អត់ទ្រាំនឹងការឈឺចាប់ ដែលយោធាថៃបានធ្វើសកម្មភាពអមនុស្សធម៌មកលើប្រជាជនកម្ពុជា និង ប្រទេសកម្ពុជាមិនបាន ថ្មីៗនេះ លោក ពេជ្រ មូន ជាកូនខ្មែរមួយរូបកំពុងបម្រើការជាយោធាកងទ័ពជើងទឹកនៅបណ្ឌិតសភាអាមេរិក បានប្រកាសកៀរគរមហាជនទាំងក្នុង និង ក្រៅប្រទេស ឱ្យមូលគ្នាដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប្តឹងពួកមេយោធា និង អ្នកដឹកនាំនយោបាយថៃ ដែលធ្វើបទឧក្រិដ្ឋមកលើកម្ពុជា។


ជាក់ស្តែង តាមរយៈទំព័រហ្វេសប៊ុករបស់ លោក ពេជ្រ មូន (Moon Pich) លោកបានបង្ហោះសារដូច្នេះថា៖ «សប្តាហ៍ក្រោយ យើងនឹងដាក់ពាក្យបណ្ដឹង ប្ដឹងពួកមេយោធា និង អ្នកដឹកនាំនយោបាយថៃ ដែលពាក់ព័ន្ធអំពីបទឧក្រិដ្ឋរបស់ពួកគេមកលើប្រជាជនខ្មែរ និង ប្រទេសកម្ពុជា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ការនេះ ធ្វើឡើងដោយផ្អែកលើមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។ គិតត្រឹមពេលនេះ យើងទទួលបានអ្នកគាំទ្រចំនួន 35,329 នាក់ហើយ»។

លោកក៏អំពាវនាវដល់បងប្អូន ដែលចង់ចូលរួមផងដែរថា៖ «ប្រសិនបើបងប្អូនគាំទ្រ និង ចង់ចូលរួមជាមួយយើងខ្ញុំ សូមចុះហត្ថលេខាខាងក្រោម៖
https://forms.gle/jA2XJsBWkRAuFyvZ9
យើងឈរជាមួយគ្នាដើម្បីយុត្តិធម៌ សន្តិភាព អធិបតេយ្យភាព និង សេចក្តីថ្លៃថ្នូររបស់មាតុភូមិរបស់យើង»៕


