មកដល់ពេលនេះ ដំណើរការនៃការប្រកួតកម្មវិធីអន្តរជាតិ Miss Universe 2025 លើកទី ៧៤ កំពុងដំណើរប្រកួតលើវិញ្ញាសាជាបន្តបន្ទាប់សម្រាប់បេក្ខភាពបវរកញ្ញា ដែលមានទាំងការជួបជុំគ្នាផ្សេងៗ ព្រមទាំងកំពុងបង្ហាញការហ្វឹកហាត់បន្ថែម ខណៈថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងឈានមកដល់នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។

ក្រឡេកមើលបេក្ខភាពបវរកញ្ញាកម្ពុជាយើង អ្នកនាង ហ្វីយ៉ាតា ក៏កំពុងត្រៀមខ្លួនទាំងកម្លាំងចិត្ត និង កម្លាំងកាយយ៉ាងមោះមុត ស្វាហាប់ខ្លាំង ដើម្បីធ្វើឱ្យបានល្អបំផុតក្នុងដំណើរការប្រកួតវគ្គសំខាន់ៗ ដូចជាវគ្គប្រកួតបឋម និង វគ្គផ្ដាច់ព្រ័ត្រខាងមុខនេះដែរ។


ដោយឡែក ស្របពេលកាន់តែកៀកពេលវេលានៃវគ្គប្រកួតផ្ដាច់ព្រ័ត្រ ក៏បានឃើញបវរកញ្ញាកម្ពុជា ហ្វីយ៉ាតា ឆ្លៀតពេលរៀបចំអំណោយកន្លាស់អាវ ដែលបានរចនាជាផ្ការំជួលខ្មែរ ជូនដល់បេក្ខភាពបរវកញ្ញាប្រទេសដទៃជាច្រើនប្រទេស ទុកជាអនុស្សាវរីយពេញដោយក្ដីស្រឡាញ់ និង ស្នាមញញឹម ដែលអំណោយដ៏ពិសេសនេះ អាចបញ្ជាក់ពីអត្តសញ្ញាណរបស់កម្ពុជាឱ្យប្រទេសដទៃទៀតបានស្គាល់កាន់តែច្រើន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖










