លើកនេះមកទាំងគូ! ASUS ប្រកាសចេញ Zenbook S16 និង Zenbook 14 ស៊េរីថ្មីក្នុងទីផ្សារកម្ពុជា ភ្ជាប់បច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន

Share This

ភ្នំពេញ, កម្ពុជា, ថ្ងៃទី 13 មេសា 2025 – ក្រុមហ៊ុន ASUS បានប្រកាសជាផ្លូវការនូវកុំព្យូទ័រយួរដៃជំនាន់ថ្មីដែលមានសមត្ថភាព AI ភ្ជាប់ជាមួយអង្គដំណើរការរបស់ AMD Ryzen™ AI 300 ស៊េរី៖ Zenbook S16 (UM5606KA) និង Zenbook 14 (UM3406KA)។ ម៉ូដែលនេះរចនាឡើងសម្រាប់ជីវិតឌីជីថលសម័យទំនើប កុំព្យូទ័រយួរដៃដ៏ប្រណីតទាំងពីរនេះបាននាំមកជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់សម្រាប់គ្រឿងបង្គុំ ការរចនាបទ និង ការរួមបញ្ចូលបច្ចេកវិជ្ជា AI ដែលជាការចាប់ផ្ដើមក្នុងសម័យថ្មីនៃកុំព្យូទ័របញ្ញាសិប្បនិម្មិត។

ម៉ូដែលទាំងពីរនេះប្រើអង្គដំណើរការរបស់បច្ចេកវិទ្យា AMD Ryzen™ AI 300 ស៊េរី ដែលមានសមត្ថភាព AI ទៅដល់ 50 TOPS (Trillion Operations Per Second)។ វាផ្តល់នូវលក្ខណៈពិសេស AI សម្រាប់ការគ្រប់គ្រងការងារច្រើនឱ្យកាន់តែឆ្លាតវៃជាងមុន សមត្ថភាព AI លើការបំបាត់សំឡេងរំខាន ជំនួយដល់សុវត្ថិភាពនៃការប្រើប្រាស់ និង ការរក្សាថាមពលថ្ម។

Zenbook S16៖ ប្រណីតភាពជួបជាមួយបច្ចេកវិទ្យា AI

Zenbook S16 ផ្តល់នូវនិយមន័យថ្មីនៃប្រណីតភាពជាមួយរចនាបទស្តើងបំផុតគ្រាន់តែ 11 មីលីម៉ែត្រ ជាមួយផ្ទៃ Ceraluminum™ ដែលជាបច្ចេកវិជ្ជាថ្មីបញ្ចូលគ្នារវាងសេរ៉ាមិច និង អាលុយមីញ៉ូមដែលបានលិចចេញជារូបរាងថ្មីនេះ។

ជាមួយអេក្រង់ 16” 3K OLED ល្បឿន 120Hz វាត្រូវបានរចនាឡើងសម្រាប់អ្នកច្នៃប្រឌិត ការងារជំនាញ និង អ្នកដែលចង់ទទួលយកបទពិសោធន៍កម្សាន្តជាមួយរូបភាពដ៏ជ្រៅជ្រះ និង ច្បាស់។ លើសពីនេះ កុំព្យូទ័រយួរដៃមួយនេះក៏មានរហូតដល់ 16 GB LPDDR5x RAM និង 1TB PCIe® 4.0 SSD ជាមួយថ្មផ្ទុក 78Wh សម្រាប់ការប្រើប្រាស់បានរហូតដល់មួយថ្ងៃពេញ។

កុំព្យូទ័រយួរដៃនេះក៏រួមបញ្ចូលនូវប្រព័ន្ធសំឡេងប្រាំមួយឈុតរបស់ Dolby Atmos® ព្រមទាំងទំហំបន្ទះប៉ះ (touchpad) ធំជាងមុនដល់ 40% និង រចនាបទប្រព័ន្ធបច្ចេញខ្យល់ក្តៅបែប geometric grille ដែលជួយឱ្យលំហូរខ្យល់ប្រសើរឡើង ធ្វើឱ្យវាជាកុំព្យូទ័រយួរដៃមួយដែលជម្រុញមុខងារ AI ពេញលេញបំផុតក្នុងទីផ្សាររបស់វា។

Zenbook 14៖ កំព្យូទ័រយួរដៃដ៏ស្រាល ជាមួយបញ្ញាសិប្បនិម្មិតឆ្លាតវៃ

Zenbook 14 គឺជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើការ ឬ សិស្សនិស្សិត ដោយមានទម្ងន់ត្រឹមតែ 1.2kg និងកម្រាស់ 14.9 មីលីម៉ែត្រតែប៉ុណ្ណោះ។ វាមានអេក្រង់ WUXGA OLED 14” (1920×1200) ល្បឿន 60Hz ដែលបង្ហាញបានយ៉ាងច្បាស់ និង មានពណ៌ស្រស់ស្អាតសម្រាប់កម្សាន្តផ្សេងៗ។

ទោះបីវាមានទំហំតូចក្តី វាបានបំពាក់ជាមួយ RAM រហូតដល់ 16GB SSD និងទំហំផ្ទុក 1TB និង ថ្ម 75Wh។ ព្រមទាំងមាន Keyboard ពេញលេញ, touchpad ErgoSense ដ៏ឆ្លាតវៃ, និង រន្ធភ្ជាប់គ្រប់ប្រភេទដែលមានរួម USB 4.0, HDMI 2.1, Audio Jack, និង ផ្សេងទៀត។

កាមេរ៉ា FHD IR មានផ្ទាំងគំរប និង គាំទ្រដោយ Windows Hello ដើម្បីធានាសុវត្ថិភាព និង ឯកជនភាព ព្រមទាំងបច្ចេកវិទ្យា AI របស់ Dolby Atmos® និង microphone ដែលអាចបំបាត់សំឡេងរំខានបានសម្រាប់កិច្ចការសន្ទនាច្បាស់។

រចនាឡើងសម្រាប់សម័យ AI

ទាំង Zenbook S16 និង Zenbook 14 ត្រូវបានរចនាឡើងឱ្យស្របទៅនឹង Copilot+ PC របស់ Microsoft ដោយអាចប្រើប្រាស់កម្មវិធីជាច្រើនដែលមានសមត្ថភាព AI ដូចជា ការគ្រប់គ្រងភារកិច្ចឆ្លាតវៃ ការស្វែងរកឯកសារ និង ការប្រើប្រាស់ AI ក្នុងការច្នៃប្រឌិត។ នេះជាជំហានមួយដ៏រឹងមាំរបស់ ASUS ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីដំបូងរបស់ AI ដោយបំពាក់អ្នកប្រើប្រាស់ជាមួយនឹងឧបករណ៍ដែលមានគុណភាពខ្ពស់។

ការដាក់លក់ និងតម្លៃ

Zenbook S16 និង Zenbook 14 មានវត្តមាននៅលើទីផ្សារកម្ពុជាចាប់ពីថ្ងៃទី 13 មេសា 2025 នេះតទៅ។ សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។
• Zenbook S16 (UM5606KA) – ចាប់ពីតម្លៃ $1,299
• Zenbook 14 (UM3406KA) – ចាប់ពីតម្លៃ $999

លក្ខណៈសម្បត្តិរបស់ផលិតផល

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ASUS Facebook : https://www.facebook.com/ASUSKH.Cambodia

ASUS Website:
https://www.asus.com/kh/laptops/for-home/zenbook/asus-zenbook-14-oled-um3406/
https://www.asus.com/kh/laptops/for-home/zenbook/asus-zenbook-s-16-um5606/

ASUS Tik Tok : https://www.tiktok.com/@asus.kh

អំពី ASUS

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់នូវឧបករណ៍ គ្រឿងបន្លាស់ និង ដំណោះស្រាយច្នៃប្រឌិត និង ងាយស្រួលប្រើប្រាស់បំផុត ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យ ដែលធ្វើឱ្យជីវិតមនុស្សគ្រប់ទីកន្លែងកាន់តែប្រសើរឡើង។ ជាមួយនឹងក្រុមអ្នកជំនាញ R&D ចំនួន ៥០០០ នាក់ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការបង្កើតឡើងវិញនូវបច្ចេកវិទ្យាសម័យទំនើបជាបន្ត។ ត្រូវបានគេវាយតម្លៃជាប់ជាប្រចាំជាក្រុមហ៊ុនដែលមានកិត្តិយសបំផុតមួយរបស់ពិភពលោកតាម Fortune, ASUS ក៏ប្តេជ្ញាចិត្តក្នុងការរក្សានូវអនាគតដ៏អស្ចារ្យផងដែរ។ គោលដៅ គឺការបង្កើតសហគ្រាសសុទ្ធសូន្យដែលជួយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចរាងជារង្វងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានទំនួល

ខុសត្រូវ ដែលបង្កើតតម្លៃរួមគ្នាសម្រាប់យើងទាំងអស់គ្នា៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ខូចចិត្តនឹងសម្រស់ពីកំណើត នារីកូរ៉េម្នាក់ជះលុយជិត ២០ ម៉ឺនដុល្លារកែសម្ផស្សជាង ៤០០ ដង រហូតពេទ្យអង្វរឱ្យឈប់កែថែម

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ថ្មីចែស! ស្ត្រីតែវ៉ាន់ម្នាក់ចង់បានលុយខ្ចីវិញ លួចផ្តិតយកក្រយៅដៃសពបន្លំធ្វើកុងត្រាក្លែងក្លាយ ដើម្បីទារលុយគ្រួសារសព

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ