មហាជនអ្នកនិយមទស្សនាភាពយន្តខ្នាតធំរបស់កម្ពុជា ច្បាស់ជាបានជ្រាបហើយថា ពេលនេះ រឿង «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដែលចាក់បញ្ចាំងនៅតាមបណ្តារោងកុននានា ក្នុងប្រទេសកម្ពុជា កំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំង។ ក្នុងនោះភាពយន្តខាងលើ បានដកស្រង់ចេញពីរឿងពិត ដែលកើតមានឡើងនៅក្នុងខេត្តសៀមរាប កាលពីឆ្នាំ ២០២១។
ក្នុងនោះ ក្រោយពីមហាជបានទស្សនាភាពយន្តពេញ និង ខ្លះមិនទាន់បានទស្សនា តែបានឃើញតែ Trailer ក៏មានការចាប់អារម្មណ៍ចង់ឃើញតួពិតក្នុងសាច់រឿងខាងក្រៅ ថាតើជាអ្នកណាផងដែរ។ យ៉ាងណាមិញ តួពិត និង ទិដ្ឋភាពមួយចំនួននៃពិធីបុណ្យរបស់តារាចម្រៀង ឈឿន សំណាង កាលពីឆ្នាំ ២០២១ ក៏បានចែកចាយជាបន្តបន្ទាប់ក្នុងបណ្តាញសង្គមនានា។
ងាកទៅកាន់គូដណ្តឹងរបស់លោក សំណាង ដែលមានឈ្មោះថា មិនា ឯណោះវិញ បើទោះជាកញ្ញា មិនបានបង្ហាញវត្តមានជាមួយក្រុមការងាររបស់ផលិតកម្ម LD ក៏ពិតមែន ប៉ុន្តែគេបានឃើញនាងបានបង្ហោះវីដេអូ ចែករំលែក ផ្សព្វផ្សាយជាបន្តបន្ទាប់ពីសាច់រឿងពិតរបស់ខ្លួន ដែលត្រូវបានយកមកផលិតជាភាពយន្ត។
លើសពីនោះ អ្វីដែលកាន់តែក្តុកក្តួល ថ្មីៗនេះ កញ្ញា មិនា បានបង្ហោះវីដេអូហូរទឹកភ្នែកសស្រាក់បង្ហាញអារម្មណ៍ក្តុកក្តួល នៅពេលវីដេអូខ្លីៗ និង ការបញ្ចេញមតិអាណិតដល់នាង បន្ទាប់ពីគ្រប់គ្នាបានទស្សនាភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» រួច។
កញ្ញា មិនា គូដណ្តឹងលោក សំណាង តារាចម្រៀងទទួលមរណភាពក្នុងក្លឹបក្រោមដីនោះ បានឱ្យដឹងថា នាងមិនទាន់បានទៅទស្សនាភាពយន្តនៅឡើយនោះទេ ហើយនាងបានបន្ថែមថា នាងឃើញវីដេអូខ្លីៗ និង ការបញ្ចេញមតិតបស់មហាជន គឺធ្វើឱ្យនាងក្តុកក្តួលណាស់ រយៈពេលប្រមាណ ៣ ឆ្នាំ នាងទើបតែធ្វើចិត្តបានប្រមាណ ៨០% ប៉ុណ្ណោះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖