អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានឃើញមកហើយ នូវរូបភាពធ្វើដំណើរកម្សាន្តរបស់លោកជាមួយក្រុមគ្រួសារ និង គូស្នេហ៍នៅឯទឹកដីកោះរ៉ុងយ៉ាងសប្បាយរីករាយ ក្រោយបញ្ចប់ការប្រគំតន្ត្រីដ៏ធំហើយនោះ។
ក្នុងនោះដែរ ក្រៅពីការដើរកម្សាន្តលក្ខណៈគ្រួសារ អ្នកគាំទ្រក៏បានចាប់អារម្មណ៍នូវរូបភាពផ្អែមល្ហែមត្រូវបានបង្ហោះឡើយជាបន្តបន្ទាប់របស់ លោក វណ្ណដា និង កញ្ញា Lauryn ដោយមើលទៅពិតជាផ្អែមជាងទឹកឃ្មុំទៅទៀត។
ខណៈទទួលបានការចាប់អារម្មណ៍នូវរូបភាពគូរបស់ លោក វណ្ណដា និង ស្រីស្អាត Lauryn ហើយនោះ ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចបានចាប់អារម្មណ៍នឹងរូបភាពរបស់កញ្ញា Lauryn ដែលស្លៀកឈុតប៊ីគីនី ដោយមានរូបខ្លះនាងហាក់ដូចជាមានសាច់ជាងមុនបន្តិច។ ភ្លាមនោះ កញ្ញា Lauryn បានចេញមកបង្ហោះសារ បង្ហាញអារម្មណ៍អន់ចិត្តបន្តិច ខណៈមានអ្នកថានាងមានរាងស្អាតដោយការកែកុន។
តាមរយៈសំណេរសរសេរយ៉ាងវែងលើ Story IG ស្រីស្អាត Lauryn បានរៀបរាប់ថា៖ «Guys! ខ្ញុំហាត់ប្រាណរាប់ឆ្នាំហើយ ពេលធម្មតាអត់ទាន់ញុំាអី គឺឃើញរាងស្អាត ឃើញ abs បន្ទាប់ពីញុំាហើយ ផឹកហើយ គឺវាណែនពោះឃើញមូលចឹងហើយ! ពេលស្រកពោះក៏វាធម្មតាតាមហ្នឹង I’m also a human ណា! មិនមែនជ័រទេណា! នេះខ្ញុំតែងតែចែករំលែករូបភាពខ្លះៗពេលខ្ញុំហាត់ប្រាណ និង វិធីដែលខ្ញុំធ្វើទៅបានផលមែន ដល់ពេលទៅឱ្យ credit លើការចាក់នេះ ការចាក់នោះ កែ ប៊ូមអីហ្នឹង ខ្ញុំអន់ចិត្តខ្លាំងមែនទែន ព្រោះខ្ញុំចែករំលែកតែអីដែលជាសកម្មភាពនៅក្នុងជីវិតពិត ខ្ញុំតែងតែធ្វើ និង លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាខំថែ ខំហាត់ អ្វីដែលយើងអាចកែប្រែដោយខ្លួនឯងបាន បើខ្ញុំកែកន្លែងណាមួយ ខ្ញុំអត់ចាំបាច់និយាយរ៉ាយរ៉ាប់ពីវិធីនេះ នោះទេ ហើយចឹងខ្ញុំបានលុយ sponsor ទៀត (បើខ្ញុំកែកន្លែងណា ១ មែន) អន់ចិត្តមែន ដល់អ្នកត្រង់ជាមួយហើយ គេអត់ជឿ។
Not everyone you know on social media wish to do surgery or any silicone whatever, I’m still young so if I have to I won’t hide from you guys, But no I adore myself with my natural beauty. មិនមែនអ្នក ដែលអ្នកទាំងអស់គ្នាស្គាល់ក្នុងបណ្តាញសង្គមសុទ្ធតែកែកុនគ្រប់គ្នាទេ»៕