ល្បីដល់អង់គ្លេស! ចុងភៅ ណាក់ ត្រូវបានទស្សនាវដ្តីដ៏ល្បី Foodism ចុះផ្សាយពីបេសកកម្មអភិរក្ស និង ផ្សព្វផ្សាយម្ហូបខ្មែរ

Share This

មិនត្រឹមតែអភិរក្ស និង អភិវឌ្ឍន៍ ម្ហូបខ្មែរ ចុងភៅណាក់ (Chef Nak) ដែលជាចុងភៅស្រីល្បីល្បាញដំបូងគេនៅកម្ពុជា ក៏រមែងផ្សព្វផ្សាយម្ហូបខ្មែរ រហូតដល់ឆាកអន្តរជាតិ។ ថ្មីៗនេះ កេរ្តិ៍ឈ្មោះកាន់តែសព្វសាយបន្ថែមទៀត ដោយ ចុងភៅ ណាក់ ត្រូវបានទស្សនាវដ្តីដ៏ល្បីរបស់ចក្រភពអង់គ្លេស Foodism UK ចុះផ្សាយអំពីបេសកកម្ម ក្នុងការអភិរក្ស អភិវឌ្ឍន៍ និង ផ្សព្វផ្សាយម្ហូបខ្មែរ។

ជាមួយអារម្មណ៍រំភើប ចុងភៅណាក់ បានបង្ហោះរូបភាពទំព័រទស្សនាវដ្តី អមដោយសាររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំរីករាយ និង មានកិត្តិយសណាស់ ដែលទស្សនាវដ្តី Foodism UK របស់ចក្រភពអង់គ្លេសបានចែករំលែកនូវបេសកកម្មរបស់យើង ក្នុងការអភិរក្ស អភិវឌ្ឍន៍ និង ផ្សព្វផ្សាយម្ហូបខ្មែរ។ បន្តិចម្ដងៗ យើងទាំងអស់គ្នា និង មានមោទកភាពចំពោះម្ហូបខ្មែរ បន្តផ្សារភ្ជាប់ឫសគល់នៃមរតកវប្បធម៌ និង បំផុសចក្ខុវិស័យដ៏រុងរឿងនាពេលអនាគត។»

គួរឱ្យដឹងដែរថា តាមរយៈបេសកកម្មអភិរក្ស អភិវឌ្ឍន៍ និង ផ្សព្វផ្សាយម្ហូបខ្មែរ ចុងភៅណាក់ ក៏បានចងក្រងសៀវភៅធ្វើម្ហូបខ្មែរចំនួនពីរ គឺ សៀវភៅដំបូងក្នុងឆ្នាំ ២០១៩ ក្រោមចំណងជើង «ញុំា» និង​ ចុងក្រោយនេះ សៀវភៅ ជំណងជើង «សោយ» ឬ “SAOY-Royal Cambodian Home Cuisine”។ សៀវភៅនេះ ទៀតសោត​ទទួលបានពានរង្វាន់ Gourmand Award នៅក្នុងកម្មវិធី សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២៣ (Best of the Best Cookbook in the World 2023)។ ហើយពានរង្វាន់នេះដែរ ត្រូវបានសារព័ត៌មានអន្តរជាតិដាក់រហ័សនាមឱ្យថាជា «ពានរង្វាន់អូស្ការ» នៅក្នុងវិស័យពានរង្វាន់ម្ហូបអាហារ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ