ចាប់តាំងពីប្រកាសចូលប្រកួតវិស័យបវរកញ្ញាម្ដងទៀត ដែលក្លាយជាបេក្ខភាពផ្លូវការរបស់ Miss Cosmo Cambodia 2025 មក កញ្ញា ប៊ី សុធារី បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនផ្ទុះចាប់អារម្មណ៍តាមដានជាថ្មី។
លើសពីនេះ ចំពោះក្ដីស្រម៉ៃថ្មីក្នុងកម្មវិធី Miss Cosmo Cambodia 2025 នេះ កញ្ញា ប៊ី សុធារី ក៏ទទួលបានការស្រឡាញ់ពេញចិត្ត និង គាំទ្រខ្លាំង ដោយមហាជនមើលឃើញពីភាពលេចធ្លោរបស់នាង និង រំពឹងខ្ពស់ថានាងនឹងអាចជោគជ័យលើវិស័យនេះម្ដងទៀត។
ដោយឡែក ស្របពេលកំពុងជាបេក្ខភាពផ្លូវការនៃកម្មវិធី MCC 2025 នេះ ថ្មីៗនេះ ប៊ី សុធារី បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមកាន់តែផ្ទុះការចាប់អារម្មណ៍ថែមទៀត ខណៈបានឃើញវត្តមានរបស់នាងលើទឹកដីប្រទេសវៀតណាម ត្រៀមចូលរួមកម្មវិធី Fashion Show ដ៏ធំមួយ។
កម្មវិធី Fashion Show ដ៏ធំនេះ មានឈ្មោះថា LE THANH HOA GOLDEN HERITAGE ដែលមានវត្តមានចូលរួមពីបវរកញ្ញា និង តារាម៉ូឌែលល្បីៗជាច្រើនរូបនៅវៀតណាម រួមទាំងបវរកញ្ញាកម្ពុជាមានម្ចាស់មកុដ MCC 2024 កញ្ញា អ៊ិន លក្ខិណា និង កញ្ញា ប៊ី សុធារី៕
សូមទស្សនាវីដេអូខាងក្រោម៖



