រឿងហេតុបង្កឱ្យកើតមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចាប់ផ្តើមលេចការពិតមកបណ្តើរៗហើយ បន្ទាប់ពីមានបទឈប់បាញ់កើតឡើងកាលពីត្រឹមម៉ោង ២៤ និង ០០ នាទី យប់ថ្ងៃទី ២៨ ឈានចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។ សាធារណជន ច្បាស់ជាបានដឹងយ៉ាងច្បាស់ថា ភាគីថៃគឺជាអ្នកបង្កហេតុមុន ដែលរឿងរ៉ាវបានកើតឡើងតាំងពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ដោយទាហានថៃបានចូលមកបាញ់ទាហានខ្មែរទាំងព្រឹកព្រលឹម បណ្តាលឱ្យទាហានខ្មែរម្នាក់បានពលី។

ចាប់តាំងពីហេតុការណ៍នោះបានកើតឡើង កម្ដៅនៅតាមព្រំដែនកម្ពុជា-ថៃ បានចាប់ផ្តើមក្ដៅឡើងៗជាលំដាប់ ហើយភាគីថៃតែងតែរកលេសប្រើល្បិចបង្កហេតុស្ទើររៀងរាល់ថ្ងៃដាក់កម្ពុជា និង ថែមទាំងចោទភាគីកម្ពុជាមិនដាច់ ដែលយើងឃើញមានការចុះផ្សាយតាមបណ្តាសារព័ត៌មានថៃជាច្រើន។ យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពថៃកំរោលចូលបានផ្ទុះអាវុធលើទាហានខ្មែរមុន ហើយក៏បានបើកការឈ្លានពានទឹកដីខ្មែរបង្កជាយសង្គ្រាមជាដែន។


ដោយឡែក បើក្រឡេកទៅមើលតារាថៃប្រុសស្រីល្បីៗមួយចំនួន ក្រោយពីកងទ័ពប្រទេសខ្លួនបានផ្ទុះអាវុធដាក់ទាហានខ្មែរមុន និង បានចូលឈ្លានពានទឹកដីខ្មែរ ម្នាក់ៗបែរល្ងីល្ងើបាននាំគ្នាចេញមុខទាំងអគតិ លែងយល់ភាពត្រឹមត្រូវ យល់សប្រែជាខ្មៅ និង បានចោទកម្ពុជាថាជាអ្នកបង្កការបាញ់បោះមុន រហូតបង្ហោះសារពេញបណ្ដាញសង្គមគ្មានភាពអៀនខ្មាសសូម្បីបន្តិច។ តារាប្រុសស្រីទាំងនោះមានដូចជា ៖
១. នាង Pat Napapa

២. នាង Nune Worranuch

៣. នាង Aff Taksaorn

៤. នាង Patricia Good

៥. នាង Amanda Obdam

៦. នាង Engfa Waraha

៧. នាង Jannine Weigel

៨. លោក Mark Prin

៩. លោក Bright

១០. លោក Off

១១. នាង Vill Wannarot

១២. លោក Fourth

១៣. លោក Pond

១៤. លោក Gun

១៥. នាង Bella Ranee

១៧. នាង Charlotte

ប្រភព៖ Netizen Cambodia