ក្រោយក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដថ្មី MSC 2025 នេះ កញ្ញា ឈុំ ចាន់ដារ៉ា កំពុងត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនចែករំលែកបង្ហាញការអបអរដោយក្ដីពេញចិត្តខ្លាំង ព្រោះមើលឃើញពីភាពលេចធ្លោរបស់នាងទាំងសមត្ថភាព និង ចំណេះដឹង ស័ក្តិសមបំផុតតំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ MS 2025 ខាងមុខ។
និយាយពីម្ចាស់មកុដអន្តរជាតិ Miss Supranational 2024 កញ្ញា Harashta វិញ បន្ទាប់ពីបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីវគ្គផ្ដាច់ព្រ័ត្រ Miss Supranational Cambodia 2025 ដែលបានបំពាក់មកុដផ្ទាល់ដល់កញ្ញា ឈុំ ចាន់ដារ៉ា ពេលនេះដែរ កញ្ញាក៏បន្តនៅលើទឹកដីកម្ពុជា និង បង្ហាញសកម្មភាពផ្សេងៗជាមួយបវរកញ្ញាកម្ពុជា។
ជាក់ស្ដែង អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាចាប់អារម្មណ៍ បន្ទាប់ពីបញ្ចប់កម្មវិធីប្រកួត MSC 2025 នេះដែរ ក៏បានឃើញម្ចាស់មកុដថ្មីកញ្ញា ឈុំ ចាន់ដារ៉ា និង ម្ចាស់អន្តរជាតិ Harashta ជនជាតិឥណ្ឌូនេស៊ីរូបនេះ បានតុបតែងខ្លួនគ្រងឈុតអប្សរាខ្មែរថតជាមួយគ្នាយ៉ាងស្រស់ស្អាតទន់ភ្លន់ណាស់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖