លោកស្រី អ៊ុង បុីយ៉ាណេ ដាក់លក់សៀវភៅ GOOD GIRL ជាផ្លូវការនៅ Tsutaya Bookstore Cambodia នៅរាជធានីភ្នំពេញ

Share This

រាជធានីភ្នំពេញ ខែកក្កដា ឆ្នាំ ២០២៥ ៖ លោកស្រី អ៊ុង បុីយ៉ាណេ ជាអ្នកនិពន្ធ និង សហគ្រិន នឹងដាក់លក់សៀវភៅរបស់ខ្លួនមានចំណងជើងថា GOOD GIRL ជាផ្លូវការនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា នៅ Tsutaya Bookstore Cambodia ទីតាំងនៅអុីអនម៉លភ្នំពេញ ជាន់ទី ១ នៅរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងរួមបញ្ចូលការសន្ទនាជាមួយអ្នកនិពន្ធផ្ទាល់ និង ការចុះហត្ថលេខាលើសៀវភៅផងដែរ។

ការដាក់លក់ជាផ្លូវការនេះ នឹងផ្ដល់ឱកាសសម្រាប់អ្នកអានទាំងអស់ក្នុងការភ្ជាប់ជាមួយនឹងប្រធានបទនៃសៀវភៅ ដែលផ្ដោតសំខាន់លើតម្លៃខ្លួនឯង ភាពតានតឹងផ្លូវអារម្មណ៍ និង ការអភិវឌ្ឍផ្ទាល់ខ្លួន។ អ្នកចូលរួមនឹងបានស្តាប់ដោយផ្ទាល់ពីអ្នកនិពន្ធអំពីបទពិសោធន៍ដែលធ្វើឱ្យសៀវភៅនេះបានបង្កើតឡើង និង សារសំខាន់របស់សៀវភៅ។

ព័ត៌មានលម្អិត

កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ ២០២៥
ម៉ោង៖ ២-៤ រសៀល
ទីតាំង៖ Tsutaya អ៊ីអនម៉លភ្នំពេញ ជាន់ទី ១

កាលវិភាគ

• ២រសៀល – ការអញ្ជើញដល់របស់ភ្ញៀវ
• ២៖៣០រសៀល – កិច្ចសន្ទនាជាមួយនឹងអ្នកនិពន្ធ
• ៣៖៣០រសៀល – ការចុះហត្ថលេខាលើសៀវភៅជាសាធារណៈ

អំពីអ្នកនិពន្ធ

លោកស្រី អ៊ុង បុីយ៉ាណេ គឺជាអ្នកនិពន្ធ និង សហគ្រិនជនជាតិខ្មែររស់នៅប្រទេសអូស្រ្ដាលី។ លោកស្រី គឺជាស្ថាបនិកក្រុមហ៊ុន Nalia Skin ដែលជាម៉ាកយីហោថែរក្សាសម្រស់ផ្ដោតក្នុងការផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់គ្រប់រូប និង ជាវាគ្មិនសិក្ខាសាលា «I AM WORTHY» ដែលជាសិក្ខាសាលានិយាយអំពីការផ្ដល់តម្លៃខ្លួនឯងទាំងក្នុងប្រទេសកម្ពុជា និង អូស្រ្ដាលី។ លោកស្រីក៏ជាគ្រូបង្វឹកជីវិតដែលមានវិញ្ញាបនបត្របញ្ជាក់ច្បាស់លាស់ និង ជាអ្នកសម្របសម្រួលខាងសមាធិផងដែរ។ ការងាររបស់លោកស្រីផ្តោតលើសុខភាពផ្លូវចិត្ត ការកំណត់ព្រំដែនរបស់ខ្លួនជាមួយអ្នកដទៃ និង ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ រឿងរ៉ាវរបស់លោកស្រីត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី Prestige, Marie Claire, Country Style និង ទស្សនាវដ្តី WHO ។

អំពីសៀវភៅ GOOD GIRL

GOOD GIRL គឺជាសៀវភៅរឿងពិតនិយាយអំពីការយកឈ្នះរបស់លោកស្រីឈប់ជាមនុស្សចូលចិត្តបំពេញចិត្តអ្នកដទៃ (People-pleaser) ការអស់កម្លាំងផ្លូវចិត្ត និង សម្ពាធក្នុងការរស់នៅតាមការរំពឹងទុករបស់អ្នកដទៃ។ សៀវភៅនេះចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ និងណែនាំមូលដ្ឋានគ្រឹះសំខាន់ៗចំនួនប្រាំសម្រាប់សុខុមាលភាពផ្ទាល់ខ្លួន៖
• សុខុមាលភាពរាងកាយ
• សុខុមាលភាពផ្លូវចិត្ត និងអារម្មណ៍
• សហគមន៍
• សុខុមាលភាពខាងវិញ្ញាណ
• ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

សៀវភៅនេះបានជាប់ក្នុងលំដាប់ ១០០ នៅលើ Audible Australia ហើយលក់អស់យ៉ាងឆាប់រហ័សកំឡុងពេលចេញផ្សាយដំបូង ដែលធ្វើឱ្យលោកស្រី បុីយ៉ាណេ ក្លាយជាអ្នកនិពន្ធខ្មែរដំបូងគេបង្អស់ដែលសម្រេចបាននូវរឿងនេះ។ ការបោះពុម្ពជាភាសាខ្មែរកំពុងស្ថិតក្នុងការអភិវឌ្ឍ និង ចេញផ្សាយនាពេលឆាប់ៗនេះផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ