ថ្មីៗនេះ អ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេស តារាស្រី ខន សូរិយា ដែលមានឈ្មោះពិតថា ខន មុំឧត្តមសូរិយារតនាទេវី បានបង្ហាញការភ្ញាក់ផ្អើល និង ក្តីរំភើបយ៉ាងខ្លាំង ខណៈតារាស្រីរូបនេះ បានក្លាយទៅជាម្ចាស់មកុដ Miss World Cambodia 2025។

ក្នុងនោះ ការទទួលបានតំណែងម្ចាស់មកុដ Miss World Cambodia 2025 នេះ ដែរ កញ្ញា ខន សូរិយា បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ជឿជាក់ទៅលើសមត្ថភាពនាងយ៉ាងខ្លាំង ខណៈនាងមានទាំងចំណេះដឹង និង រូបសម្រស់ស្រស់សោភា។

ស្របគ្នាក្នុងការត្រៀមខ្លួន តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ Miss World Cambodia 2025 កញ្ញា ខន សូរិយា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ដោយកញ្ញាបានបង្ហាញសមត្ថភាពផ្លុំខ្លុយយ៉ាងស្ទាត់ជំនាញ។ ក្នុងនោះ បើតាមការធ្លាប់បង្ហាញលើបណ្តាញសង្គមនានា កញ្ញា ខន សូរិយា មិនត្រឹមតែមានសមត្ថភាពផ្លុំខ្លុយនោះទេ តែ Miss World Cambodia 2025 រូបនេះ មានជំនាញផ្នែកតន្ត្រី និង របាំជាច្រើនទៀត៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖




