វីង អបអរសាទរខួប ១៧ ឆ្នាំ ក្នុងការបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា

Share This

១៧ ឆ្នាំ នៃប្រតិបត្តិការរបស់ធនាគារ វីង ក្នុងប្រទេសកម្ពុជា ៖ នវានុវត្តន៍ដែលរីកធំធាត់កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ជនជាតិខ្មែរ ដើម្បីខ្មែរ!។

វីង បានផ្តើមពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុកដ៏សាមញ្ញមួយ បច្ចុប្បន្នបានវិវឌ្ឍខ្លួនក្លាយជាធនាគារដែលគ្រប់គ្រងប្រតិបត្តិការរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំ ព្រមទាំងបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជារាប់លាននាក់តាមរយៈបណ្ដាញភ្នាក់ងារទូទាំងប្រទេស ហើយបានពង្រីកខ្លួនឥតឈប់ឈររហូតដល់មានការទទួលស្គាល់ជាសកល ដែលសមិទ្ធផលនេះគឺជាមោទនភាពថ្មីមួយសម្រាប់ប្រទេសកម្ពុជា។

កាលពី ១៧ ឆ្នាំមុន វីង បានចាប់ផ្ដើមដំណើររបស់ខ្លួនជាមួយនឹងការប្ដេជ្ញាចិត្តដ៏សាមញ្ញមួយ នោះគឺការផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាផ្ទេរប្រាក់ដែលមានភាពងាយស្រួល សុវត្ថិភាពខ្ពស់ លឿនរហ័សទាន់ចិត្ត ហើយនៅមិនឆ្ងាយពីគេហដ្ឋាន។ ចាប់ផ្តើមដំណើរការក្នុងនាមជាប្រតិបត្តិករផ្ទេរប្រាក់តាមទូរសព្ទដៃដំបូងគេបង្អស់នៅកម្ពុជា ម៉ូឌែលអាជីវកម្មដែលដឹកនាំដោយភ្នាក់ងាររបស់វីង បាននាំយកសេវាកម្មហិរញ្ញវត្ថុទៅដល់ដៃប្រជាជនដោយផ្ទាល់ មិនថានៅតាមទីផ្សារ ក្នុងភូមិ ឬតំបន់រោងចក្រឡើយ សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលរបស់ វីង ត្រូវបានប្រើប្រាស់សឹងតែគ្រប់ទីកន្លែង ពោលគឺមុនពេលពាក្យ «ហិរញ្ញវត្ថុឌីជីថល» ក្លាយជាពាក្យដែលគេស្គាល់យ៉ាងទូលំទូលាយទៅទៀត។

ក្នុងឆ្នាំ ២០១១ វីង បានក្លាយជាក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិខ្មែរពេញលេញ ហើយជំរុញឱ្យមានការផ្លាស់ប្តូរថ្មីមួយ នោះគឺការផ្តោតលើភ្នាក់ងារធនាគារ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមទូរសព្ទដៃ ដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់គ្នា។ សព្វថ្ងៃនេះ ធនាគារ វីង គឺជាធនាគារពាណិជ្ជរបស់ខ្មែរ ១០០% ដែលមានឈ្មោះផ្លូវការ ធនាគារ វីង (ខេមបូឌា) ម.ក ហើយថែមទាំងបានពង្រីកវិសាលភាពគ្រប់ដណ្តប់ទូទាំងប្រទេស ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ដែលអាចធានាថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ។

ពីការបម្រើសេវាហិរញ្ញវត្ថុតាមសហគមន៍ ក្លាយជាធនាគារពាណិជ្ជ

ភាពជោគជ័យដ៏ត្រចះត្រចង់របស់ វីង ក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្នុង និង ក្រៅប្រទេស បានបង្ហាញឱ្យឃើញពីតម្រូវការជាក់ស្តែងនៃសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និង ងាយស្រួលប្រើប្រាស់។ ដោយមើលឃើញពីតម្រូវការនេះ វីង បានពង្រីកខ្លួនជាធនាគារឯកទេសក្នុងឆ្នាំ ២០១៤ ហើយក្រោយមកបានក្លាយជាធនាគារពាណិជ្ជពេញលេញក្នុងឆ្នាំ ២០២០ ដែលការវិវឌ្ឍខ្លួនជាបន្តបន្ទាប់នេះគឺជាការពង្រីកសមត្ថភាពដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុគ្រប់តម្រូវការជូនដល់អតិថិជន។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា ៖ «វីង ចាប់ផ្តើមដំបូងដោយនាំយកសេវាហិរញ្ញវត្ថុទៅកៀកនឹងការរស់នៅរបស់ប្រជាជន មិនថានៅតាមភូមិ ឬ ផ្សារនោះឡើយ ពោលគឺបេសកកម្មរបស់យើងគឺផ្តល់នូវសេវាធនាគារដែលបម្រើប្រជាជនឋិតនៅកៀកនឹងលំនៅឋានពួកគាត់រស់នៅ»

ការខិតខំប្រឹងប្រែងរបស់ វីង គឺលើសពីគោលដៅពង្រីកអាជីវកម្ម ពោលគឺជាការប្តេជ្ញាចិត្តមួយដើម្បីផ្តល់នូវសេវាធនាគារដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់គ្នា ក៏ដូចជាលើកកម្ពស់ចំណេះដឹង និង បរិយាបន្នហិរញ្ញវត្ថុបានកាន់តែប្រសើរ។

នវានុវត្តន៍ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ៖ ពីការផ្តួចផ្តើមសេវាហិរញ្ញវត្ថុតាមទូរសព្ទ ភ្នាក់ងារធនាគារ រហូតដល់ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី

តាមរយៈបណ្ដាញភ្នាក់ងារគ្របដណ្ដប់នៅទូទាំងប្រទេស មិនថានៅទីប្រជុំជន និង តំបន់ជនបទ ធនាគារ វីង បាននាំយកសេវាកម្មធនាគារដ៏សាមញ្ញដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់ៗគ្នា មិនថាសហគមន៍នៅតំបន់ដាច់ស្រយាលក៏ដោយ។ គួរកត់សម្គាល់ផងដែរថា ៨០% នៃភ្នាក់ងារធនាគារ វីង ទាំងអស់ គឺដឹកនាំដោយស្រ្តី ហើយភាគច្រើនពួកគាត់ជាស្ត្រីមេផ្ទះ ដែលបានក្លាយជាអ្នកផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុអាចទុកចិត្តបានសម្រាប់អ្នកជិតខាងរស់នៅក្នុងសហគមន៍របស់ពួកគាត់។ ការផ្លាស់ប្តូរជាវិជ្ជមាននេះផ្តល់នូវអត្ថប្រយោជន៍ពីរយ៉ាងដូចជា៖ ការលើកកម្ពស់សិទ្ធអំណាចដល់ស្ត្រីមេផ្ទះតាមរយៈការផ្ដល់ឱកាសបង្កើតប្រាក់ចំណូលទ្រទ្រង់គ្រួសារ និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុអាចទុកចិត្តបានដើម្បីបំពេញតម្រូវការនៅក្នុងសហគមន៍ដោយផ្ទាល់។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា ៖ «ភ្នាក់ងាររបស់យើង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពសហគមន៍។ នៅពេលដែលស្ត្រីម្នាក់បើកអាជីវកម្មជាភ្នាក់ងារ វីង គាត់មិនគ្រាន់តែបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកពង្រឹងសេដ្ឋកិច្ចនៅក្នុងសហគមន៍មូលដ្ឋានផងដែរ»

មកទល់បច្ចុប្បន្ន ធនាគារ វីង មានសាខាជិត ៣០ ទីតាំង ដែលគាំទ្រដោយបណ្ដាញភ្នាក់ងារវីងជាង ១២,០០០ កន្លែង និង ភ្នាក់ងារវីងម៉ាស្ទ័រជាង ១០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ដោយមានការគាំទ្រ និង ទំនុកចិត្តពីអតិថិជន ធនាគារ វីង កំពុងគ្រប់គ្រងទំហំប្រាក់បញ្ញើជិត ៣ ពាន់លានដុល្លារអាមេរិក និង កំពុងបម្រើអតិថិជនជាង ៩.៥ លានគណនី។ លើសពីនេះទៀត អេប ធនាគារ វីង ផ្តល់ជូនសេវាធនាគារ និង ហិរញ្ញវត្ថុជាង ១០០ ប្រភេទ ដែលអាចដោះស្រាយគ្រប់តម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជន ហើយអាចធានាបានថាប្រតិបត្តិការធនាគារមានភាពសាមញ្ញ ហើយអាចប្រើប្រាស់បានគ្រប់ពេលវេលាដែលនេះសរបញ្ជាក់ឱ្យឃើញពីការរួមបញ្ចូលគ្នារវាងបណ្ដាញធនាគារឌីជីថល និងបណ្ដាញសាខាផ្ទាល់ អាចដំណើរការទន្ទឹមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឈ្នះពានរង្វាន់ ចំពោះការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត

ទិសដៅចម្បងរបស់ធនាគារ វីង គឺមានភាពច្បាស់លាស់គឺផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់គ្នា ក៏ដូចជាប្តេជ្ញាចិត្តលើកកម្ពស់ចំណេះដឹង និង បរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍។ កត្តាអាទិភាពទាំងនេះហើយ បានជំរុញឱ្យមានការបង្កើតនូវផលិតផលជាច្រើនប្រភេទ ហើយថែមទាំងមានការទទួលស្គាល់ជាសកល ក៏ដូចជាការគាំទ្រឥតងាករេពីអ្នកប្រើប្រាស់ប្រចាំថ្ងៃ។ខាងក្រោមនេះ គឺជាពានរង្វាន់ និង ការទទួលស្គាល់មួយចំនួន ដែលធនាគារ វីង សម្រេចបានក្នុងរយៈពេលកន្លងមក៖

ធនាគារ វីង បាននាំមុខគេនៅក្នុងវិស័យហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ជាគ្រឹះស្ថានធនាគារដ៏លេចធ្លោនៅកម្ពុជា លើការទូទាត់មិនប្រើក្រដាសប្រាក់ និង ការរួមចំណែកល្អបំផុតនៅក្នុងសង្គមឆ្នាំ ២០២៤ ប្រគល់ជូនដោយស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីល្បាញ CFI.co ដែលការទទួលស្គាល់នេះនឹងជួយពង្រឹងកិត្តិនាមធនាគារ វីង ឱ្យកាន់តែរឹងមាំលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ក្នុងវិស័យធនាគារដែលជំរុញដោយបច្ចេកវិទ្យាដ៏ទំនើប។

ជាលទ្ធផលនៃការប្តេជ្ញាចិត្តឥតឈប់ឈរចំពោះនវានុវត្តន៍ឌីជីថល ធនាគារ វីង បានដាក់ឱ្យដំណើរការនូវ ម៉ាស្ទ័រកាត វ័នកាត ដែលមានមុខងារឥណពន្ធ និង ឥណទាន នៅក្នុងកាតតែមួយ។ ភាពលេចធ្លោនៃផលិតផលនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិកាលពីដើមឆ្នាំកន្លងទៅ ជាមួយនឹងការប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពចំនួនបីប្រចាំឆ្នាំ ២០២៤ ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន៖ ពានរង្វាន់ប្រតិបត្តិការកាតឥណពន្ធនាំមុខគេ ពានរង្វាន់ប្រតិបត្តិការឆ្លងដែននាំមុខគេ និង ពានរង្វាន់នវានុវត្តន៍ឆ្នើម។

ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់អតិថិជន មិនថាជាការចំណាយលើការព្យាបាលជំងឺ ថ្លៃសិក្សា ឬ ការពង្រីកអាជីវកម្មក្តី ធនាគារ វីង បានដាក់ឱ្យដំណើរការនូវសេវាកម្ចីឌីជីថល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើសុំកម្ចីដោយផ្ទាល់តាមអេប ធនាគារ វីង ដែលអតិថិជនមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាដោយផ្ទាល់ និង ការបំពេញឯកសារស្មុគស្មាញនោះឡើយ។

ជាមួយគ្នានេះ សម្រាប់អតិថិជនដែលមានផែនការហិរញ្ញវត្ថុសម្រាប់អនាគត ធនាគារ វីង ក៏បានបង្កើតមុខងារ «សន្សំដើម្បីគោលដៅ» (Save for a Goal) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដាក់ប្រាក់សន្សំបានគ្រប់ពេលវេលា រហូតដល់គ្រប់ចំនួនទឹកប្រាក់តាមគោលដៅចង់បាន។ បន្ថែមពីលើនេះ ធនាគារ វីង ក៏ជួយជំរុញគោលដៅហិរញ្ញវត្ថុរបស់អតិថិជនសម្រេចបានកាន់តែឆាប់រហ័ស ដោយផ្តល់នូវអត្រាការប្រាក់ប្រកួតប្រជែងលើប្រាក់សន្សំ។ គំនិតច្នៃប្រឌិតលើសេវាកម្មហិរញ្ញវត្ថុទាំងពីរនេះ បាននាំមកនូវការទទួលស្គាល់ជាអន្តរជាតិពីទស្សនាវដ្តី Global Brand Magazine ក្នុងឆ្នាំ ២០២៥ ផងដែរ។

ថ្នាលឌីជីថល Wingagri ដែលជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារ វីង ទទួលបានពានរង្វាន់ «ស្ថាប័នល្អបំផុតប្រចាំឆ្នាំ ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាលើកទី ១០ ប្រចាំឆ្នាំ ២០២៤»។ តាមរយៈការជួយឱ្យប្រតិបត្តិការទូទាត់ដំណើរការទៅដោយរលូន ភាពងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល និងការផ្សាភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ Wingagri ជួយភ្ជាប់គម្លាតទាំងនេះបានកាន់តែប្រសើរនៅក្នុងវិស័យកសិកម្ម ដោយជួយឱ្យកសិករទទួលបាននូវឥណទានសមស្រប ការភ្ជាប់បណ្តាញទំនាក់ទំនងនៅក្នុងទីផ្សារ ព្រមទាំងជួយផ្តល់ដំណោះស្រាយវិភាគបែបទំនើបដើម្បីជាជំនួយស្មារតីសម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងវិស័យកសិកម្មយ៉ាងមានប្រសិទ្ធភាពផងដែរ។

នៅឆ្នាំ ២០២៥ ធនាគារ វីង បាននាំមុខគេមួយជំហានទៀតក្នុងការធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា តាមរយៈការដាក់ឱ្យដំណើរការនូវសេវាកម្ម «ដកប្រាក់ឥតគិតថ្លៃ»។ នេះជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ដែលអតិថិជនធនាគារ វីង ទាំងអស់អាចដកប្រាក់ពីគណនីធនាគារ វីង នៅតាមភ្នាក់ងារ វីង ឬ ម៉ាស៊ីន ATM ដោយមិនគិតសេវាបន្ថែមឡើយ ដែលនេះជាការវិវឌ្ឍថ្មីមួយសម្រាប់វិស័យធនាគារនៅកម្ពុជា។ តាមរយៈការលុបចោលទាំងស្រុងនូវការយកកម្រៃសេវាពីការដកប្រាក់របស់អតិថិជន ធនាគារ វីង បានជួយសម្រួលដល់អតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេកាន់តែពេញលេញ ព្រមទាំងលើកទឹកចិត្តឱ្យមានការប្រើប្រាស់គណនីឌីជីថល និងកសាងទំនុកចិត្តផ្នែកហិរញ្ញវត្ថុកាន់តែរឹងមាំទៀតផង។

បណ្ឌិត ឌីមីត្រូ កូលេកកូ បានគូសបញ្ជាក់ថា ៖ «ការដាក់ឱ្យដំណើរការសេវាដកប្រាក់ឥតគិតថ្លៃ គឺការផ្តល់ជូនអតិថិជននូវការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់បានយ៉ាងពេញលេញ។ ។ ដរាបណាអតិថិជនមានលុយនៅក្នុងគណនីធនាគារ ពួកគាត់អាចដកយកប្រើប្រាស់បានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង ដោយមិនចាំបាច់ចំណាយកម្រៃសេវាបន្ថែមនោះឡើយ»

កិច្ចសហប្រតិបត្តិការដែលនាំកម្ពុជាទៅកាន់ពិភពលោក

ធនាគារ វីង កំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់ជូនសេវាកម្មកាន់តែសម្បូរបែប, អត្ថប្រយោជន៍កាន់តែច្រើន, និង ឱកាសកាន់តែទូលំទូលាយជូនដល់ប្រជាជនកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ ២០២៥ នេះ ធនាគារបានសម្រេចនូវកិច្ចសហការជាយុទ្ធសាស្ត្រធំៗជាច្រើន ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវឱកាសថ្មីៗបន្ថែមទៀតជូនដល់អតិថិជនរបស់ខ្លួនរួមមាន៖

កិច្ចសហប្រតិបត្តិការរវាងធនាគារ វីង និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្រ្ត លើការផ្តល់សេវាកម្មហិរញ្ញវត្ថុឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម, ពាណិជ្ជករ, ក៏ដូចជាអតិថិជនទូទៅដែលមានតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ។

កិច្ចសហការរវាងធនាគារ វីង និង ក្រុមហ៊ុនតូតាល់ អេនើជី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានរួមគ្នាដាក់ឱ្យដំណើរការនូវកម្មវិធីកម្ចីពិសេសមួយ ក្នុងគោលបំណងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ដៃគូចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីនរបស់ក្រុមហ៊ុនតូតាល់ អេនើជី ដែលអាចមានលទ្ធភាពស្នើកម្ចីដល់ទៅ ៣លានដុល្លារអាមេរិក ក្នុងមួយគម្រោង សម្រាប់ការសាងសង់ កែលម្អហេដ្ឋារចនាសម្ព័ន្ធទីតាំង និង ធ្វើទំនើបកម្មស្ថានីយសេវាកម្មនៅទូទាំងប្រទេស។

កិច្ចសហប្រតិបត្តិការរវាងធនាគារ វីង និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ៖ ធនាគារ វីង បានប្រកាសពីភាពជាដៃគូជាផ្លូវការជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលចាប់ពីពេលនេះតទៅ អតិថិជនដែលប្រើប្រាស់ អេប ធនាគារ វីង អាចប្តូរ Wingpoints របស់ខ្លួនទៅ KrisFlyer miles។ កិច្ចសហការនេះ ផ្តល់ឱកាសឱ្យអ្នកដំណើរកម្ពុជាអាចធ្វើដំណើរទៅកាន់គោលដៅផ្សេងៗទូទាំងពិភពលោកបានកាន់តែងាយស្រួល និងទទួលបានអត្ថប្រយោជន៍ច្រើនជាងមុន។

កិច្ចសហប្រតិបត្តិការរវាងធនាគារ វីង និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ ៖ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីដាក់ឱ្យដំណើរការនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់រាល់ប្រតិបត្តិការទូទាត់ថ្លៃសេវាកំពង់ផែ, សេវាភស្តុភារ, និងការដឹកជញ្ជូនទំនិញសំដៅជួយសម្រួលដល់លំហូរពាណិជ្ជកម្ម ក៏ដូចជាពង្រឹងការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងតំបន់។ ។

កិច្ចសហប្រតិបត្តិការរវាងធនាគារ វីង និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥៖ ភាគីទាំងពីរបានចាប់ដៃគូជាយុទ្ធសាស្ត្រ ក្នុងគោលបំណងគាំទ្រដល់គ្រួសារ និងសិស្សានុសិស្ស តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ថ្លៃសិក្សាតាមឌីជីថល ការផ្តល់ជូនកញ្ចប់សេវាហិរញ្ញវត្ថុពិសេស និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស។ កិច្ចសហការនេះ នឹងរួមចំណែកធ្វើឱ្យការទទួលបានសេវាអប់រំប្រកបដោយគុណភាពខ្ពស់ កាន់តែមានភាពងាយស្រួលសម្រាប់សហគមន៍។

លើសពីសេវាធនាគារ៖ ត្រួសត្រាយផ្លូវថ្មីសម្រាប់ពាណិជ្ជកម្ម និង ជីវភាពរស់នៅ

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនវានុវត្តន៍ មានវិសាលភាពធំធេងលើសពីសេវាហិរញ្ញវត្ថុតាមបែបប្រពៃណី។ តាមរយៈការវិនិយោគក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក, កសិកម្ម, និង ថ្នាលឌីជីថល ធនាគារ វីង កំពុងបង្កើតនូវដំណោះស្រាយថ្មីៗដើម្បីឱ្យអាជីវកម្ម និងសហគមន៍នៅទូទាំងប្រទេសកម្ពុជាអាចរីកចម្រើនលូតលាស់យ៉ាងរលូន។

Wingmall ៖ បានដាក់ឱ្យដំណើរការក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សាភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅកាន់សហគមន៍ ក្នុងអំឡុងពេលនៃការរឹតបន្តឹងការធ្វើដំណើរ។ នៅពេលដែលការរាំងស្ទះពាណិជ្ជកម្មនៅតាមព្រំដែនជាមួយប្រទេសថៃបានប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក Wingmall បានសម្រេចលុបចោលកម្រៃជើងសារ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងធានាឱ្យលំហូរពាណិជ្ជកម្មក្នុងស្រុកអាចបន្តដំណើរការទៅមុខបាន។

Wingshop ៖ ឈរលើភាពជោគជ័យរបស់ Wingmall, Wingshop បានពង្រីកវិសាលភាពរបស់ខ្លួនទៅលើផលិតផលក្រៅពីម្ហូបអាហារ ព្រមទាំងធ្វើសមាហរណកម្មជាមួយអេប Taobao។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់ជូនអតិថិជនកម្ពុជានូវបទពិសោធន៍ទិញទំនិញអនឡាញកាន់តែឆាប់រហ័ស, ងាយស្រួល, និងមានតម្លៃសមរម្យជាងមុន។

WingAgri និង WingMarket ៖ ថ្នាលឌីជីថលទាំងនេះ ជួយពង្រឹងសមត្ថភាពកសិករ និងអ្នកចែកចាយ តាមរយៈការផ្តល់លទ្ធភាពឱ្យពួកគេទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់, សេវាដឹកជញ្ចូន, ក៏ដូចជាភាពងាយស្រួលគ្រប់គ្រងជាមួយប្រព័ន្ធទូទាត់ឌីជីថល។ តាមរយៈការធ្វើទំនើបកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់កសិកម្មតាមប្រព័ន្ធឌីជីថល ធនាគារ វីង កំពុងរួមចំណែករក្សាតម្លៃស្របតាមបរិការណ៍សេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាជំរុញកំណើនប្រកបដោយនិរន្តរភាព។

គំនិតផ្តួចផ្តើមទាំងអស់នេះ បង្ហាញពីចក្ខុវិស័យរបស់ធនាគារ វីង ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដើម្បីជំរុញវឌ្ឍនភាពជាតិ ពង្រឹងការអភិវឌ្ឍក្នុងសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះសហគមន៍

ធនាគារ វីង តែងតែប្រកាន់ខ្ជាប់នូវទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសហគមន៍។ តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម ធនាគារ វីង បានបង្កើតគំនិតផ្តួចផ្តើមជាវិជ្ជមានដល់ប្រជាជនរាប់ពាន់នាក់ ដោយផ្តោតលើវិស័យអាទិភាពដូចជា៖ សហគ្រិនភាព, ការអប់រំ, បរិស្ថាន, សុខភាព, និងការងារមនុស្សធម៌។

សហគ្រិនភាព និងនវានុវត្តន៍ ៖ ធនាគារ វីង គឺជាដៃគូគាំទ្រដ៏រឹងមាំនៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ធុរកិច្ចថ្មីដែលប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ចាប់តាំងពីឆ្នាំ ២០២០ មក ធនាគារបានគាំទ្រដល់កម្មវិធីធំៗជាច្រើនដូចជា៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស (ចាប់ពីរដូវកាលទី ១ ដល់ទី ៤), កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ២០២១, កម្មវិធី Turning Hackathon រដូវកាលទី ៦, ដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីនៅប្រទេសវៀតណាម និង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ១, រដូវកាលទី ២ និង រដូវកាលទី ៤ ជាដើម។ សរុបជារួម កម្មវិធីទាំងអស់នេះបានគាំទ្រដល់ធុរកិច្ចថ្មី ចំនួន ១៦០ អាជីវកម្ម និងបានរួមចំណែកបង្កើតឱកាសការងារថ្មីៗជាង ២,០០០ កន្លែង។

ការអប់រំ និងការអភិវឌ្ឍយុវជន ៖ ធនាគារ វីង បានចូលរួមគាំទ្រវិស័យអប់រំ តាមរយៈការឧបត្ថម្ភថវិកាចំនួន ៧២,៨០៧ ដុល្លារអាមេរិក ដល់កម្មវិធីអប់រំ STEM សម្រាប់សិស្សនារីវ័យក្មេងរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលកំពុងសិក្សានៅសាលាTomorrow Academy។ គំនិតផ្តួចផ្តើមនេះ បានផ្តល់ការគាំទ្រយ៉ាងពេញលេញដល់សិស្សានុសិស្សចំនួន ១៣៨នាក់ ក្នុងនោះមានសិស្សនារីវ័យក្មេងចំនួន ៨៨នាក់ តាមរយៈការផ្តល់ការប្រឹក្សានិងតម្រង់ទិស, ឱកាសកម្មសិក្សា, និងការសិក្សាដោយផ្ទាល់នៅក្នុងថ្នាក់ ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អ្នកដឹកនាំរបស់កម្ពុជានាពេលអនាគត។

ការចូលរួមចំណែកផ្នែកបរិស្ថាន ៖ ក្នុងឱកាសប្រារព្ធរុក្ខទិវា បុគ្គលិកធនាគារ វីង ជាង ៣០០នាក់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមដាំដើមឈើ និងកែលម្អសោភ័ណភាពទីធ្លាសាលារៀន។ ទន្ទឹមនឹងនេះ ធនាគារ វីង ក៏បានឧបត្ថម្ភថវិកាប្រមាណ ៨,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សាក្នុងមូលដ្ឋាននោះផងដែរ។ សកម្មភាពទាំងនេះ សរបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការលើកកម្ពស់និរន្តរភាពបរិស្ថាន។

ការចូលរួមចំណែកក្នុងវិស័យសុខាភិបាល៖ ចាប់តាំងពីឆ្នាំ២០២០មក ធនាគារ វីង បានក្លាយជាដៃគូគាំទ្រដ៏យូរអង្វែងរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបន្តផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីធានាថា កុមារកម្ពុជាដែលងាយរងគ្រោះទទួលបានការព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃ។

ការគាំទ្រផ្នែកមនុស្សធម៌ ៖ ដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ធនាគារ វីង រួមជាមួយសមាជិកផ្សេងទៀតនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានរួមគ្នាផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅដោយបង្ខំនៅក្នុងខេត្តព្រះវិហារ។

បណ្ឌិត ឌីមីត្រូ កូលេកកូ បានបន្ថែមថា ៖ «ភាពជោគជ័យរបស់យើងមិនគ្រាន់តែវាស់វែងតាមរយៈលទ្ធផលកំណើនអាជីវកម្មនោះឡើយ ប៉ុន្តែគំនិតផ្តួចផ្តើមដែលនាំមកនូវផលវិជ្ជមានសម្រាប់ការរស់របស់ប្រជាជនក្នុងសហគមន៍ ក៏ជាផ្នែកមួយនៃតម្លៃស្នូលរបស់យើងផងដែរ»

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការអភិវឌ្ឍសហគមន៍ ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ក្នុងកម្រិតថ្នាក់ជាតិ។ ការទទួលស្គាល់ទាំងនេះ មិនមែនជាគោលដៅចម្បងនោះទេ ប៉ុន្តែជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ធនាគារ វីង។ ជាក់ស្តែង ធនាគារ វីង បានទទួលពានរង្វាន់ធំៗចំនួនពីររួមមាន៖

• ពានរង្វាន់បរិយាបន្នឌីជីថល (Digital Inclusion Award) ៖ ត្រូវបានផ្តល់ចំពោះកិច្ចសហការដ៏មានឥទ្ធិពល និងយូរអង្វែងជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ តាំងពីឆ្នាំ២០២០មក ក្នុងការគាំទ្រដល់នវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា។
• ពានរង្វាន់លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy Award) ៖ ត្រូវបានផ្តល់សម្រាប់កិច្ចសហការជាមួយ «អេបកត់លុយ» លើកម្មវិធី «យុវជន និងហិរញ្ញវត្ថុ» កាលពីខែតុលា ឆ្នាំ២០២៤។

១៧ ឆ្នាំ និង ដំណើរឆ្ពោះទៅអនាគត

ក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះ ធនាគារ វីង នៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនឥតងាករ នោះគឺការនាំយកសេវាកម្មហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែង។ ប៉ុន្តែពេលនេះ បេសកកម្មនោះត្រូវបានគាំទ្រដោយសក្តានុពលពេញលេញនៃធនាគារពាណិជ្ជ, បណ្តាញភ្នាក់ងារដែលដឹកនាំដោយស្ត្រី, ផលិតផលឌីជីថលប្រកបដោយនវានុវត្តន៍ដែលទទួលបានពានរង្វាន់, និងភាពជាដៃគូយុទ្ធសាស្ត្រដែលជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់។ ហើយការប្តេជ្ញាចិត្តនៅតែបន្តអនុវត្តយ៉ាងជាប់លាប់រហូតមកនោះគឺ ៖ ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ហើយងាយស្រួល ដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់គ្នា។

ពីសេវាកម្មផ្ទេរប្រាក់ដ៏តូចមួយនៅតាមសហគមន៍ ក្លាយទៅជាធនាគារពាណិជ្ជដែលមានចក្ខុវិស័យជាសកល ដំណើរដ៏វែងឆ្ងាយរបស់ធនាគារ វីង គឺជាសក្ខីភាពនៃការប្រកាន់ភ្ជាប់ចក្ខុវិស័យដ៏ច្បាស់លាស់ ការផ្តោតលើភាពច្នៃប្រឌិត និង ការប្តេជ្ញាចិត្តដ៏មោះមុត។ នេះគឺជារឿងរ៉ាវដែលបង្ហាញពីក្រុមហ៊ុនដែលរីកធំធាត់ក្នុងស្រុក ហើយបន្តពង្រីកខ្លួនឥតឈប់ឈរក្លាយជាស្ថាប័នសកល ដើម្បីនាំមកនូវផលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍។

ស្របពេលដែលធនាគារ វីង ឈានចូលឆ្នាំទី ១៨ ការប្តេជ្ញាចិត្តមិនប្រែប្រួលឡើយ ពោលគឺការជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវមធ្យោបាយ, ចំណេះដឹង, និង ឱកាសដែលពួកគេត្រូវការដើម្បីរីកលូតលាស់។

បណ្ឌិត ឌីមីត្រូ កូលេកកូ បានបន្ថែមទៀតថា ៖ «ដ្បិតយើងបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ អនាគតគឺឋិតលើការរិះរកនូវការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ហើយធនាគារ វីង នឹងបន្តប្តេជ្ញាចិត្តឥតងាករេក្នុងការបង្កើតដំណោះស្រាយឌីជីថលថ្មីៗបន្ថែមទៀតដើម្បីគាំទ្រភាពរីកចម្រើនរបស់កម្ពុជា»

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រារព្ធខួបលើកទី ១៧ ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និង លើកស្ទួយជាវិជ្ជមានដល់សង្គម

Carlsberg បង្កើតសុបិនក្លាយជាការពិតសម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ