(វីដេអូ) កំពុងខ្នះខ្នែងនឹងការប្រកួត ប្រាសាទ ដាវីន ស្រក់ទឹកភ្នែកដោយក្ដីរំភើប ពេលឃើញសន្ទុះការគាំទ្រពីរៀមច្បងសិល្បករ និង មហាជនចំពោះនាង

Share This

ពិតណាស់ មកដល់ពេលនេះ កម្មវិធី Miss Universe 2024 លើកទី ៧៣ កាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុន ដោយពេលនេះដែរ ក្រឡេកទៅមើលបេក្ខភាពបវរកញ្ញាកម្ពុជាយើង អ្នកនាង ប្រាសាទ ដាវីន ក៏កំពុងស្ថិតក្នុងដំណើរការប្រកួតត្រៀមខ្លួនយ៉ាងស្វាហាប់។

ងាកមកមើលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាលើបណ្ដាញសង្គមវិញ ក៏កំពុងបង្ហោះចែករំលែកនូវសកម្មភាពរបស់បវរកញ្ញា ប្រាសាទ ដាវីន ភ្ជាប់ជាមួយនឹងក្ដីមោទកភាពស្ងើចសរសើរ និង ជួយលើកទឹកចិត្តជាបន្តបន្ទាប់ចំពោះនាងក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ។

ស្របពេលកម្មវិធីកំពុងដំណើរការប្រកួតនេះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសសិល្បករកម្ពុជាជាច្រើនរូបកំពុងខ្នះខ្នែងខ្លាំងទាក់ទងនឹងដំណើរការបោះឆ្នោតឱ្យ ប្រាសាទ ដាវីន ខណៈកម្មវិធី Miss Universe មានការបើកឱ្យបោះឆ្នោតគាំទ្រចំពោះបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ដើម្បីឈ្នះពានរង្វាន់ Top 10 Voice For Change ដែលអាចទទួលបានជ័យលាភីពានមាស និង ប្រាក់ ក្នុងចំណោមប្រទេសទាំង ១០។

ក្នុងនោះ តាមរយៈការចែករំលែកបន្តលើហ្វេសប៊ុកផេករបស់អ្នកនាង ប្រាសាទ ដាវីន បានឃើញមានរៀមច្បងអ្នកសិល្បៈជាច្រើនរូប បានបង្ហោះសារ និង ចេញវីដេអូ និយាយលើកទឹកចិត្តដល់បវរកញ្ញាកម្ពុជារូបនេះ ព្រមទាំងអំពាវនាវជ្រោមជ្រែងលើការបោះឆ្នោះឱ្យ ប្រាសាទ ដាវីន បាន Top 10 Voice For Change នៃកម្មវិធី Miss Universe នេះដែរ។

ក្រោយពីបានឃើញសន្ទុះនៃការគាំទ្រលើកទឹកចិត្តខ្លាំងពីមហាជនបងប្អូនខ្មែរ ជាពិសេសអ្នកសិល្បៈជាច្រើនបានជួយជ្រោមជ្រែងខ្លាំងលើការបោះឆ្នោតបែបនេះ ក៏បានឃើញអ្នកនាង ប្រាសាទ ដាវីន ចេញវីដេអូមួយនិយាយរៀបរាប់ទាំងអួលដើមកស្រក់ទឹកភ្នែកដោយក្ដីរំភើបខ្លាំង និង អរគុណចំពោះទឹកចិត្ត ក្ដីស្រឡាញ់របស់មហាជនអ្នកគាំទ្រ ព្រមទាំងបងៗសិល្បករខ្មែរជាច្រើន។

លើសពីនេះ អ្នកនាង ប្រសាទ ដាវីន ក៏បានបង្ហោះរៀបរាប់ថា ៖ «ប្រជាជនកម្ពុជា អ្នកពិតជាអស្ចារ្យណាស់ កម្លាំងសាមគ្គីរបស់មហាគ្រួសារខ្មែរពិតជាខ្លាំងក្លា ពិតជាមានអត្ថន័យខ្លាំងណាស់ អរគុណបងប្អូនដែលតែងតែនៅក្បែរ និង បន្តជ្រោមជ្រែងរហូតមក»៕

សូមទស្សនាវីដេអូខាងក្រោម៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

ព័ត៌មានបន្ថែម

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

មើលសឹងមិនស្គាល់! Justin Bieber ប្ដូរស្ទីលថ្មីទុកពុកមាត់ឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មី

(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ