(វីដេអូ) កូនស្រីវីរសិល្បករ ឌី សាវ៉េត ចេញមុខច្រានចោលការសរសេរសៀវភៅមួយរបស់ សេង តារា និយាយពីម្តាយ

Share This

នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រវីរសិល្បករ ឌី សាវ៉េត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញកូនស្រីរបស់លោកស្រី គឺកញ្ញា ឌី ហ្សូលី បានបង្ហោះសំណេរច្រានចោលនូវការរៀបរាប់ក្នុង «សៀវភៅប្រវត្តិជីវិតតារាភាពយន្តខ្មែរ» និង យកមកធ្វើជាវីដេអូអត្ថាធិប្បាយមួយ ដោយលើកឈ្មោះអ្នកម្តាយរបស់កញ្ញាក្នុងនោះ។

វីដេអូនោះដែរ ត្រូវបានបង្ហោះឡើងនៅលើ Youtube ឈ្មោះ «ប្រវត្តិតារាភាពយន្ត 1960» ដែលបានដកស្រង់ពី «សៀវភៅប្រវត្តិជីវិតតារាភាពយន្តខ្មែរ» ត្រូវបានកញ្ញា ឌី ហ្សូលី កូនស្រីលោកស្រី ឌី សាវ៉េត បញ្ជាក់ថាជារបស់លោក សេង តារា ជា​អ្នកនិពន្ធ អ្នកស្រាវជ្រាវ​ប្រវត្តិក​វី អ្នកចម្រៀង និង​បទ​ចម្រៀង​ខ្មែរ។ លើសពីនោះ កញ្ញា ឌី ហ្សូលី បានឱ្យដឹងថា វីដេអូអត្ថាធិប្បាយពីប្រវត្តិ ដោយបានលើកយកឈ្មោះលោកស្រី ឌី សាវ៉េត ជាម្តាយរបស់កញ្ញាមកនិយាយនោះ គឺបំភ្លើសការពិត។

ក្នុងសំណេរយ៉ាងវែងអន្លាយនោះដែរ កញ្ញា ឌី ហ្សូលី បានរៀបរាប់ថា៖ «ខ្ញុំសុំរំខានបងប្អូនបន្តិច ជាមួយនូវរឿងការស្រាវជ្រាវបំភ្លើសពីការពិត យកមកចងក្រងជាសៀវភៅប្រវត្តិជីវិត។ ទើបតែបានដឹង «ផ្ទាំងសំពត់ស សៀវភៅប្រវត្តិជីវិតតារាភាពយន្តខ្មែរ» ដែលលោក សេង តារា បានលើកយកមកធ្វើជាសៀវភៅ និង បានបកស្រាយជាវីដេអូក្នុងយូធូបនេះ ធ្វើឱ្យបងប្អូនអ្នកមើល និង ស្តាប់បានកើនឡើងជាលំដាប់ ហើយវាក៏បានក្លាយជារឿងអាប់ឱនកិត្តិយសដល់លោកពូ គង់ សំអឿន និង អ្នកមីង លោកអ៊ំផ្សេងទៀត ជាពិសេសសម្រាប់អ្នក ដែលលោកនៅមានព្រះជន្មនៅរស់ដល់សព្វថ្ងៃ ជាពិសេស ដូចអ្នកម្តាយខ្ញុំ ដែលលោកមិនបានដឹងរឿងអ្វីសោះតែម្តង។

ខ្ញុំមិនយល់ មិនដឹងថា អ្នកសរសេររឿងនេះ គិតបែបណា បានស្រាវជ្រាវប្រភពពីណា សំខាន់ហ៊ានលើកយកឈ្មោះអ្នកនេះ អ្នកនោះ មកអះអាងថា គាត់និយាយបែបនេះ បែបនោះច្បាស់ដូចថ្ងៃ។ អ្វីដែលខ្ញុំហួសចិត្តបំផុតមានឈ្មោះ អ្នកម្តាយខ្ញុំទៀត ដែលគេលើកឡើងថា លោកស្រី ឌី សាវ៉េត បានផ្តល់បទសម្ភាសដល់ទស្សវដ្តីប្រជាប្រិយ នៅឆ្នាំ ១៩៩៧ ការសរសេរលើកឡើង ដូចនៅក្នុងវីដេអូ ដែលខ្ញុំ record ខាងក្រោម ហើយទាំងនោះក៏ជារូបភាពការសរសេរប្រវត្តិលោកពូ គង់ សំអឿន ក្នុងពីទស្សនាវត្តី ដែលបង Pich Hemrith ស្វែងរកឃើញ ដែលគេបានចុះផ្សាយនៅឆ្នាំ ១៩៩៥ ប្រធានបទសរសេរឡើងដោយលោក ខៀវ សានសាណា. ( កាលនោះម៉ាក់គាត់មិនបានដឹងទេ ទោះជាបោះផ្សាយតាំងឆ្នាំ ៩៥ មែន តែការផ្សព្វផ្សាយជំនាន់នោះមិនទូលំទូលាយដឹងឮ សុសសាយលឿនដូចប្រព័ន្ធ internet សព្វថ្ងៃដែរ)។

ខ្ញុំសូមជម្រាបជូនបងប្អូន ពូមីងឱ្យបានជ្រាបថា លោកស្រី ឌី សាវ៉េត មិនដែលបានផ្តល់នូវបទសម្ភាស ឬហែកកេរ្តិ៍នូវរឿងផ្ទាល់ខ្លួនរបស់បុគ្គលណាឡើង ទោះត្រឹមនិយាយដើមធម្មតា ក៏លោកមិនចេះវាចាដែរ ចំជាបទសម្ភាសជាសាធារណៈទៀត កាន់តែមិនអាចទៅរួចទៀតហើយ។ អ្នកដែលធ្លាប់ស្គាល់ចរិតគាត់ច្បាស់ដឹងស្រាប់ មានតែអ្នកច្រណែនគាត់ទេ ទើបហ៊ាននិយាយដើមបំភ្លើសក្រោយខ្នងគាត់ ថាគាត់អ៊ីចេះអ៊ីចុះ អ្នកមិនដឹងរឿងជឿស្លុង ក្អែក ១ ចេញក្អែក ១០។ ដូចជារឿងនេះ គឺវាធ្ងន់ឆ្ងរណាស់ ព្រោះវាប៉ះពាល់ដល់ការរាប់អានមិត្តភាពរវាង អ្នកម្តាយខ្ញុំ និង អ្នកមីង វ៉ាន់សូ ហុង ដែលជាកូនស្រី អ៊ំ វ៉ាន់ ចាន់ មានការរង្គោះរង្គើ ដោយអ្នកមីង គាត់មានប្រតិកម្មជាខ្លាំង ចំពោះរឿងនេះរួមទាំងខឹង ទាំងម្តាយខ្ញុំទៀត។ លោកយល់ថា ម្តេចលោកស្រី ឌី សាវ៉េត និយាយបង្ខូចឈ្មោះរបស់គាត់បែបនេះ? ពេលនេះអ្នកមីង ហុង លោកនៅព្រះជន្មនៅឡើយទេ ដោយសព្វថ្ងៃលោករស់នៅក្រៅបរទេស ហើយចំពោះរឿងមួយនេះកាន់តែប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះកិត្តិយសអ្នកមីងផងដែរ ហើយពេលនេះគេគ្រប់គ្នាផ្អើលខលសួរគាត់ច្រើនណាស់។

ដូចនេះនាងខ្ញុំ ជាកូនស្រី លោកស្រី ឌី សាវ៉េត សូមបញ្ជាក់ជូនបងប្អូន អ៊ំ ពូមីងថា រឿងរ៉ាវនេះជាព័ត៌មាន និង បទសម្ភាសមិនពិតឡើយ។ សម្រាប់កាសែត ឬទស្សនាវត្តី ពីមុនៗខ្ញុំបានអាន ឃើញការសរសេររបស់ពួកគាត់ ឃើញខុសពីការពិតច្រើនណាស់ ជួនកាលលើសៗ ក៏មិនខុសអ្នកសារព័ត៌មានបច្ចុប្បន្នមួយចំនួនព្យាយាមសរសេរបង្ហោះលើបណ្តាញសង្គម ទាំងខ្លះត្រូវ ខ្លះពន្លើសរឿង ដើម្បីវាយប្រហារសិល្បករ ឬអ្នកមានឈ្មោះល្បី ដើម្បីតែផលប្រយោជន៍នោះទេ ខ្ញុំឃើញហើយហត់នឿយចិត្តណាស់។ សូមបងប្អូន អ៊ំពូមីង ជួយស៊ែរឱ្យបានច្រើន ដើម្បីឱ្យបានដល់លោក សេង តារា និង បងប្អូន ដែលបានស្តាប់ និង អានរឿង ផ្ទាំងសំពត់ស ឱ្យបានជ្រាបផង សូមអរគុណ»៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

លោក សេង តារា

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ព័ត៌មានបន្ថែម

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ឃើញខំមិនអវិជ្ជមានលើ ពេជ្រ ថៃ ដដែលៗពេក! ហ៊ាទី ទ្រាំមិនបាន បញ្ចេញអារម្មណ៍ហួសចិត្ត ខណៈនៅក្រៅ ពេជ្រថៃ ជាក្មេងល្អ មានចរិតរមទមណាស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ