(វីដេអូ) កាល់តិច ខេមបូឌា ៖ ដៃគូដែលលោកអ្នកអាចជឿទុកចិត្តទៅលើគុណភាពប្រេងឥន្ធនៈ និង សេវាកម្ម

Share This

កាល់តិច ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏មានគុណភាពឈានមុខគេមួយនៅកម្ពុជា អស់រយៈពេលជាង ២៥ ឆ្នាំ បានប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូននូវភាពល្អឥតខ្ចោះ ទាំងផលិតផល និងសេវាកម្ម ក្នុងនោះអ្វីដែលសំខាន់បំផុត គឺការធានាគុណភាពប្រេង ការធានាបរិមាណ និង ទូចាក់ប្រេងកម្រិតស្តង់ដារ។ ដូច្នេះហើយ កាល់តិច ខេមបូឌា បានរៀបចំនូវយុទ្ធនាការមួយរយៈពេលបីខែសម្រាប់ការត្រួតពិនិត្យនៅគ្រប់ស្ថានីយប្រេងឥន្ធនៈកាល់តិចទាំងអស់ទូទាំងប្រទេស ដើម្បីធានាបាននូវការអនុលោមទៅតាមបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ព្រមទាំងស្តង់ដាររបស់ កាល់តិច ខេមបូឌា ផ្ទាល់។

ការត្រួតពិនិត្យគុណភាពប្រេង

ប្រេងឥន្ធនៈរបស់ កាល់តិច ខេមបូឌា ផលិតឡើងដោយបច្ចេកវិទ្យា Techron® ជាសារធាតុបន្ថែមដែលជួយកាត់បន្ថយការកកិត ជួយលាងសម្អាតម៉ាស៊ីនយានយន្តរបស់លោកអ្នក និង ការពារកុំឱ្យមានកំណកនៅផ្នែកសំខាន់ៗនៃម៉ាស៊ីនយានយន្តរបស់លោកអ្នក។ មុខងារទាំងអស់នេះជួយឱ្យម៉ាស៊ីនយានយន្តរបស់លោកអ្នកមានថាមពលខ្លាំង ជួយកាត់បន្ថយផ្សែង ជួយសន្សំសំចៃប្រេង ធ្វើឱ្យម៉ាស៊ីនដំណើរការល្អ ហើយយានយន្តរបស់លោកអ្នកក៏អាចធ្វើដំណើរបានកាន់តែឆ្ងាយ។

ការត្រួតពិនិត្យបរិមាណប្រេង

កាល់តិច មានឆន្ទៈក្នុងការធានាថា អតិថិជនទាំងអស់នឹងទទួលបាននូវបរិមាណដែលពួកគាត់ចំណាយ។ ដំណើរការក្រិតតាមក្បួនខ្នាតយ៉ាងហ្មត់ចត់អាចធានាបាននូវការចាក់ប្រេងដ៏ត្រឹមត្រូវ ដូច្នេះអតិថិជនអាចបើកបរប្រកបដោយទំនុកចិត្ត ដោយដឹងថាពួកគាត់កំពុងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ពីប្រេងឥន្ធនៈ។

ការត្រួតពិនិត្យទូចាក់ប្រេងកម្រិតស្តង់ដារ

ទូចាក់ប្រេងទាំងអស់នៅស្ថានីយកាល់តិច តែងតែត្រូវបានត្រួតពិនិត្យ និង ថែទាំជាប្រចាំ ដើម្បីធានាទៅលើដំណើរការ និង សុវត្ថិភាពយ៉ាងល្អបំផុត។ ទូចាក់ប្រេងនីមួយៗបានឆ្លងកាត់ការក្រិតតាមក្បួនខ្នាតយ៉ាងទៀងទាត់ និង ប្រកាន់ខ្ជាប់នូវលក្ខណៈបច្ចេកទេសដ៏តឹងរ៉ឹង ស្របតាមបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល។

ដើម្បីធានាបន្ថែមដល់អតិថិជនពីការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើគុណភាព ស្ថានីយកាល់តិចទាំងអស់ដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នឹងបង្ហាញនូវវិញ្ញាបនបត្របញ្ជាក់ពីការត្រួតពិនិត្យនិង ទទួលស្គាល់។ និមិត្តសញ្ញាដែលបញ្ជាក់ពីគុណភាពនិងទំនុកចិត្តនេះ អាចជួយឱ្យអតិថិជនដឹងច្បាស់ពីជម្រើសរបស់ខ្លួន និង ជ្រើសរើសស្ថានីយណាដែលស្របតាមស្តង់ដារខ្ពស់បំផុត។

ជ្រើសយក កាល់តិច មានន័យថាលោកអ្នកកំពុងជ្រើសយកដៃគូដែលផ្តល់អាទិភាពដល់តម្រូវការរបស់លោកអ្នក ហើយអាចផ្តល់ជូនផលិតផល និង សេវាកម្មដ៏ពិសេស។

បរិមាណប្រេងគ្រប់ចំណុះ បើកបរបានកាន់តែឆ្ងាយ!
ជ្រើសរើសស្ថានីយដែលលោកអ្នកជឿទុកចិត្ត ជ្រើសរើស កាល់តិច!

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ