ល្បីយូរហើយមានស៊ីមមិត្តហ្វូន លែងភ័យសេវាទូរសព្ទ គួរណែនាំឱ្យមិត្តភក្តិបងប្អូនប្រើប្រាស់មិនខកចិត្តឡើយ

Share This

អ្នកលក់ដូរនាសម័យកាលឌីជីថលនេះ ទូរសព្ទអត់មានសេវា ដឹងតែស្ទះការងារស្ទះកកកុញតែម្តង ដូចជា កញ្ញា ស៊ីវម៉ី ដែលមានមុខរបរច្រើនមុខ ជាអ្នកលក់ផលិតផលអនឡាញផង ម្ចាស់ហាងលក់ស៊ុបផង និង ជាអ្នកផលិតមាតិកាវីដេអូថែមទៀត។

ថ្មីៗនេះ កញ្ញា ស៊ីវម៉ី ទើបតែចេញវីដេអូមួយ បង្ហាញពីសកម្មភាពគ្រប់គ្រងអាជីវកម្មរបស់គាត់ឱ្យដំណើរក្នុងពេលតែមួយ ទោះបីជាកញ្ញាត្រូវទៅធ្វើការនៅតាមខេត្ត ក៏ ស៊ីវម៉ី នៅតែអាចគ្រប់គ្រងហាងស៊ុប តាមរយៈកាមេរ៉ាហាង និង ទាក់ទងជាមួយអតិថិជនជាបន្តបន្ទាប់ ប៉ុន្តែឧបសគ្គបានកើតឡើងចំពោះគាត់ ក្នុងពេលដែលធ្វើដំណើរតាមផ្លូវទៅខេត្ត និង ទៅដល់តំបន់ដែលនាងបានទៅនោះ ព្រោះសេវាទូរសព្ទរបស់គាត់រអាក់រអួល ហើយទីតាំងខ្លះមិនមានសេវាសោះ ដែលធ្វើឱ្យ ស៊ីវម៉ី ដើរកាន់ទូរសព្ទ ដើរចុះដើរឡើង ដើម្បីស្វែងរកសេវាទូរសព្ទប្រើប្រាស់ចង់ស្ទះខ្យល់។

ក្នុងពេលនោះផងដែរ ស៊ីវម៉ី បានប្រទះឃើញបងៗដែលនៅជិតគាត់នោះ បែរជាមានសេវាទូរសព្ទពេញបឹប ដែលអាចទំនាក់ទំនងតេ និង ប្រើប្រាស់អ៊ីនធឺណិតដោយរលូន ព្រោះពួកគាត់ប្រើប្រាស់ មិត្តហ្វូន ហើយក៏បានណែនាំឱ្យ ស៊ីវម៉ី ប្តូរមកប្រើមិត្តហ្វូនដូចពួកគាត់ ដើម្បីងាយស្រួលទាក់ទងគ្នាក្នុងប្រព័ន្ធដូចគ្នា និង មានសេវាគ្របដណ្តប់ខ្លាំង។

ឮបែបនេះ ស៊ីវម៉ី មិនអល់អែកឡើយ ទៅរកទិញស៊ីមមិត្តហ្វូនប្រើភ្លាម ហើយប្រើបានដូចចិត្ត អាចចាត់ចែងការងារបានយ៉ាងរលូនរួចរាល់ ជាពិសេសនៅតាមផ្លូវត្រឡប់មកពីខេត្តវិញ ស៊ីវម៉ី ចុចទូរសព្ទជាប់រហូត ព្រោះសេវាអ៊ីនធឺណិតដំណើរការយ៉ាងរលូន។

ស្រដៀងគ្នានេះដែរ យើងក៏ឃើញវីដេអូមួយទៀតរបស់ សុផុង អ្នកផលិតមាតិកាវីដេអូមួយរូប ដែលបងប្អូនគាត់កំពុងស្មុគស្មាញដើររកសេវាទូរសព្ទ នៅក្នុងបរិវេណផ្ទះទៅមកៗ រហូតគិតថាចង់ប្តូរទូរសព្ទថ្មីហើយ ព្រោះមិនបាច់និយាយដល់ប្រើអ៊ីនធឺណិតទេ សូម្បីតែសេវាតេចេញរកជំនួយក៏មិនអាចនិយាយស្តាប់គ្នាបានទៀត។

មូលហេតុនេះហើយ ដែលធ្វើឱ្យពួកគាត់ប្តូរមកប្រើស៊ីម មិត្តហ្វូន វិញ ព្រោះតែអ្នកជិតខាងគាត់ណែនាំឱ្យប្រើ ហើយគាត់ក៏លែងចង់ប្រើស៊ីម 2 ស៊ីម 3 អីទៀតដែរ ប្រើតែស៊ីមមិត្តហ្វូនមួយ ជួយបានគ្រប់តម្រូវការ មិនថានៅកន្លុកកន្លៀត ក៏មានសេវាខ្លាំងអាចបានទាំងតេ និង ប្រើអ៊ីនធឺណិតស្រួលចិត្ត។

ម៉្យាងវិញទៀត បងប្អូនសាច់ញាតិរបស់គាត់ក៏ប្រើ មិត្តហ្វូន ដូចនេះ ងាយស្រួលតេទាក់ទងគ្នា ក្នុងប្រព័ន្ធតែមួយ និយាយឮច្បាស់ល្អ តេចូលៗលែងកង្វល់អត់មានសេវាទៀត។

ការគិតដែលស្ទើរតែដូចគ្នា នៃការប្រើប្រាស់ប្រព័ន្ធសេវាទូរសព្ទតែមួយងាយស្រួលទាក់ទងគ្នា គឺក៏បានបង្ហាញនៅលើវីដេអូរបស់យុវជន Vin Yako ដែលជាយុវជនម្នាក់មកសិក្សា និង ធ្វើការនៅភ្នំពេញ ហើយត្រូវឃ្លាតឆ្ងាយពីអ្នកម្តាយ និង គ្រួសារនៅឯខេត្ត ប៉ុន្តែប្អូនបានជ្រើសរើសប្រើប្រាស់ មិត្តហ្វូន ដូចអ្នកម្តាយរបស់ប្អូន ដើម្បីងាយស្រួលតេទៅគ្នាជារៀងរាល់យប់ ដែលធ្វើឱ្យមានអារម្មណ៍បីដូចមានអ្នកម្តាយនៅជិតមិនមានអារម្មណ៍ឯកា។

ការបង្ហាញនេះស្តែងឱ្យឃើញថា មិត្តហ្វូន ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង និង ត្រូវបានញាតិមិត្តក្រុមគ្រួសារណែនាំឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីទទួលបានប្រព័ន្ធសេវាទូរសព្ទដែលអាចបំពេញបានគ្រប់តម្រូវការរបស់អ្នកយ៉ាងសម្បូរបែប គ្រប់ទីកន្លែងកន្លុកកន្លៀត ជាពិសេសងាយស្រួលទំនាក់ទំនងគ្នាក្នុងប្រព័ន្ធតែមួយដោយមិនចាំបាច់ចំណាយច្រើន ឬ ត្រូវពឹងលើប្រព័ន្ធអ៊ីនធឺណិតគ្រប់ពេលនោះទេ ដូចនេះអតិថិជនទាំងអស់កុំអល់អែកអាចស្វែងរកទិញស៊ីមមិត្តហ្វូន នៅតាមហាងលក់ទូរសព្ទ ឬ សាខាក្រុមហ៊ុន មិត្តហ្វូន ដែលនៅជិតលោកអ្នក។

ក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. ជាក្រុមហ៊ុនទូរគមនាគមន៍ និង បច្ចេកវិទ្យាឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រោមឈ្មោះម៉ាក មិត្តហ្វូន (Metfone)។ មិត្តហ្វូន យើងផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និង បច្ចេកវិទ្យាឌីជីថលជាច្រើន ជាមួយនឹងប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវផលិតផលកម្រិតខ្ពស់ កម្មវិធីទូរសព្ទ និង សេវាកម្មបន្ថែមដ៏សម្បូរបែប ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និង បំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនរបស់យើង។ មិត្តហ្វូន កាន់តែជិតស្និទ្ធ!

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ