ក្រោយសាងចំណងស្នេហ៍ដ៏ផ្អែមល្ហែម និង ស្វែងយល់ចិត្តគ្នា ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង ៦ ឆ្នាំ ថ្មីៗកន្លងទៅនេះ នាយ ព្រែក ក៏បានសម្រេចរៀបចំកម្មពិធីដ៏រ៉ូមែនទិក ដើម្បី Surprise កញ្ញា ឈិន មុន្នីនាថ ដោយបានលុតជង្គង់សុំនាងរៀបការយ៉ាងរំភើបចំពោះមុខមិត្តភក្តិជាច្រើន។

យ៉ាងណាមិញ នាយ ព្រែក និង ឈិន មុន្នីនាថ ក៏បានប្រកាសកំណត់ថ្ងៃខែចូលរោងការច្បាស់លាស់ហើយដែរ គឺនឹងរៀបចំឡើងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។ លើសពីនេះ អ្នកទាំងពីរ បានដឹកដៃគ្នាថត Pre-Wedding យ៉ាងស្រស់ស្អាតជាបន្តបន្ទាប់ និង រៀបចំធៀបការត្រៀមដើរអញ្ជើញភ្ញៀវចូលរួមពិធីមង្គលបណ្ដើរៗហើយដែរ។




ដោយឡែក ស្របពេលកាន់តែកៀកខែចូលរោងជ័យ ថ្មីៗនេះ នាយ ព្រែក និង អនាគតកូនក្រមុំ ក៏បានបង្ហាញវីដេអូសកម្មភាពរបស់អ្នកម្ដាយ គឺតារាកំប្លែង យាយយ៉យ ដែលទើបតែធ្វើដំណើរពីសហរដ្ឋអាមេរិកមកស្រុកខ្មែរវិញពេញដោយក្ដីរំភើប ដើម្បីត្រៀមខ្លួនរៀបចំមង្គលការឱ្យកូនប្រុសពៅ ព្រមទាំងត្រៀមដើរចែកធៀបអញ្ជើញញាតិមិត្តចូលរួមពិធីមង្គលរបស់កូនប្រុសផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖





