និយាយពីម្ចាស់មកុដ Miss Wisdom Cambodia 2021 កញ្ញា ហុក សារិតុលា ក្រោយពីវិលចូលប្រឡូកក្នុងឆាកប្រកួតម្ដងទៀត ក្នុងកម្មវិធី MSC 2025 ទទួលបានការស្រឡាញ់គាំទ្រច្រើនពីមហាជន ដោយជឿជាក់លើសមត្ថភាពដ៏លេចធ្លោរបស់នាង និង រំពឹងខ្ពស់ថានឹងអាចឈ្នះមកុដក្នុងឆ្នាំ ២០២៥ ទៀតផង។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែជឿជាក់លើសមត្ថភាពរបស់ សារិតុលា ទៀត អំឡុងស្ថិតក្នុងការប្រកួតកន្លងទៅ ក៏បានឃើញសកម្មភាពរបស់នាងធ្វើការហ្វឹកហាត់ការដើរ ដែលមានការជួយបង្ហាត់បង្រៀនដោយផ្ទាល់ពីរៀមច្បងដែលជាបងស្រីជិតស្និទ្ធរបស់នាង គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាដ៏មានបទពិសោធមួយរូប។
ដោយឡែក ស្របពេលកម្មវិធី MSC 2025 កាន់តែកៀកពេលវេលាវគ្គផ្ដាច់ព្រ័ត្រ ពោលគឺធ្វើឡើងនៅរាត្រីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ ក៏បានឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហោះវីដេអូមួយនិយាយរៀបរាប់ផ្ញើជូនកញ្ញា ហុក សារិតុលា ដែលចាត់ទុកដូចជាប្អូនស្រីបង្កើត ដោយបង្ហាញការគាំទ្រផ្ដល់កម្លាំងចិត្ត និង ជូនពរយ៉ាងកក់ក្ដៅចំពោះនាង ក្នុងដំណើរប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះឱ្យទទួលបានជោគជ័យ និង សុំឱ្យមហាជនជួយស្រឡាញ់គាំទ្រដល់ប្អូនស្រីរបស់នាងផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖