វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

Share This

កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា កន្លងទៅក្រុមហ៊ុន វឌ្ឍនៈ គ្រុប តំណាងដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់វាយកូនហ្គោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា Vattanac Legends Championship ដែលព្រឹត្តិការណ៍នេះនឹងធ្វើនៅរមណីយដ្ឋានវាយកូនហ្គោលដ៏ប្រណិតរបស់ វឌ្ឍនៈ គ្រុប គឺ Vattanac Golf Resort ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

The Legends Tour គឺជាព្រឹត្តិការណ៍វាយកូនហ្គោលទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅសហភាពអឺរ៉ុបដែលកម្មវិធីនេះនឹងនាំយកកីឡាករវាយកូនហ្គោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ បុគ្គលមានឥទិ្ធពល ព្រមទាំងសិល្បករអន្តរជាតិជាច្រើនផងដែរ ចូលរួមក្នុងការប្រកួត ក៏ដូចជាមានអ្នកទស្សនាទូទាំងពិភពលោករាប់លាននាក់ ហើយនេះគឺជាឱកាសផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាកាន់ពិភពលោក ដែលកម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះមានទីលានវាយកូនហ្គោលដ៏ធំស្តង់ដារអន្តរជាតិ សណ្ឋាគារប្រណិត ជាមួយបដិសណ្ឋារកិច្ចដ៏ល្អ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប មានប្រសាស៍ថា “បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺចូលរួមលើកតម្កើងវប្បធម៌ខ្មែរ ចូលរួមកសាងអនាគតកម្ពុជាឆ្ពោះទៅមុខ ភាពច្នៃប្រឌិតថ្មីៗ ព្រមទាំងមិត្តភាពអន្តរជាតិ។ ការប្រកួត Vattanac Legends Championship គឺជាការឆ្លុះបញ្ចាំងទស្សនៈវិស័យនៃកីឡាលំដាប់ពិភពលោកជាមួយនឹងសេដ្ឋកិច្ច និងសង្គម។ កិច្ចសហការនេះមិនត្រឹមតែជាការរៀបចំការប្រកួតពានរង្វាន់លំដាប់ពិភពលោកនោះទេ តែនេះគឺជាស្ពានដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយសហគមន៍កីឡាសកលលោក។ ព្រឹត្តិការណ៍នេះនឹងជួយបំផុសគំនិតយុវជនឲ្យចូលចិត្តកីឡាវាយកូនហ្គោល នាំយកមោទនភាពជាតិ និងពង្រឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាទិសដៅសម្រាប់កីឡាលក្ខណៈអន្តរជាតិ និងទេសចរណ៍ផងដែរ។”

សូមបញ្ជាក់ផងដែរថា ផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន, គ្រុឌ, ភេសជ្ជៈកីឡាបំពេញជាតិទឹក វី-អាកទីវ និងទឹកពិសាប្រណិត វី-អាកទីវ ក៏នឹងត្រូវដាក់បម្រើជូនភ្ញៀរជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់វាយកូនហ្គោល Vattanac Legends Championship ជាមួយនឹងប្រាក់រង្វាន់រហូតដល់ ៥៥ ម៉ឺនដុល្លារ ដល់ម្ចាស់ជើងឯកសម្រាប់កម្មវិធីដ៏អស្ចារ្យនេះ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

​អង្គការ NASA គុណគូរគណនាឃើញថា ពិភពលោកនឹងត្រូវវិនាសក្នុងពេលវេលាជាក់លាក់មួយនេះ

ទាន់ហេតុការណ៍! ម៉ោងជាង ៣ រសៀល មានដ្រូនខ្នាតធំថៃ បានហោះចូលមកភូមិព្រៃចាន់ កន្លែងដែលពលរដ្ឋរារាំងទាហានថៃ រាយបន្លាលួសលើដីខ្មែរ

ថ្ងៃនេះ នៅស្ទឹងត្រែង មានពិធីសែនព្រេនដំឡើងព្រះបរមរូប «ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ» តម្កល់លើសួនសុវណ្ណភូមិ មានតេជៈឫទ្ធិណាស់

អត់ចេះអៀនមាត់! កងទ័ពភូមិភាគ ១ ថៃ ព្រមានថាបើពលរដ្ឋខ្មែរនៅតែប្រឆាំងតវ៉ាទៀត នឹងត្រូវចាប់ខ្លួនភ្លាមៗ រួចយកទៅអនុវត្តច្បាប់ក្នុងប្រទេសថៃ

ខែភ្ជុំជួបជុំគ្រួសារ! ខាន់ ជេមស៍ បែរជាជួបទុក្ខធំបាត់បង់សាច់ញាតិដ៏សំខាន់ម្នាក់ គ្មានថ្ងៃត្រឡប់

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ក្រុមចម្រៀងខ្មែរ La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈធនាគារ វីង

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ