(វីដេអូ) ក្រុមចម្រៀងស្រី NewJeans ក្លាយជាទូតសុច្ឆន្ទៈរបស់អ៊ីនដូមី

Share This

ថ្ងៃទី ៣១ តុលា ២០២៤ ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី ៖ អ៊ីនដូមី ផលិតផលមីគោកដ៏ល្បីល្បាញបានធ្វើឱ្យទីផ្សាររបស់ខ្លួនកាន់តែកក្រើកតាមរយៈការសហការជាមួយសិល្បការិនីលំដាប់អន្តរជាតិ គឺក្រុមតារាចម្រៀងរបស់កូរ៉េ NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈ។ NewJeans ត្រូវបានគេស្គាល់ថាជាតារាចម្រៀង K-Pop សម័យថ្មីដែលពេញដោយថាមពល ជាមួយនឹងស្ទីលតន្ត្រីដ៏ប្លែក និង រស់រវើក ស័ក្ដិសមនឹងយុវវ័យសម័យថ្មី ឬ Gen-Z ហើយឥឡូវនេះ ពួកគេគឺជាមុខមាត់ថ្មីជាលក្ខណៈសកល របស់ផលិតផលអ៊ីនដូមី។

អ៊ីនដូមីមានអាយុកាលជាង ៥០ ឆ្នាំមកហើយ និង មានវត្តមានលើទីផ្សារជាង ១០០ ប្រទេស និង ត្រូវបានគេចាត់ទុកថាជា «មីកញ្ចប់ដ៏ពេញនិយមបំផុតលើពិភពលោក» និង ជា «មីកញ្ចប់ Halal ដែលពេញនិយមបំផុតលើពិភពលោក» នេះបើយោងតាមរបាយការណ៍ Kantar’s Brand Footprint ចេញផ្សាយឆ្នាំ ២០២៤។ រយៈពេល ៨ ឆ្នាំជាប់ៗគ្នា អ៊ីនដូមី ត្រូវបានចាត់ទុកជាផលិតផលអាហារមួយក្នុងចំណោម «ផលិតផលអាហារពេញនិយមទាំង៣នៅលើពិភពលោក ១»។

អ៊ីនដូមី និង NewJeans សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចាប់ផ្ដើមនូវយុទ្ធនាការទីផ្សារអន្តរជាតិដ៏ប្លែកនិងពេញដោយគំនិតច្នៃប្រតិដ្ឋមួយឈ្មោះថា «Oh My Good! It’s Indomie.» ។ កិច្ចសហការនេះមានគោលបំណងនាំមកនូវភាពរីករាយ និង គំនិតច្នៃប្រតិដ្ឋ រួមទាំងថាមពលវិជ្ជមានដែលយើងឃើញថាយុវវ័យជំនាន់ក្រោយជុំវិញពិភពលោកតែងតែមាន។

លោក Axton Salin ជានាយក PT Indofood CBP Sukses Makmur Tbk (ICBP) ដែលជាក្រុមហ៊ុនផលិតមីគោកអ៊ិនដូមីបានលើកឡើថា ៖ «យើងពិតជារីករាយណាស់ដែលបានសហការជាមួយក្រុម NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈអន្តរជាតិសម្រាប់ផលិតផលមីគោកអ៊ីនដូមីរបស់យើង។ យើងក៏រីករាយដូចគ្នាដែលយើងគឺជាផលិតផលនៅអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានសហការជាមួយពួកគាត់។ ចម្រៀងរបស់ NewJeans ព្រមទាំងសមត្ថភាពរបស់ពួកគាត់មិនមែនសម្រាប់តែអ្នកគាំទ្រ K-pop នោះទេ តែក៏សម្រាប់ទស្សនិកជនទូទៅដែរ ហើយពួកគាត់ស័ក្ដិសមនឹងផលិតផលរបស់យើងដែលឆ្លុះបញ្ចាំងនូវភាពរីករាយ ថាមពល និង ភាពរស់រវើក។ អាចរាប់បានថា នេះជាការបោះជំហានដ៏ធំមួយរបស់ អ៊ីនដូមីដោយបានពង្រីកខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិ និង នៅតែជាផលិតផលមីគោកដែលយុវវ័យជំនាន់ក្រោយតែងតែជ្រើសរើស!»

អ្នកស្រី Elly Betty ជាប្រធានស្ដីទីនៃ International Division ICBP បានបន្ថែមថាការចាប់ផ្ដើមយុទ្ធនាការនេះគឺរឿងដ៏រំភើបមួយ។ អ្នកស្រីបានលើកឡើងយ៉ាងដូច្នេះថា ៖ «យុទ្ធនាការនេះចាប់ផ្ដើមដោយការចេញផ្សាយស្ប៉តទូរទស្សន៍លក្ខណៈអន្តរជាតិមួយរបស់អ៊ីនដូមី ហើយភាពរំភើបនេះនឹងត្រូវបានបន្តក្នុងសកម្មភាពផ្សេងៗនៅក្នុងប្រទេសជាច្រើនដែលគ្រប់គ្នាសុទ្ធតែអាចទទួលយកបទពិសោធដ៏រីករាយនៃយុទ្ធនាការ Oh My Good! It’s Indomie នេះ!»

សមាជិក NewJeans រួមមាន Minji Hanni Danielle Haerin និង Hyein នឹងមានវត្តមានក្នុងវីដេអូណែនាំខ្លួនមួយ ទៅកាន់អ្នកដែលស្រឡាញ់អ៊ីនដូមីទាំងអស់ជុំវិញពិភពលោក ក្នុងនាមជាទូតសុច្ឆន្ទៈ ដោយពួកគេនឹងបង្ហាញពីភាពរីករាយអំពីកិច្ចសហការជាមួយ អ៊ីនដូមីព្រមទាំងសកម្មភាពសប្បាយៗជាច្រើនទៀតដែលនឹងកើតឡើងអំឡុងយុទ្ធនាការនេះ។

កុំភ្លេច! តាមដានយុទ្ធនាការដ៏រំភើប ដែលមានទាំងសកម្មភាពសប្បាយៗ និង ប្រូម៉ូសិនពិសេសៗនេះជាមួយគ្នា ដោយប្រើ #OhMyGoodItsIndomie នៅលើយូធូប (@Indomieglobal), អ៊ីនស្តាក្រាម (@Indomie_Cambodia), និង ហ្វេសប៊ុក (Indomie Cambodia)។ យុទ្ធនាការនេះនឹងចាប់ផ្ដើមដោយការចាក់បញ្ចាំងនៅតាមផ្ទាំង Billboards LED នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចាប់ពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ។ សូមរង់ចាំចូលរួមជាផ្នែកមួយនៃភាពរភើបក្នុងយុទ្ធនាការ #OhMyGoodItsIndomie នេះ ដែលមានទាំងកម្មវិធីផ្ទាល់នៅខាងក្រៅនិងតាមប្រព័ន្ធអនឡាញ!

…………………………………………………………..

អំពីក្រុមហ៊ុន PT Indofood CBP Sukses Makmur Tbk

PT Indofood CBP Sukses Makmur Tbk (ហៅកាត់ថា «ICBP» ឬ «ក្រុមហ៊ុន») គឺជាក្រុមហ៊ុនផលិតផលិតផលអាហារឈានមុខគេ។ យើងមានសកម្មភាពអាជីវកម្មដែលមានផលិតផលច្រើនប្រភេទខុសៗគ្នា រួមមាន មីកញ្ចប់ អាហារផលិតពីទឹកដោះគោ អាហារសម្រន់ គ្រឿងផ្សំបន្ថែមរសជាតិ ផលិតផលរបបអាហារពិសេស និង ភេសជ្ជៈជាច្រើនមុខ។ បន្ថែមពីលើនេះ យើងក៏មានប្រតិបត្តិការក្នុងវិស័យវេចខ្ចប់ និង ការផលិតសម្បកនិងកេសវេចខ្ចប់ផលិតផលរបស់យើងដែរ។

យើងបានផ្ដល់នូវផលិតផលអាហារ និង ភេសជ្ជៈច្រើនប្រភេទខុសៗគ្នា សម្រាប់ជាដំណោះស្រាយប្រចាំថ្ងៃរបស់អតិថិជនគ្រប់វ័យ និង គ្រប់ប្រភេទក្នុងទីផ្សារ តាមរយៈផលិតផលឈានមុខជាង ៣០ ម៉ាកសញ្ញា។ ម៉ាកសញ្ញាភាគច្រើនៃផលិតផលរបស់យើងទទួលបានការចាប់អារម្មណ៍យ៉ាងពិសេសនៅប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានជឿជាក់ និង គាំទ្រពីអតិថិជនរាប់លាននាក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ៊ីនដូមី គឺជាម៉ាកសញ្ញាផលិតផលមីកញ្ចប់មួយរបស់យើង ហើយបានក្លាយជាម៉ាកសញ្ញាអន្តរជាតិមួយដែលមានការនាំមុខខ្លាំងនៅក្នុងទីផ្សារក្រៅប្រទេស។

សកម្មភាពប្រតិបត្តិការរបស់យើងត្រូវបានគាំទ្រដោយរោងចក្រចំនួន ៦០ ក្នុងតំបន់សំខាន់ៗជាច្រើននៅឥណ្ឌូនេស៊ី ដែលធ្វើឱ្យយើងអាចផ្គត់ផ្គង់តម្រូវការទីផ្សារបាន និង ធានានូវភាពស្រស់ថ្មីសម្រាប់ផលិតផលរបស់យើង។ យើងក៏បានពង្រីកនូវបណ្ដាញផ្គត់ផ្គង់សម្រាប់ PT Indofood Sukses Makmur Tbk (ហៅកាត់ថា «Indofood») ដែរ ដើម្បីឆ្លើយតបរាល់តម្រូវការអតិថិជនទូទាំងប្រជុំកោះបានទាន់ចិត្ត និង មានប្រសិទ្ធភាព និង ធានាថាផលិតផលយើងមានវត្តមាននៅក្នុងទីផ្សារគ្រប់ប្រភេទ និង គ្រប់កន្លែង។

ដើម្បីឆ្លើយតបនូវតម្រូវការលក្ខណៈអន្តរជាតិ យើងក៏មានសង្វាក់ផលិតកម្មនៅប្រទេសម៉ាឡេស៊ី តំបន់មជ្ឈិមបូព៌ានិងប៉ែកអាគ្នេយ៍នៃតំបន់អឺរ៉ុបដែរ ដោយ ICBP គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលផលិតមីកញ្ចប់ធំជាងគេនៅលើពិភពលោក។ បន្ថែមពីលើនេះ ICBP ក៏នាំចេញផលិតផលរបស់ខ្លួនពីប្រទេសឥណ្ឌូនេស៊ីនដែរ ដែលបច្ចុប្បន្ននេះមានវត្តមានក្នុងទីផ្សារជាង ១០០ ប្រទេសជុំវិញពិភពលោក។

Media Contact:

Irene Prasetio
Product Brand Manager
International Operations Division (IOD)
PT Indofood CBP Sukses Makmur Tbk
Sudirman Plaza Indofood Tower Lantai 23
Jl. Jend. Sudirman Kav. 76-78
Jakarta 12910
T. +62 21 5795 8822
F. +6221 5795 8822
E. irene.prasetio@icbp.indofood.co.id
W. www.indofoodcbp.com

Nurulita Novi Arlaida
Head of Corporate Public Relations
PT Indofood Sukses Makmur Tbk
Sudirman Plaza Indofood Tower Lantai 9
Jl. Jend. Sudirman Kav. 76-78
Jakarta 12910
T. +62 21 5795 8822 ext. 1169
F. +6221 5793 7466
E. nurulita.arlaida@indofood.co.id
W. www.indofood.com

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ