រយៈពេលជាង ១ ខែហើយ ដែលពិធីការិនី ហ៊ិន នីរ័ត្ន និង ស្វាមី បានទទួលចំណងដៃជីវិតដ៏មានតម្លៃ គឺជាកូនប្រុសដ៏គួរឱ្យក្នាញ់ដាក់ឈ្មោះថា ឌី ពេជ្ររ័ត្នបញ្ញាបុត្រ ដោយបានសម្រាលឃើញពន្លឺព្រះអាទិត្យក្រោមការអបអរសាទរពីសំណាក់សាច់ញាតិបងប្អូន និង មិត្តអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រលើបណ្ដាញសង្គម។
មកដល់ពេលនេះដែរ អូនតូច ឌី ពេជ្ររ័ត្នបញ្ញាបុត្រ កូនប្រុសបណ្ដូលចិត្តរបស់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី មានអាយុជាង ១ ខែសោះ តែមើលទៅកាន់តែគួរឱ្យក្នាញ់ សាច់ឈាមទ្រលុកទ្រលន់ មុខមាត់ឡើងក្រឡង់ៗ ដែលទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីប៉ាម៉ាក់។
ជាក់ស្ដែង បើក្រឡេកទៅមើលប៉ាម៉ាក់មួយគូនេះវិញគឺ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ អ្វីដែលគួរឱ្យសរសើរនោះ ក្រោយទទួលបានកូនប្រុសដំបូងគួរឱ្យក្នាញ់នេះ ឃើញសកម្មភាពរបស់អ្នកទាំងពីរ បានបំពេញតួនាទីជាប៉ាម៉ាក់ដ៏គួរឱ្យស្រឡាញ់ខ្លាំង ចំណាយពេលកំដរគ្នាមើលថែកូនទាំងយប់ ទាំងថ្ងៃ ជាពិសេសស្វាមីរបស់ពិធីការិនីរូបនេះ ក៏បានជួយមើលថែទាំងភរិយា និង បីថ្នាក់ថ្នមកូនប្រុសដោយផ្ទាល់ដៃផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖