ជាការពិតណាស់ ក្រោយពីបានបង្ហាញសំឡេងរបស់ខ្លួនបញ្ជាក់ពីភាពស្អាតស្អំរបស់ប្រទេសកម្ពុជាហើយនោះ តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការរំភើបចិត្តយ៉ាងខ្លាំង ខណៈវីដេអូរបស់លោកបានរៀបរាប់ដំណើរដើមទងគ្មានចន្លោះ ព្រមទាំងបានលើកហតុផលយ៉ាងល្អវាយបកទៅប្រទេសថៃ ដែលលាបពណ៌មកកម្ពុជា។

យ៉ាងណាមិញ ក្រោយប្រើប្រាស់សំឡេងក្នុងនាមជាប្រជាជនកម្ពុជា ហើយនោះ ថ្មីៗនេះ វណ្ណដា និង សិល្បកររបស់ផលិតកម្មបារមី ព្រមទាំងក្រុមការងារក៏បានយកស្បៀងទៅចែកជូនបងប្អូនប្រជាជនភៀសសឹកនៅខេត្តព្រះវិហារផងដែរ។

ក្នុងនោះដែរ អ្វីដែលកាន់តែរំភើបចិត្តនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ក្រោយឃើញវីដេអូមួយរបស់ វណ្ណដា ដែលបានជជែកលេង និង ច្រៀងកម្សាន្តជាមួយកុមារៗ ធ្វើឱ្យកុមារៗមានអារម្មណ៍រីករាយអំឡុងពេលកំពុងភៀសខ្លួនទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖


