និយាយទាក់ទងនឹងថ្ងៃពិសេសរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស មហាជនអ្នកគាំទ្របានជ្រាបហើយកាលពីមួយរយៈមុនកន្លងទៅ គូស្នេហ៍លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស បានរៀបចំកម្មវិធីយ៉ាងរ៉ូមែនទិកមួយនៅឯមាត់សមុទ្រ ដើម្បីធ្វើការប្រកាសថ្ងៃរៀបការតាមប្រពៃណីជាផ្លូវការ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។
គិតមកដល់ពេលនេះ រំលងតែជាង ២ ខែទៀតទេ តារាចម្រៀងប្រុសស្រីមួយគូនេះ បានក្លាយជាកូនកំលោះកូនក្រមុំក្នុងរោងជ័យតាមប្រពៃណីហើយ ដែលអ្នកទាំងពីរបានត្រៀមរៀបចំថ្ងៃពិសេសនេះយ៉ាងធំដុំអធិកអធមសមនឹងកិត្តិយសមុខមាត់របស់អ្នកទាំងពីរ។
ស្របពេលកំពុងត្រៀមខ្លួនសម្រាប់ថ្ងៃសិរីមង្គលខាងមុខនេះដែរ ងាកទៅមើលអនាគតកូនក្រមុំក្នុងរោងជ័យ ទេព បូព្រឹក្ស វិញ ថ្មីៗនេះ អ្នកនាងកំពុងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពីបានឃើញរូបភាព ក៏ដូចជាវីដេអូផ្សេងៗបង្ហាញពីរូបសម្រស់របស់អ្នកនាង ហាក់កាន់តែខ្ញង់ស្អាតជាងមុនទៀត ដែលអ្នកនាងថែសម្រស់រូបរាងឡើងស្រឡូន រីឯមុខមាត់ក៏កាន់តែគួរឱ្យស្រឡាញ់ដូចតុក្កតាអ៊ីចឹង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖