ល្បីឈុត វណ្ណដា ពាក់ក្នុង MV ថ្មី មើលមកឡូយបែបសហសម័យ ជាការច្នៃម៉ូដដោយកូនខ្មែរពីររូប សុទ្ធតែជាអ្នកល្បីល្បាញនៅក្នុងវិស័យហ្វេហ្សិន

Share This

ថ្មីៗនេះ គ្រាន់តែ វណ្ណដា ទម្លាក់បទ MV ថ្មី ចំណងជើង «សុវណ្ណភូមិ(Golden Land)» មហាជនទាំងជាតិ និង អន្តរជាតិ បានផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយទទួលបានការទស្សនារហូតដល់ទៅ ១ លានទស្សនា ក្នុងរយៈពេលត្រឹមតែ ២១ ម៉ោងនៅលើ YouTube​​​​។

ក្នុង MV ថ្មីនេះ ពីមួយប្លង់ទៅមួយប្លង់​បានបង្ហាញសាច់រឿងដ៏ជក់ចិត្ត ជាពិសេស បានផ្សារភ្ជាប់ជាមួយសិល្បៈ ចម្លាក់ វប្បធម៌ និង អ្វីដែលជាអត្តសញ្ញាណខ្មែរ។ សូម្បី តែការស្លៀកពាក់របស់ វណ្ណដា នៅក្នុង MV ក៏មើលមកបែបច្នៃប្រឌិត លាយឡំហ្វេហ្សិនផង និង គ្រឿងបុរាណផង ​ពោលស្ទីលឡូយបែបសហសម័យ។

សម្រាប់ឈុតសម្លៀកបំពាក់ដែល វណ្ណដា ពាក់នៅក្នុងបទថ្មីនេះ គឺត្រូវបានច្នៃឡើងដោយកូនខ្មែរសង្ហាពីររូប សុទ្ធសឹងជាអ្នកច្នៃម៉ូដល្បីល្បាញនៅក្នុងវិស័យហ្វេហ្សិននៅកម្ពុជាគឺ លោក KWANX និង លោក យុន រតនៈ។

អ្នកច្នៃម៉ូដទាំងពីរបានច្នៃទៅលើផ្នែកផ្សេងគ្នា ជាក់ស្តែង សម្រាប់សម្លៀកបំពាក់មួយតួខ្លួន  ត្រូវបានច្នៃម៉ូដដោយ KWANX ដែលគេស្គាល់ថា ជាស្ថាបនិកប្រ៊េនសម្លៀកបំពាក់ SKOOLER JAMSTER ។ អ្នកច្នៃម៉ូដរូបនេះ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យច្នៃម៉ូដ Fashion Institute of Design & Merchandising ឬហៅកាត់ថា FIDM នៅទីក្រុងឡូសអេនជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

អ្នកច្នៃម៉ូដ KWANX

ចំណែកគ្រឿងលម្អលើសម្លៀកបំពាក់ ជាខ្សែក្រវាត់មាស ជាការច្នៃម៉ូដដោយ លោក យុន រតនៈ ដែលគេស្គាល់ថា ជាអ្នកច្នៃម៉ូដដ៏ល្បី និង​ បទពិសោធច្រើនឆ្នាំ ហើយក៏ជាស្ថាបនិកប្រ៊េនសម្លៀកបំពាក់ ROTTANAK official និង Foc Man ផងដែរ៕

អ្នកច្នៃម៉ូដ យុន រតនៈ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ