នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ Gun Jompalang ដែលជា Influencer ល្បីរបស់ប្រទេសថៃ បានធ្វើសន្និសិទ្ធកាសែតមួយ បកស្រាយពីរឿងអាស្រូវមូលនិធិ ព្រោះត្រូវមហាជនសង្ស័យថាជាមូលនិធិលួចលាក់លាងលុយកខ្វក់ ក្រោយពីដឹងថា Gun Jompalang មិនមែនជាប្រធានមូលនិធិផ្ទាល់ ហើយថែមទាំងមានច្បាប់បង្វែរលុយចេញឱ្យទៅបុគ្គលផ្សេង បើសិនជាមូលនិធិបានបិទទ្វារទៀត។

យ៉ាងណាមិញ ក្នុងនោះ នៅក្នុងកណ្តាលហ្វូងអ្នកកាសែតជាច្រើន គេក៏បានឃើញវត្តមានរបស់ Nawat ដែលជាស្ថាបនិករបស់ Miss Grand International ដែរ។ Nawat បានសួរសំណួរជាច្រើនទៅកាន់ Gun Jompalang តែអ្វីដែលសំខាន់នោះ Nawat បានទារលុយដែលខ្លួនធ្លាប់បរិច្ចាគទៅកាន់មូលនិធិនេះចំនួន ៥ ម៉ឺនបាត ឬប្រមាណ ១៥០០ ដុល្លារមកវិញ ព្រោះមានអារម្មណ៍មិនសប្បាយចិត្ត មិនចង់ឱ្យក្រុមហ៊ុនរបស់ខ្លួនទៅជាប់ពាក់ព័ន្ធនឹងរឿងបែបនេះ ម្យ៉ាងទៀតក៏ខកចិត្ត ព្រោះគិតថា Gun Jompalang ជាប្រធានមូលនិធិ និងជាអ្នកចាត់ចែងលុយផ្ទាល់។

ដោយឡែក Gun Jompalang ក៏បានឆ្លើយតបទាំងមុខស្ងួតថា លុយ Nawat ដែលបានបរិច្ចាគមកនោះ វាយូរណាស់ហើយ ហើយក៏បានយកទៅធ្វើផ្លូវអស់ហើយដែរ ប៉ុន្តែបើសិនជា Nawat មិនពេញចិត្ត ខ្លួនសុខចិត្តដកលុយផ្ទាល់ខ្លួនដើម្បីឱ្យទៅវិញ មានអ្នកខ្លះប្រាប់ថាមិនអាចធ្វើដូច្នេះទេ តែខ្លួនសុខចិត្ត ព្រោះគិតថាជាការទទួលខុសត្រូវមួយ៕



ប្រភព៖ TodayLine