ជាការពិតណាស់ រឿងរ៉ាវរបស់ក្មេងស្រីលក់សណ្តែកដី ដែលបានសម្តែងរឿងបែប Prank ជាមួយនឹងតារា Tik Tok កាកា នៅតែបន្តការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ ក្រោយវីដេអូនោះត្រូវបានចែករំលែក និង មានការអាណិតដល់ក្មេងស្រីលក់សណ្តែកដី មហាជនក៏បានឃើញថៅកែពេជ្រចិត្តធម៌ ថៅកែហាងពេជ្រ ទ្រី ដាណា ក៏បានជួយឧបត្ថម្ភប្រាក់ ១ ពាន់ដុល្លារដល់នាងផងដែរ។
យ៉ាងណាមិញ ក្រោយពីបានដឹងពីប្រវត្តដ៏កម្សត់បន្ថែមទៀតនោះ ថៅកែហាងពេជ្រ ទ្រី ដាណា ក៏បានចុះទៅជួបផ្ទាល់ជាមួយនឹង ក្មេងស្រីលក់សណ្តែកដី ព្រមទាំងក្រុមគ្រួសារបន្ថែមទៀតផងដែរ។ លើសពីនោះ ក្នុងការទៅជួបក្មេងស្រីលក់សណ្តែកដីដល់ផ្ទះ ថៅកែហាងពេជ្រ ទ្រី ដាណា ក៏បានជជែកលើកទឹកចិត្តដល់ក្មេងស្រីលក់សណ្តែកដី ឱ្យប្រឹងប្រែង និង មានគោលដៅជីវិតទៀតផង។
គួរជម្រាបថា បើតាមការរៀបរាប់នៅលើការឡាយវីដេអូចុងក្រោយរបស់តារា Tik Tok កាកា ក្មេងស្រីលក់សណ្តែកដីបានឱ្យដឹងថា នាងជាក្មេងកំព្រា ដោយម្តាយរត់ចោល រីឯឪពុកចងកសម្លាប់ខ្លួនទុកនាងឱ្យកំព្រារស់នៅជាមួយប្អូន និង ជីដូន។ ទើបតែ ១ ខែក្រោយនេះ នាងផ្លាស់មករស់នៅខេត្តព្រះសីហនុ មកជួយលក់សណ្តែកដីមីងបង្កើត និង ពូថ្លៃ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖