ពិតណាស់ មួយរយៈកន្លងទៅ កម្មវិធីប្រកួតបុរសឯក Mister Majestic Cambodia 2025 បានចាប់ផ្ដើមដំណើរការ និង បើកបង្ហាញមុខបេក្ខភាពបុរសឯកនីមួយៗ ក្រឡេកមើលលើបណ្ដាញសង្គមហាក់ផ្ទុះការចាប់អារម្មណ៍ចែករំលែកខ្លាំងពីរូបភាព ក៏ដូចជាវីដេអូនៃសកម្មភាពរបស់បេក្ខភាពបុរសឯកក្នុងកម្មវិធីប្រកួតនេះ ដែលមហាជនជាច្រើនបានផ្ទុះការបញ្ចេញមតិវែកញែកខ្លាំងភាគច្រើនពាក់ព័ន្ធនឹងរូបសម្បត្តិ។
ស្របពេលផ្ទុះការចែករំលែកវែកញែកជុំវិញរឿងរូបសម្បត្តិនេះដែរ ងាកទៅចាប់អារម្មណ៍បេក្ខភាពមួយរូបនៃកម្មវិធី Mister Majestic Cambodia 2025 នេះ គឺលោក ឡៃ រ៉ាថៃ ក៏បានបង្ហោះសារឆ្លើយតបទៅនឹងពាក្យរិះគន់ទាំងនោះ ព្រមទាំងតាំងជំហរលើវិស័យនេះយ៉ាងមោះមុតដោយមិនចុះចាញ់ និង មិនបោះបង់ក្ដីស្រមៃរបស់ខ្លួនចោលជាដាច់ខាត។
ក្រោយរងការ Bully លើរូបសម្រស់មុខមាត់មួយរយៈ ថ្មីៗនេះ លោក ឡៃ រ៉ាថៃ បេក្ខភាព Mister Majestic Cambodia 2025 រូបនេះ បានធ្វើឱ្យមហាជនផ្ទុះចាប់អារម្មណ៍ជាថ្មី ក្រោយឃើញវីដេអូនៃសកម្មភាពរបស់លោកទៅកែកុនទម្រង់មុខថ្មីនៅឯប្រទេសវៀតណាម។ ពេលនេះដែរ បន្ទាប់ពីកែកុនទម្រង់មុខបន្ថែមរួច ឡៃ រ៉ាថៃ ក៏បានបង្ហាញវីដេអូនៃរូបសម្រស់ថ្មីរបស់លោក ក្រោយដោះបង់រុំចេញ ទាំងទម្រង់មុខ ទម្រង់ច្រមុះ កាន់តែស្អាតប្លែកមួយកម្រិតទៀត។
ម្យ៉ាងវិញទៀត ក្រោយពីវះកាត់កែកុនរូបសម្រស់លើផ្ទៃមុខហើយនោះ លោក ឡៃ រ៉ាថៃ កំពុងតែធ្វើឱ្យអ្នកគាំទ្ររង់ចាំមើលមុខមាត់ថ្មីរបស់លោកបន្ថែមទៀត ខណៈលោកបានទៅព្យាបាលភ្នែកបានប៉ុន្មានថ្ងៃហើយនោះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖