាពរៀបចំជីវិតរស់នៅយ៉ាងសាមញ្ញមួយបែបស្រុកស្រែចម្ការ ដែលបានសាងសង់ផ្ទះលម្ហែ និង ដាំដំណាំបន្លែផ្លែឈឺក្បែរជើងភ្នំយ៉ាងស្រស់ស្រាយ ត្រៀមទៅសាងជីវិតគ្រួសាររបស់អ្នកទាំងពីនៅទីនោះ។

មិនត្រឹមតែប្រើជីវិតរស់នៅជនបទយ៉ាងសាមញ្ញៗនោះទេ មួយរយៈនេះ ប្ដីប្រពន្ធមួយគូនេះ តែងបង្ហាញសកម្មភាពធ្វើបុណ្យដាក់ទាន និង តាំងចិត្តរៀនព្រះធម៌ពេញដោយសេចក្ដីជ្រះថ្លាទៀតផង។

លើសពីនេះ អ្វីកាន់តែចាប់អារម្មណ៍ និង ស្ងើចសរសើរពីប្ដីប្រពន្ធមួយគូនេះទៀត ខណៈថ្មីៗកន្លងទៅ បានឃើញអ្នកនាង ដួង ម៉ានិច បង្ហាញសកម្មភាពធ្វើដំណើរទៅក្រៅប្រទេស គឺប្រទេសឥណ្ឌា ដើម្បីបំពេញបុណ្យសាងកុសល ខណៈលោក Lyderzz បានសាងផ្នួសជាព្រះសង្ឃជាលើកទី ២ រីឯនាងក៏បានកាត់សក់ស្លៀកសជាជីព្រហ្ម ដើរលើផ្លូវព្រះធម៌ពេញដោយក្ដីសុខក្នុងចិត្តផងដែរ។

ដោយឡែក ក្រោយត្រឡប់ពីបំពេញបុណ្យនៅក្រៅប្រទេសវិញ ថ្មីៗនេះ ក៏បានឃើញ អ្នកនាង ដួង ម៉ានិច និង ស្វាមី ត្រូវបានអញ្ជើញចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «Celebspicy Talk» និយាយរៀបរាប់រឿងរ៉ាវជាច្រើននៃជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ ក្រោយរៀបការជិត ១ ឆ្នាំមកនេះ។

ក្នុងនោះ ប្ដីប្រពន្ធមួយគូនេះ ក៏បានរៀបរាប់ពីមូលហេតុដែលអ្នកទាំងពីរសម្រេចចិត្តរស់នៅបែបសាមញ្ញៗនៅជនបទ ព្រមទាំងមានចិត្តបំពេញបុណ្យ ព្រោះថាសុទ្ធជាក្ដីស្រមៃរបស់អ្នកទាំងពីរដែលធ្លាប់ស្រមៃចង់ធ្វើពីមុនមក រស់នៅបែបសាមញ្ញ ជីវិតយល់ពាក្យថាគ្រប់គ្រាន់ រីឯមានចិត្តជ្រះថ្លាចង់ដើរសាងបុណ្យកុសលទាន់ខ្លួននៅក្មេងផងដែរ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

ព័ត៌មានបន្ថែម

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

បើកក្បាលប្រកួតបាន ២ ថ្ងៃ កម្មវិធីប្រកួត MU នៅថៃកើតកលិយុគ ក្រោយការប្រទាំងប្រទូស្តរវាងតា Nawat ម្ចាស់ផ្ទះ និង ម្ចាស់ស្ថាប័ន MU

តាមពិតអ៊ីចឹងសោះ! តា Nawat យកតួនាទីនេះមកសង្កត់ស្ថាប័ន MU ដើម្បីមានសិទ្ធិក្នុងកម្មវិធី

ទោះបានសុំទោស តែក្នុងនាមជាអ្នកតាកែវ អ៊ឹម ជីវ៉ា មិនអស់ចិត្ត ចង់ឱ្យនគរបាលកោះហៅអ្នកផលិតមាតិកា បញ្ញា ទៅបកស្រាយនៅស្នងការ

ខ្លាំងប៉ះខ្លាំង! ផេក MUT គ្រោងចង់ប្ដឹងស្ថាប័ន MU រឿងហាមមិនឱ្យបង្ហោះ Vote បាយល្ងាចជាមួយតា Nawat

លេងគ្នាហើយ! ផេក MUT របស់តា Nawat ចេញប្រកាសតបភ្លាមៗទៅស្ថាប័ន MU រឿងហាមមិនឱ្យផេកបង្ហោះកម្មវិធី Vote បាយល្ងាចជាមួយតា Nawat

(វីដេអូ) ទៅដល់ទឹកដីថៃ ១ ថ្ងៃ បវរកញ្ញា ហ្វីយ៉ាតា ប្រាប់ពីសុខទុក្ខពេលចូលកងប្រកួត MU នៅប្រទេសថៃ ថ្ងៃដំបូង

ស្វែងរកព័ត៌មាន​ ឬវីដេអូ