(វីដេអូ) កាន់តែក្ដៅ! Thida Kol ចេញមុខសុំទោស វណ្ណថាន ជាសាធារណៈពាក់ព័ន្ធការចោទប្រកាន់រឿងចម្លងជំងឺ

Share This

ជុំវិញរឿងរ៉ាវដែលនារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Thida Kol បានបង្ហោះសារទម្លាយពីតារាចម្រៀងជួរមុខក្នុងប្រទេសម្នាក់មានជំងឺដើរចម្លងគេតាមរយៈការរួមមេត្រីនោះ មកទល់ពេលនេះ នៅមិនទាន់ចប់ស្ងប់ស្ងាត់នៅឡើយ ដោយនៅតែធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមបន្តការវែកញែកនៅឡើយ។

ពិតណាស់ រឿងនេះដែរផ្ទុះឡើងក្រោយពីគណនីហ្វេសប៊ុកឈ្មោះ Thida Kol ដែលបានបង្ហោះសាររៀបរាប់ផ្ដាំទៅតារាចម្រៀងជួរមុខម្នាក់នោះ ដោយពុំបានបញ្ជាក់ឈ្មោះ និង បង្ហាញមុខច្បាស់ៗឡើយ ដោយគ្រាន់តែឃើញភ្ជាប់ជាមួយនឹងរូបភាព Chat ជាបន្តបន្ទាប់ ដោយជាឈ្មោះ និង រូបភាពរបស់លោក វណ្ណថាន។

ស្របគ្នានោះ មហាជនផ្ទុះការវែកញែកពេញបណ្តាញសង្គម ដោយខ្លះយល់ថាជាការពិត និង ខ្លះគិតថាជារឿងប្រឌិត។ ម្យ៉ាងវិញទៀត មហាជនជាច្រើនក៏អន្ទះសារង់ចាំការបកស្រាយពីលោក វណ្ណថាន ផងដែរ។

ក្រោយពីអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ វណ្ណថាន ក៏បានចេញលិខិតបំភ្លឺពីរឿងរ៉ាវខាងលើដោយលោកបានបញ្ជាក់ថា លោកស្ងប់ស្ងាត់ ព្រោះតែកំពុងពិភាក្សានឹងមេធាវី ព្រមទាំងធ្វើការតាមផ្លូវច្បាប់ដើម្បីស្វែងរកភាពស្អាតស្អំរបស់លោកត្រលប់មកវិញ។ លើសពីនេះ លោក វណ្ណថាន បានបញ្ជាក់ដែរថា លោកបានយកលទ្ធផលសុខភាពជូនតុលាការពិនិត្យរួចរាល់ហើយ ដូច្នេះសូមមហាជនកុំទាន់មានការអារកាត់ ឬស្ដាប់ចំពោះការលើកឡើងតែម្ខាង សូមរង់ចាំការសម្រេចរបស់តុលាការជាមុនសិន។

បន្ទាប់ពីលោក វណ្ណថាន ចេញលិខិតបំភ្លឺទាក់ទងនឹងរឿងរ៉ាវខាងលើ នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ដដែលនេះ ក៏បានឃើញគណនីហ្វេសប៊ុករបស់ Thida Kol បានចេញឡាយវីដេអូ ដោយបាននិយាយបញ្ជាក់ជុំវិញរឿងជំងឺម្ដងទៀត និង ភ្ជាប់ជាមួយលិខិតពេទ្យមកបញ្ជាក់បន្ថែមថាពេលនេះ នាងពិតជាកំពុងឈឺពិតមែនទាក់ទងនឹងជំងឺមាត់ស្បូន។

ក្នុងនោះដែរ Thida Kol ក៏បានរៀបរាប់បញ្ជាក់ថារឿងជំងឺដែលនាងបានបង្ហោះថាឆ្លងពីខាងប្រុសនោះ គឺជារឿងយល់ច្រឡំ ដោយនាងបានសូមទោសជាសាធារណៈចំពោះមហាជន និង ម្ចាស់សាមីខ្លួន ដែលកន្លងមកបានចោទថាឆ្លងពីខាងប្រុស បណ្ដាលឱ្យមហាជ​នយល់ច្រឡំប៉ះពាល់ដល់កិត្តិយសរបស់តារាចម្រៀងរូបនេះ ដែលជំងឺនេះគឺនាងកើតដោយខ្លួនឯងទេ។ ទាក់ទងនឹងជំងឺនេះដែរ Thida Kol ក៏បានប្រាប់ថា គឺនាងកំពុងស្ថិតក្នុងដំណាក់កាលហើមស្បូន ប៉ុន្តែមិនទាន់ច្បាស់ថាកើតជំងឺមហារីកនៅឡើយទេ ដោយកំពុងពិនិត្យព្យាបាលតាមដានបន្ត។

លើសពីនេះ ម្ចាស់គណនី Thida Kol ក៏បានផុសលើហ្វេសប៊ុកថា​ ៖ «ការផុសមួយនេះជាដំបូងខ្ញុំចង់សុំទោសដល់លោក លី វណ្ណថាន ជាសាធារណៈដែលខ្ញុំបានចោទថាឆ្លងជំងឺ HPV ពីគាត់ ហេីយក៏សុំទោសដល់មហាជនដែលធ្វេីឱ្យយល់ច្រឡំថាលោក លី វណ្ណថាន មានរោគអ្វីផ្សេងៗ។ ហេីយខ្ញុំចង់បញ្ជាក់ពីជំងឺខ្ញុំថាពេលនេះខ្ញុំពិតជាឈឺមែន មិនបានបោកប្រាស់មហាជនឡេីយ! នៅមានរឿងផ្ទាល់ខ្លួនផ្សេងទៀតខ្ញុំសូមដោះស្រាយមុខច្បាប់ អរគុណ»

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ASUS Cambodia បានប្រកាស​ ASUS TUF Gaming F16 កំណែ​ទម្រង់ថ្មី​សន្លាង ការរចនា​ស្រាល ដំណើរការ​ដោយ AI កាន់​តែ​ប្រសើរ

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ព័ត៌មានបន្ថែម

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

កាន់តែច្បាស់លាស់! មាស សុខសោភា ហៅ តាសក់សភ្នំត្បែង ថាស្វាមីៗ ពេលឆ្លើយឆ្លងខំមិនជាមួយអ្នកគាំទ្រ

ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

ទទួលបានខំមិនចាកប្រធានបទច្រើនពេក! មាស សុខសោភា ថា ទើបដឹងខ្លួន ពេលនេះស្ទើរតែរកអ្នកគាំទ្រពិតប្រាកដប្រកបដោយគុណធម៌មួយមិនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ