ចំពោះបវរកញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 អាចចាត់ទុកជាតារាស្រីពហុជំនាញមួយរូប ដែលមិនត្រឹមមានឈ្មោះជាបវរកញ្ញាដ៏មានសក្កានុពលមួយរូបក្នុងចិត្តមហាជនកន្លងមកនោះទេ តែនាងក៏មានទេពកោសល្យជាច្រើនមុខទៀតក្នុងវិស័យសិល្បៈ។
ទាក់ទងនឹងសមត្ថភាព ទេពកោលស្យរបស់បវរកញ្ញា រ៉េត សារីតា តែងទទួលបានការចាប់អារម្មណ៍សរសើរទាំងក្នុងវិស័យបវរកញ្ញា ពូកែក្នុងវិស័យសម្ដែងខ្សែភាពយន្ត ព្រមទាំងនាងក៏សមត្ថភាពជាពិធីការិនីពោរពេញដោយវោហារស័ព្ទជាភាសាខ្មែរ និង ភាសាបរទេសទៀតផង។
ងាកមើលជីវីតឯកជនវិញ រ៉េត សារីតា ក៏កំពុងទទួលបានជីវីតស្នេហាយ៉ាងមានសុភមង្គល ខណៈនៅសល់តែប៉ុន្មានខែទៀត នាង និង គូស្នេហ៍ Tomas Gimenez នឹងក្លាយជាកូនក្រមុំកូនកំលោះក្នុងរោងជ័យតាមប្រពៃណីខ្មែរហើយ ដែលអ្នកទាំងពីរបានបង្ហាញសកម្មភាពថត Pre-Wedding ព្រមទាំងរើសឈុតសំអាងការសម្រាប់ថ្ងៃពិសេសហើយដែរ។
យ៉ាងណាមិញ ស្របពេលកាន់តែជិតដល់ថ្ងៃរៀបការសាងគ្រួសារ ឃើញថាបវរកញ្ញា រ៉េត សារីតា នៅតែបង្ហាញសកម្មភាពលើវិស័យសិល្បៈយ៉ាងសកម្ម ជាពិសេសអាជីពជាពិធីការិនីដែលនាងកំពុងក្ដោបបានទីផ្សារខ្លាំង តែងឃើញបង្ហាញវត្តមានជាពិធីការិនីក្នុងកម្មវិធីផ្លូវការធំៗជាបន្តបន្ទាប់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖