និយាយពីកញ្ញា ឈិន ម៉ានិច្ច ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ២ ប៉ុន្មានឆ្នាំក្រោយនេះ កាន់តែក្ដោបបានប្រជាប្រិយភាព និង ទីផ្សារសិល្បៈចម្រៀងមិនធម្មតាឡើយ តាមរយៈស្នាដៃបទចម្រៀងថ្មីៗរបស់នាង និង ចេញច្រៀងតាមបណ្ដាឆាកប្រគំតន្ត្រីនានា។
ងាកមើលជីវិតឯកជនវិញ ស្របពេលសិល្បៈទទួលបានជោគជ័យ កញ្ញា ឈិន ម៉ានិច្ច ក៏ងាកទៅបង្កើតជំនួញផ្ទាល់ខ្លួនបន្តបន្ទាប់យ៉ាងកាក់កប ដែលពេលនេះនាងកំពុងរស់នៅក្នុងជីវិតយ៉ាងធូរធារ និង មានក្ដីសុខ ដោយតែងឃើញបង្ហាញពីរបស់ទ្រព្យថ្មីៗ និង សកម្មភាពដើរកម្សាន្តនៅក្រៅប្រទេសជាញឹកញាប់យ៉ាងអភិជន។
លើសពីនេះ មួយរយៈក្រោយ តារាស្រី ឈិន ម៉ានិច្ច ក៏កាន់តែសំងំថែសុខភាព និង សម្រស់កាន់តែស្រស់ស្អាតប្លែកជាងមុខ ស្របពេលកំពុងបង្ហាញចំណងស្នេហ៍ Private យ៉ាងផ្អែមល្ហែម ខណៈមហាជនកំពុងរងចាំដំណឹងល្អឆាប់ៗទៀតផង។
ដោយឡែក អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងលើជីវិតឯកជនរបស់តារាចម្រៀងស្រីរូបនេះ ខណៈឃើញនាងមានជីវិតកាន់តែអភិជន ដែលបានសំងំទិញរបស់ព្រទ្យទុកបន្តបន្ទាប់ ដោយថ្មីៗនេះ ឈិន ម៉ានិច្ច បានបង្ហាញដីមួយកន្លែងទើបទិញនៅក្បែរកន្លែងល្បីមួយលើភ្នំ ១៥០០ ស្រុកវាលវែង និង ត្រៀមធ្វើផ្ទះលម្ហែសម្រាប់ទទួលភ្ញៀវមកស្នាក់នៅលេងកម្សាន្តទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖