ប៉ុន្មានឆ្នាំក្រោយនេះ តារាសិល្បៈជាន់ថ្មីនៅកម្ពុជា បានបង្ហាញខ្លួនជាបន្តបន្ទាប់។ ពួកគេសុទ្ធសឹងជាយុវវ័យ មានទេពកោសល្យខ្ពស់ ពហុជំនាញ រីឯសម្រស់វិញ គឺមិនចាញ់តារាបរទេសឡើយ។

ជាក់ស្តែង បើនិយាយពីសិល្បករបុរស ក្នុងនោះសម្គាល់ឃើញយុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងជាមួយក្រុមបុរស Monsters26 ដែលសម្រាប់សមាជិកកម្ពុជាមានដូចជា៖ Riki, Oly, FyFy និង Kai។

ជាមួយមុខមាត់សង្ហា អមដោយទេពកោសល្យដោយឡែកពីគ្នា ក្រុមបុរសនេះតែងទទួលបានការចាប់អារម្មណ៍ពីបណ្តាពាណិជ្ជកម្មតូចធំ ក៏ដូចជាម៉ាកយីហោអន្តរជាតិល្បីៗ។




ពិតមែនទៅ ក្រុម Monsters26 មានសមាជិកបុរសផ្សេងទៀត ដែលពួកគេមកពីប្រទេសផ្សេងៗដូចជា កូរ៉េ វៀតណាម និង សិង្ហបុរីជាដើម។ ក្រុម Monsters26 ស្ថិតក្រោមការគ្រប់គ្រងរបស់ K STER ENTERTAINMENT ដែលជាភ្នាក់ងារសិល្បករលំដាប់អន្តរជាតិ៕

