វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

Share This

នៅក្នុងបរិបទសេដ្ឋកិច្ចមិនស្ថិតស្ថេរ មនុស្សជាច្រើនជ្រើសរើសយុទ្ធសាស្ត្រ «រឹតបន្តឹងផ្នែកហិរញ្ញវត្ថុ»។ ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តកាត់បន្ថយការចំណាយនិងលៃលកការចំណាយឱ្យសមស្របគឺជារឿយៗតែងតែខ្វះការពិចារណាឱ្យបានត្រឹមត្រូវ។ អ្នកជំនាញសេដ្ឋកិច្ចបានណែនាំថា គោលការណ៍ជាមូលដ្ឋាននៃការរឹតបន្តឹងការចំណាយ មិនគួរពាក់ព័ន្ធនឹងការចំណាយទៅលើផលិតផលដែលជះឥទ្ធិពលដល់សុខភាពដោយផ្ទាល់នោះទេ។ ទាំងនេះគួរតែត្រូវបានចាត់ទុកថាជា “ការវិនិយោគ” ដ៏សំខាន់ដែលត្រូវតែបន្តធ្វើ។

ចំណាយឱ្យសមស្រប គឺជាការវិនិយោគលើសុខភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ដែលភាគច្រើនបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ឥទ្ធិពលទាំងនេះមិនត្រឹមតែកាត់បន្ថយកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរដែរ។ មនុស្សជាច្រើនមានទំនោរក្នុងការឆ្លើយតបដោយ «រឹតបន្តឹងផ្នែកហិរញ្ញវត្ថុ»។ ប៉ុន្តែជាការព្រួយបារម្ភថា ប្រជាជនបែរជាកាត់បន្ថយការចំណាយលើការទិញម្ហូបអាហារនិងគ្រឿងផ្សំក្នុងការចម្អិនអាហារប្រចាំថ្ងៃរបស់ពួកគេទៅវិញ ដោយជ្រើសរើសផលិតផលដែលមានតំលៃថោក។ ការចំណាយដ៏សំខាន់ដែលជះឥទ្ធិពលដល់សុខភាពដោយផ្ទាល់ គួរតែផ្តល់អាទិភាពជាចម្បងនិងបន្តធ្វើ ជាក់ស្តែង យោងតាមអ្នកជំនាញសេដ្ឋកិច្ច ប្រសិនបើអ្នកក្រឡេកមើលច្បាប់ 50/30/20 ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន (50% នៃប្រាក់ចំណូលសម្រាប់តម្រូវការចាំបាច់ 20% នៃប្រាក់ចំណូលសម្រាប់ការសន្សំនិងការវិនិយោគ ហើយ30% នៃប្រាក់ចំណូលដែលនៅសល់ត្រូវបានប្រើប្រាស់សម្រាប់តម្រូវការផ្ទាល់ខ្លួន) បន្ទាប់មកមនុស្សម្នាក់ៗគួរតែកាត់បន្ថយការចំណាយលើតម្រូវការផ្ទាល់ខ្លួនជាមុនសិន ជាជាងកាត់បន្ថយការចំណាយលើតម្រូវការចាំបាច់ (¹)

ដោយទទួលស្គាល់ពីភាពផ្ទុយនៃការចំណាយនេះ ដែលមាននៅក្នុងចិត្តរបស់ប្រជាជនកម្ពុជាជាច្រើន រួមទាំងយុវវ័យ influencerដ៏ល្បីគឺអ្នកនាង ជា ស្រីនា បានចែករំលែកនៅក្នុងកម្មវិធីជជែកិច្ចពីភាក្សាមួយក្រោមប្រធានបទ «វិនិយោគសម្រាប់សុខភាពបេះដូង»

«ខ្ញុំសង្កេតឃើញថាមនុស្សជាច្រើនតែងតែចំណាយច្រើនទៅលើរបស់ដែលមិនចាំបាច់សម្រាប់ចំណង់ចំណូលចិត្តរបស់ខ្លួន របស់ក្រៅខ្លួន ប៉ុន្តែមិនសូវយកចិត្តទុកដាក់ក្នុងការជ្រើសរើសអាហារ ជាពិសេសគ្រឿងផ្សំដែលប្រើរាល់ថ្ងៃដែលវាមានឥទ្ធពលនិងប៉ះពាល់ផ្ទាល់ដល់សុខភាពយើងនៅរយៈពេលវែង»។

ជា ស្រីនា ជឿថាការចំណាយផ្នែកសុខភាពគឺចាត់ទុកថាជាការវិនិយោគ

ស្រីនាក៏បានសង្កត់ធ្ងន់នៃការយល់ឃើញថា ការជ្រើសរើសអាហារ និងគ្រឿងផ្សំដែលមានតម្លៃថោក ដើម្បីចិញ្ចឹមរាងកាយ វាអាចផ្តល់ស្ថិរភាពហិរញ្ញវត្ថុយមួយរយៈពេលប៉ុណ្ណោះ ប៉ុន្តែមានហានិភ័យ និងផលវិបាកអវិជ្ជមានជាច្រើនសម្រាប់សុខភាពរយៈពេលយូរ ដោយមិនគិតពីតម្លៃនៃការព្យាបាលនាពេលអនាគតដែលអាចចំណាយច្រើនលើសលុប។

«វិនិយោគសម្រាប់សុខភាពបេះដូង គឺជាការវិនិយោគរយៈពេលវែងដែលផ្តល់ផលចំណេញច្រើនបំផុត»

នេះជាអ្វីដែលពិធីករដ៏ល្បីគឺអ្នកនាង ហុិន ច័ន្ទនីរត្នបាន ប្រាប់ពីបញ្ហានេះ! ដោយឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត ពិធីការិនីដ៏មានទេពកោសល្យរូបនេះ បានបើកបេះដូងនៅពេលដឹងថា សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត ហើយត្រូវតែយកចិត្តទុកដាក់។ តាមការយល់ឃើញរបស់អ្នកនាងនីរត្ន ការមានសុខភាពល្អ យើងអាចជម្នះគ្រប់រឿងរ៉ាវទាំងអស់ ដូច្នេះមិនថាបរិបទសេដ្ឋកិច្ចបែបណានោះទេ អ្នកគួរតែចំណាយប្រាក់សមស្របដើម្បីវិនិយោគលើសុខភាព ជាពិសេសសុខភាពបេះដូង ព្រោះនេះជាផ្នែកមួយដ៏សំខាន់នៃថាមពលរាងកាយរបស់មនុស្សម្នាក់ៗ។

«ដូច្នេះ វិនិយោគលើសុខភាពបេះដូង មិនត្រឹមតែជាការវិនិយោគរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្ត្រវិនិយោគដ៏ឆ្លាតវៃ ដែលជួយយើងរក្សាថាមពល និងភាពធន់ក្នុងគ្រាលំបាក។ នៅពេលប្រឈមមុខនឹងបញ្ហា បេះដូងដែលមានសុខភាពល្អ នឹងជួយឱ្យរាងកាយរបស់យើងរក្សាភាពបត់បែន និងភាពធន់នឹងអ្វីៗគ្រប់យ៉ាង» អ្នកនាង ហុិន ច័ន្ទនីរត្នបានចែករំលែក។

ពិធីការិនីនីរត្នក៏បានបង្ហើបពីវិធីដែលនាងមើលថែនិងវិនិយោគទៅលើសុខភាពជារៀងរាល់ថ្ងៃ។ ទាំងនោះគឺរួមបញ្ចូលការរក្សាស្មារតីសុទិដ្ឋិនិយមជានិច្ច ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 15 នាទី បរិភោគបន្លែបៃតងច្រើន;កាត់បន្ថយការទទួលទានអំបិល អាហារដឹតៗពេក រក្សាគីឡូ កុំឱ្យធាត់ពេកនិងជាពិសេសត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជ្រើសរើសខ្លាញ់ដែលមានសារធាតុផ្សំដែលល្អសម្រាប់បេះដូងនិងមិនប៉ះពាល់សុខភាព។ ប្រភពនៃខ្លាញ់មានប្រយោជន៍ដែលនាងតែងតែប្រើគឺ ត្រីសាល់ម៉ុន គ្រាប់ធញ្ញជាតិ ប្រេងបន្លែជាដើម…

សម្រាប់ពិធីការិនីនីរត្ន ការជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់បេះដូងរបស់អ្នកចាប់ផ្ដើមដោយការជ្រើសរើសគ្រឿងផ្សំធ្វើម្ហូបប្រចាំថ្ងៃដូចជាប្រេងឆាជាដើម

ទាក់ទងទៅលើប្រធានបទនៃការវិនិយោគលើសុខភាពបេះដូងលោកវេជ្ជបណ្ឌិត ថេង យូដាលីន(ឯកទេសនៃជម្ងឺបេះដូងនិងសរសៃឈាម) បាននិយាយថា មូលហេតុនៃជំងឺសរសៃឈាមបេះដូង មិនត្រឹមតែមកពីហ្សែន ភេទ ការជក់បារីឬទទួលស្រាតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលពីកត្តារស់នៅ និងចំណីអាហារូបត្ថម្ភផងដែរ។ នោះហើយជាមូលហេតុដែលជំងឺស្ទះសរសៃឈាមបេះដូងដែលអាចកើតឡើងពីក្មេងនៅក្នុងប្រទេសកម្ពុជា ហើយជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងផ្សេងទៀតនៃការស្លាប់នៅកម្ពុជា (យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក) (២)។ ដូច្នេះបើតាមវេជ្ជបណ្ឌិត បុគ្គលម្នាក់ៗត្រូវចាត់វិធានការដើម្បី «វិនិយោគប្រកបដោយនិរន្តរភាព» សម្រាប់បេះដូងចាប់ពីថ្ងៃនេះតទៅ។

កវេជ្ជបណ្ឌិត ថេង យូដាលីនបានផ្តល់អនុសាសន៍ថា យោងតាមព័ត៌មានពីសហព័ន្ធបេះដូងពិភពលោក 80% នៃហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូងអាចត្រូវបានការពារតាមរយៈរបបអាហារ របៀបរស់នៅ និងការហាត់ប្រាណជាទៀងទាត់។ ការកសាងទម្លាប់នេះអាចធ្វើទៅបានមួយជំហានម្តងៗ តាមរយៈសកម្មភាពសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពដូចជា៖ មិនជក់បារី ឆាប់ចូលគេង ហាត់ប្រាណទៀងទាត់ ញ៉ាំអាហារប្រៃតិច កាត់បន្ថយខ្លាញ់សត្វ ជំនួសដោយប្រេងបន្លែ…។

នៅក្នុងក្រុមអាហារូបត្ថម្ភ វាមិនមែនគ្រាន់តែអំពីមុខម្ហូបប៉ុណ្ណោះទេ សូម្បីតែគ្រឿងផ្សំដែលប្រើក្នុងការរៀបចំក៏មានតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រវិនិយោគសុខភាពផងដែរ។ ឧទាហរណ៍ ប្រេងបន្លែទាំងអស់គឺដូចគ្នា ។ ប្រេងបន្លែមួយដបផលិតដោយគ្រឿងផ្សំជំនួយសុខភាពបេះដូង ដែលអាចរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបេះដូងឱ្យរឹងមាំ និងមានសុខភាពល្អ” ដំបូន្មានរបស់លោកវេជ្ជបណ្ឌិតយូដាលីនលោកវេជ្ជបណ្ឌិត យូដាលីន បានបញ្ជាក់ថា ការជ្រើសរើសប្រេងបន្លែដែលផលិតចេញពីគ្រឿងផ្សំជំនួយសុខភាពបេះដូង ក៏ដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យបេះដូងរឹងមាំ និងមានសុខភាពល្អ»។

យោងតាមការណែនាំរបស់លោកវេជ្ជបណ្ឌិត អ្នកប្រើប្រាស់អាចជ្រើសរើសប្រេងបន្លែគុណភាពខ្ពស់ ដែលទទួលបានគ្រឿងផ្សំពីធម្មជាតិដែលជួយដល់សុខភាពបេះដូង។ ជាឧទាហរណ៍ ប្រេងសណ្តែកសៀងសុទ្ធសម្បូរទៅដោយអូមេហ្គា 3-6-9 ប្រេងអង្ករសម្រូបសុទ្ធសម្បូរដោយហ្គាម៉ាអូរីហ្សាណុល ហើយប្រេងផ្កាឈូករ័ត្នសុទ្ធសម្បូរទៅដោយវីតាមីន E ធម្មជាតិ។ សារធាតុចិញ្ចឹមទាំងនេះជួយការពារកូឡេស្តេរ៉ុលអាក្រក់ និងការពារសុខភាពបេះដូងរបស់អ្នក។

ដូច្នេះហើយ ការវិនិយោគលើសុខភាពជាទូទៅ និងជាពិសេសសុខភាពបេះដូង នៅក្នុងអំឡុងពេលមានការលំបាកផ្នែកហិរញ្ញវត្ថុ គឺជាការសម្រេចចិត្តដ៏យូរអង្វែង និងប្រកបដោយនិរន្តរភាព។ ជាមួយនឹងបេះដូងដែលមានសុខភាពល្អ មិនត្រឹមតែធ្វើឱ្យគុណភាពជីវិតប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយការពារបន្ទុកនៃ ការចំណាយលើការព្យាបាលនាពេលអនាគត៕

(1): UNFCU – Budgeting basics: The 50-30-20 rule

(2): https://data.who.int/countries/116

(3): https://world-heart-federation.org/what-we-do/prevention/

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ