រយៈពេលជាង ៣ ខែហើយ ដែលពិធីការិនី ហ៊ិន នីរ័ត្ន និង ស្វាមី បានទទួលចំណងដៃជីវិតដ៏មានតម្លៃ គឺជាកូនប្រុសដ៏គួរឱ្យក្នាញ់ដាក់ឈ្មោះថា ឌី ពេជ្ររ័ត្នបញ្ញាបុត្រ ដោយបានសម្រាលឃើញពន្លឺព្រះអាទិត្យក្រោមការអបអរសាទរពីសំណាក់សាច់ញាតិបងប្អូន និង មិត្តអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រលើបណ្ដាញសង្គម។
ពេលនេះដែរ អូនតូច ឌី ពេជ្ររ័ត្នបញ្ញាបុត្រ កូនប្រុសបណ្ដូលចិត្តរបស់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី មើលទៅកាន់តែគួរឱ្យក្នាញ់ សាច់ឈាមទ្រលុកទ្រលន់ មុខមាត់ឡើងក្រឡង់ៗ ដែលទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីប៉ាម៉ាក់។
ដោយឡែក ថ្មីៗនេះ ខណៈអូនតូច បញ្ញាបុត្រ មានអាយុជាង ៣ ខែ អ្នកម៉ាក់ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះវីដេអូបង្ហាញពីមុខមាត់ដ៏គួរឱ្យក្នាញ់របស់កូនប្រុសបណ្ដូលចិត្ត តែក្នុងនោះអ្នកនាងបង្ហាញការអន់ចិត្តនឹងកូនផង និង សុំចុះចាញ់ស្វាមីដោយអស់ពីចិត្តផង ខណៈថតស្វាមីជាមួយកូនប្រុសផ្ទឹមគ្នាកាន់តែកាត់ដូចប៉ាសឹងតែដូចពុម្ពតែមួយ។
ក្នុងនោះ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរៀបរាប់ថា ៖ «តាមរយៈ video នេះ ខ្ញុំសូមចុះចាញ់ទាំងអស់ចិត្ត ចាញ់ ១ លានរៀល តែលុយនេះអត់ឱ្យប្តីទេ ខ្ញុំបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា ម្តាយអន់ចិត្តអូនបុត្រណាស់ នៅក្នុងពោះម្តាយឡើងយូរ ចេញមកកាត់តាមឪអីណា»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖