លោកជំទាវ ញ៉ែម មរកត សរសើរការលះបង់ដ៏ធំធេងរបស់ កុយ អេនណា ត្រៀមដឹកនាំក្រុមស្ត្រីបើករ៉ឺម៉កទេសចរណ៍ ហែក្បួនជូននាងដើរចូលខេត្តសៀមរាប

Share This

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកស្នេហាវិស័យវបរកញ្ញាកំពុងផ្ទុះការកោតសរសើរនៃឆន្ទៈក្នុងការលះបង់របស់វបរកញ្ញាកម្ពុជា កញ្ញា កុយ អេនណា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងការជួយដល់សង្គមក្នុងបេសកកម្មនៃដំណើរថ្មើរជើងរបស់នាងពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប។

ជាការពិតណាស់ ការលះបង់ជួយដល់ការងារសង្គមពីបវរកញ្ញាកម្ពុជា មិនមែនមានតែកញ្ញា កុយ អេនណា តែម្នាក់នោះទេ ពោលគឺកន្លងមកក៏មានបវរកញ្ញាជាច្រើនបានចូលរួមទៅតាមសកម្មភាពនានារបស់ខ្លួន ប៉ុន្តែសម្រាប់កញ្ញា កុយ អេនណា បាន និង កំពុងឆក់យកបេះដូងប្រជាជនជាច្រើន ព្រោះនាងគឺជាស្ត្រីដំបូងបានដើរក្នុងរយៈចម្ងាយជាង ៣០០ គីឡូម៉ែត្រដើម្បីសង្គម។

ដំណើរនៃការដើរថ្មើរជើងរបស់កញ្ញា កុយ អេនណា គឺបានចាប់ផ្តើមតាំងពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ មកម្ល៉េះ ហើយការបញ្ចប់នៅមិនទាន់ជាក់លាក់នៅឡើយ ពោលគឺកំណត់ទៅតាមពេលវេលាជាក់ស្តែងនៃការដើររបស់នាង។ ក្នុងនោះ ដំណើរថ្មើរជើងនេះ កញ្ញា កុយ អេនណា ធ្វើឡើងក្នុងគោលបំណង ២ គឺ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និង ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីសៀមរាបផងដែរ។

ឆន្ទៈដ៏មោះមុតរបស់បវរកញ្ញា កុយ អេនណា ក៏បានធ្វើឱ្យលោក​ ជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានបង្ហាញការកោតសរសើរដល់កញ្ញា កុយ អេនណា ថា៖ «ខ្ញុំសូមកោតសរសើរប្អូនស្រី ជាកញ្ញាឯកដែលមានសម្រស់ស្អាត កំពុងពេញស្រឡាញ់ខ្លួន ប៉ុន្តែបែរជាលះបង់ការថែរក្សាសម្រស់ ដើរហាលក្តៅ ហាលភ្លៀង មិនខ្លាចគ្រោះថ្នាក់ទាំងចរាចរណ៍ ទាំងសុវត្ថិភាព។ ប្អូនធ្វើដំណើរដោយថ្មើរជើង ពីភ្នំពេញទៅគោលដៅខេត្តសៀមរាប មិនមែនសម្តែងទេ មិនមែនធម្មតាសម្រាប់ស្ត្រី តែជាការប្តេជ្ញាចិត្តដ៏មោះមុតដើម្បីសម្រេចគោលដៅ។ ខ្ញុំកំពុងមើល កំពុងដើរជាមួយប្អូន កំពុងលើកទឹកចិត្ត ហើយយើងខ្ញុំ និង ក្រុមស្ត្រី បើកបររ៉ឺម៉កទេសចរណ៍ជាច្រើន នឹងរង់ចាំស្វាគមន៍ត្រៀមដើរជាមួយប្អូន ពេលប្អូនទៅដល់រង្វង់មូលផ្ការំដួលក្នុងខេត្តមរាប !! តស៊ូៗៗ!!»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ