ជាការពិតណាស់ ជុំវិញរឿងវីដេអូ Prank ក្មេងស្រីលក់សណ្ដែកដីរបស់តារា TikTok កាកា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែលត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះការចែករំលែកវែកញែកខ្លាំងលើតារា TikTok រូបនេះ។
ក្នុងនោះ មហាជន បានចេញមកវែកញែករិះគន់ខ្លាំងនេះដែរ ក្រោយពីបានឃើញសកម្មភាពរបស់តារា TikTok រូបនេះ បានថត Prank ក្មេងស្រីអ្នកលក់សណ្ដែកដី រួចឱ្យលុយតាមក្រោយនោះ មើលទៅចាត់ទុក ជាទង្វើមើលងាយចំពោះអ្នកដទៃ។
យ៉ាងណាមិញ ក្រោយពីទទួលបានការរិះគន់មិនសំចៃពីអ្នកលេងបណ្តាញសង្គមហើយនោះ តារា TikTok កាកា បានផុស Story និង ឡាយវីដេអូនិយាយបកស្រាយជុំវិញរឿងវីដអូ Prank នេះថា គ្រាន់តែជាការថតសម្ដែងលេងជាមួយក្មេងស្រីលក់សណ្ដែកដីប៉ុណ្ណោះ ដោយនាង និង ក្មេងស្រីលក់សណ្ដែកដីនោះ បានរួមដៃគ្នាសម្ដែង Prank ម្ចាស់ប៊្រេនម្នាក់ក្នុងវីដេអូនោះទេ គឺពុំមែននាង និង ម្ចាស់ប្រ៊េនអ្នក Prank ក្មេងស្រីនោះឡើយ។ តែយ៉ាងណាក៏ដោយ ការបកស្រាយនេះមានមហាជនភាគច្រើនមិនទាន់ជឿនៅឡើយនោះទេ។
ក្រោយមិនទាន់មានអ្នកជឿថា គឺជាសម្តែងនោះ ស្រាប់តែនៅយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ កាកា បានធ្វើដំណើរទាំងយប់ទៅជួបក្មេងស្រីលក់សណ្តែកដីនៅឯខេត្តព្រះសីហនុ ដើម្បីបញ្ជាក់ការពិតបន្ថែមទៀត ដោយឱ្យប្អូនស្រី និង ក្រុមគ្រួសាររបស់ប្អូនស្រីបានចេញមកបកស្រាយបន្ថែមទៀត។ ក្នុងនោះ ក្មេងស្រីលក់សណ្តែកដី និង ក្រុមគ្រួសារក៏បានបញ្ជាក់ថា ពិតជាការសម្តែងមែន ប៉ុន្តែយ៉ាងណា កាកា និង ប្អូនស្រីលក់សណ្តែកដី ក៏សុំទោសផងដែរ ដោយបានធ្វើវីដេអូនេះដោយមានកំហុសអចេតនា៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖