នៅរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ នេះ ក្នុងភូមិសាស្រ្តមួយចំនួនលើទឹកដីខេត្តសៀមរាប បានជួបបាតុភូតធម្មជាតិខ្យល់ព្យុះកន្រ្តាក់ដ៏ខ្លាំងមួយ បានបណ្ដាលឱ្យប៉ះពាល់ខូចខាតសម្ភារផ្ទះសម្បែងប្រជាពលរដ្ឋ បាក់ដួលរលំដើមឈើច្រើនកន្លែង និង មានមនុស្សរងរបួសច្រើននាក់។
ចំពោះបាតុភូតខ្យល់ព្យុះដ៏ខ្លាំងនេះដែរ កំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនចែករំលែករូបភាព និង វីដេអូស្ដែងៗនៃទិដ្ឋភាពខ្យល់ព្យុះ ក៏ដូចជាទិដ្ឋភាពក្រោយហេតុការណ៍ ដែលមហាជនបង្ហាញការសោកស្ដាយខ្លាំងចំពោះការប៉ះពាល់ផ្សេងៗនៃហេតុការណ៍នេះ។
ជាមួយគ្នានោះ ក៏បានឃើញមហាជនជាច្រើនកំពុងចែករំលែកនូវវីដេអូមួយ ស្ដែងពីទិដ្ឋភាពខ្យល់កន្ក្រាក់នៅលើផ្លូវ ៦០ ម៉ែត្រខេត្តសៀមរាប បណ្ដាលឱ្យមានការប៉ះពាល់ខូចខាតខ្លាំងដល់អាជីវករលក់ដូរនៅទីនោះ ដែលរបស់របរអីរ៉ាន់លក់ដូរផ្សេងៗត្រូវបានខ្យល់បក់ប៉ើងខ្ទេចអស់៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖