បើទោះជារាងកាយ ចាកឆ្ងាយពីភពផែនដីនេះអស់រយៈពេលជាង ២ ខែ ទៅហើយក្តី តែតារាចម្រៀងរ៉េប RuthKo នៅតែស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រ មិត្តភក្តិ និង ក្រុមគ្រួសារគ្រប់ពេលវេលា ដោយនៅលើបណ្តាញសង្គមនានា តែងតែមានការបង្ហោះពីរូបភាព និង ស្នាដៃចម្រៀងរបស់លោកជានិច្ច។

ជាក់ស្តែង កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតគម្រប់អាយុ ២៥ ឆ្នាំ របស់លោក RuthKo កាន់តែធ្វើឱ្យមហាជនអាឡោះអាល័យកាន់តែខ្លាំងឡើង ព្រោះថ្ងៃខួបកំណើតឆ្នាំនេះ លែងមានវត្តមានលោក RuthKo ដើម្បីស្តាប់ពាក្យជូនពរ ទទួលកាដូ និង ផ្លុំនំខួបកំណើតទៀតហើយ។

យ៉ាងណាមិញ ខួបកំណើតឆ្នាំនេះ មិនមានវត្តមានរបស់លោក RuthKo ក្តី តែអ្នកគាំទ្រ ក៏នៅតែបន្តបង្ហោះសារជូនពរដល់លោក RuthKo ក្នុងថ្ងៃកណើត។ ជាពិសេសនោះ ក្រឡេកទៅមើលមិត្តភក្តិស្និទ្ធស្នាល រួមមានលោក វុទ្ធា ក៏បានរៀបចំកម្មវិធីខួបកំណើតលោក RuthKo នៅ Pub មួយកន្លែង ដែលជាកន្លែងលោក RuthKo តែងតែទៅនៅពេលលោកមានជីវិត។

ក្នុងនោះ មិត្តភក្តិ និង អ្នកគាំទ្រក៏បានច្រៀងចម្រៀងថ្ងៃកំណើត នៅមុខរូបថតរបស់លោក RuthKo ដែលគេបានដាក់តាំងនៅ Pub មួយកន្លែងនោះ តាំងពីថ្ងៃលោកចាកចេញទៅដំបូងៗមកម្ល៉េះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖





